ពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិដំបូងបង្អស់ និងធំបំផុតប្រចាំឆ្នាំនៅកម្ពុជា ដែលមានឈ្មោះថា ឌីជីថល កម្ពុជា (Digital Cambodia 2019) នឹងប្រារព្ធឡើងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែមីនា ឆ្នាំ២០១៩ ក្នុងសាលពិព័រណ៍កោះពេជ្រ។ លោកអ្នកអាចចូលរួមទស្សនាដោយសេរី។
គោលបំណងនៃការរៀបចំពិព័រណ៍ថ្នាក់ជាតិនេះឡើង គឺដើម្បីប្រមូលផ្ដុំនូវអាជីវកម្មចាប់ផ្ដើមថ្មី (Start-up) អ្នកជំនាញបច្ចេកវិទ្យា និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ ចូលរួមពិភាក្សា និងបង្ហាញនូវការវិវឌ្ឍ និងនិន្នាការថ្មីៗទាក់ទងនឹងវិស័យអាយធី (IT) និង ICT ឲ្យកាន់តែទូលំទូលាយ ដើម្បីឈានទៅកាន់ឧស្សាហកម្ម ៤.០ (Towards Industry 4.0)។
វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ជាម្ចាស់រៀបចំកម្មវិធីនេះ ដោយមានការគាំទ្រពីមូលនិធិ CBRD និងក្រសួងចំនួន ៦ រួមមាន៖
១-ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
២-ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៣-ក្រសួងអប់រំ យុវជន និងកីឡា
៤-ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
៥-ក្រសួងពាណិជ្ជកម្ម
៦-និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ក្រៅពីអ្នកគាំទ្រខាងលើ ក៏មានក្រុមហ៊ុនចូលរួមវិភាគទានធំចំនួនពីរ គឺក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទស្មាត (Smart) និងក្រុមហ៊ុន Metfone ចំណែកឯអ្នកឧបត្ថម្ភធំវិញមានក្រុមហ៊ុន Huawei និងក្រុមហ៊ុន CFOCN ហើយចូលរួមសហការរៀបចំកម្មវិធីដោយក្រុមហ៊ុន Sabay និង Two Way PR។
សូមកុំភ្លេចឲ្យសោះទៅចូលរួមទស្សនាពិព័រណ៍បច្ចេកវិទ្យាដំបូងបង្អស់របស់កម្ពុជា ដែលមានរយៈពេលបីថ្ងៃនៅសាលពិព័រណ៍កោះពេជ្រ។ ជួបគ្នានៅទីនោះ!
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕