English Grammar in Use App ធ្វើ​ឲ្យ​អ្នក​រៀន​វេយ្យាករណ៍​អង់គ្លេស​កាន់​តែ​ស្រួល

កម្មវិធី​នេះអាច​ប្រើ​បាន​ទាំង​សម្រាប់​ទូរស័ព្ទ​ស្មាតហ្វូន (Smart Phone) និង​ថេបផ្លិត (Tablets) ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS។

3898
English grammar in Use App.
English grammar in Use App.

កម្មវិធី​រៀន​វេយ្យាករណ៍​ភាសា​អង់គ្លេស​ផ្លូវការ​របស់​សាកលវិទ្យាល័យ Cambridge ដែល​មាន​ឈ្មោះ​ថា English Grammar in Use ធ្វើ​ឲ្យ​អ្នក​សិក្សា​វេយ្យាករណ៍​ភាសា​អង់គ្លេស​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​សិក្សា​ដោយ​ខ្លួន​ឯង​បាន​គ្រប់​ទីកន្លែង និង​គ្រប់​ពេលវេលា។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

កម្មវិធី​នេះ (English Grammar in Use App) អាច​ប្រើ​បាន​ទាំង​សម្រាប់​ទូរស័ព្ទ​ស្មាតហ្វូន (Smart Phone) និង​ថេបផ្លិត (Tablets) ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS

លក្ខណៈ​ពិសេស​របស់​កម្មវិធី​រៀន​វេយ្យាករណ៍​ភាសា​អង់គ្លេស (English Grammar in Use) នេះ គឺ​មាន​ការ​ពន្យល់​ភ្ជាប់​ជាមួយ​រូបភាព និង​មាន​លំហាត់​អនុវត្ត​ភ្លាមៗ​ផង​ដែរ​នៅ​គ្រប់​មេរៀន។ អ្នក​នឹង​ឃើញ​លទ្ធផល​តេស្ត​ភ្លាមៗ​ក្រោយ​ពី​អនុវត្ត​លំហាត់។ លើស​ពី​នេះ ឧទាហរណ៍​នៅ​ក្នុង​កម្មវិធី​សិក្សា​នេះ ក៏​មាន​សំឡេង​អាន​លើ​ប្រយោគ​នីមួយៗ ដែល​អាច​ឲ្យ​អ្នក​បង្កើន​សមត្ថភាព​ស្ដាប់​ផង​ដែរ។

English grammar in Use App.
English grammar in Use App.

កម្មវិធី​សិក្សា​វេយ្យាករណ៍​ភាសា​អង់គ្លេស (English Grammar in Use App) អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ដោយ​មិន​គិត​ថ្លៃ​ចំនួន ៦​មេរៀន​ដំបូង។

ចំពោះ​តម្លៃ​កម្មវិធី​សិក្សា​ទាំងមូល​នេះ គឺ​ប្រហែល​ជា​ជិត ១៤​ដុល្លារ​តែ​ប៉ុណ្ណោះ​សម្រាប់​ទូរស័ព្ទ Android និង​តម្លៃ​ប្រហែល​ជិត ១៧​ដុល្លារ​សម្រាប់​ទូរស័ព្ទ iPhone ប៉ុន្តែ​អ្នក​អាច​មាន​ជម្រើស​ទិញ​តែ​មេរៀន​ដែល​អ្នក​ចង់​សិក្សា​សិន​ក៏​បាន៕

ទាញ​យក​កម្មវិធី​សិក្សា​វេយ្យាករណ៍​ភាសា​អង់គ្លេស​សម្រាប់​ទូរស័ព្ទ iPhone និង​សម្រាប់​ទូរស័ព្ទ Android

English grammar in Use App.
English grammar in Use App.

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។