Facebook Instagram Linkedin Mail Telegram Twitter Youtube
  • ទំព័រដើម
  • ដំណឹង
  • សន្តិសុខឌីជីថល
    • ទូរស័ព្ទ (Smart Phone)
    • កុំព្យូទ័រ (Computer)
    • បណ្ដាញ​សង្គម (Social Media)
    • អុីមែល (Email)
    • ហេគឃីង (Hacking)
    • អុីនធឺណិត (Internet)
    • មេរោគ (Maleware/Virus)
    • ពាក្យ​សម្ងាត់ (Password)
  • ទូរស័ព្ទ
    • Apple
    • Android
    • Windows Phone
    • Wearable
  • កុំព្យូទ័រ
    • Windows
    • Mac
    • Linux
  • ទាញយក
    • Smart Phone
    • Windows
    • Mac
    • Linux
  • អាហារូបករណ៍
  • ការងារ
ស្វែងរក
30.5 C
Phnom Penh
Sunday ទី​9 November ឆ្នាំ​2025
Facebook Instagram Linkedin Mail Telegram Twitter Youtube
ចូល
សូម​ស្វាគមន៍​! ចូល​ទៅ​ក្នុង​គណនី​របស់​អ្នក
ភ្លេច​ពាក្យសម្ងាត់​របស់​អ្នក​? ទទួល​ជំនួយ
ឯកជនភាព
ស្រោចស្រង់​ពាក្យសម្ងាត់
ស្រោចស្រង់​ពាក្យ​សម្ងាត់​របស់​អ្នក
ពាក្យ​សម្ងាត់ នឹង​ត្រូវ​ផ្ញើ​ទៅ​អ្ន​​ក​។
Tech Khmer Tech Khmer
  • ទំព័រដើម
  • ដំណឹង
  • សន្តិសុខឌីជីថល
    • ទូរស័ព្ទ (Smart Phone)
    • កុំព្យូទ័រ (Computer)
    • បណ្ដាញ​សង្គម (Social Media)
    • អុីមែល (Email)
    • ហេគឃីង (Hacking)
    • អុីនធឺណិត (Internet)
    • មេរោគ (Maleware/Virus)
    • ពាក្យ​សម្ងាត់ (Password)
  • ទូរស័ព្ទ
    • Apple
    • Android
    • Windows Phone
    • Wearable
  • កុំព្យូទ័រ
    • Windows
    • Mac
    • Linux
  • ទាញយក
    • Smart Phone
    • Windows
    • Mac
    • Linux
  • អាហារូបករណ៍
  • ការងារ
គេហទំព័រ ដំណឹង របៀប​ឆែក​មើល​ថា​អ្នក​ត្រូវ​បាន​គេ​លួច​ទិន្នន័យ​ក្នុង​ចំណោម ៣០​លាន​គណនី​ឬ​អត់
  • ដំណឹង
  • សន្តិសុខឌីជីថល
  • បណ្ដាញ​សង្គម (Social Media)

របៀប​ឆែក​មើល​ថា​អ្នក​ត្រូវ​បាន​គេ​លួច​ទិន្នន័យ​ក្នុង​ចំណោម ៣០​លាន​គណនី​ឬ​អត់

នេះ​ជា​របៀប​ឆែក​មើល​ថា​តើ​គណនី​ហ្វេសប៊ុក (facebook account) របស់​អ្នក ស្ថិត​ក្នុង​ចំណោម​គណនី​ទាំង ៣០​លាន​គណនី​ដែល​ត្រូវ​បាន​ក្រុម Hackers វាយ​ប្រហារ​កាល​ពី ២​សប្ដាហ៍​មុន​ដែរ​ឬ​អត់។

ដោយ
ជុំ រ៉ាស៊ី
-
ថ្ងៃទី​15 October ឆ្នាំ​2018
5386
ចែក​រំលែក
Facebook
Twitter
Pinterest
WhatsApp
Linkedin
Telegram
Email
Print
LINE
    រូប​តំណាង​អំពី Hackers លួច​យក​ទីន្នន័យ
    រូប​តំណាង​អំពី Hackers លួច​យក​ទីន្នន័យ

    ក្រុមហ៊ុន​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook Inc.) ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ ទី​១២ ខែ​តុលា ឆ្នាំ​២០១៨ ថា មាន​គណនី ៣០​លាន​គណនី​រង​ការ​វាយ​ប្រហារ និង​ត្រូវ Hackers លួច​យក​ទិន្នន័យ។

    ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

    Loading...

    ការ​អះអាង​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​នេះ បន្ទាប់​ពី​សហការ​ស្រាវជ្រាវ​ជាមួយ​ក្រុម​ស៊ើប​អង្កេត FBI របស់​សហរដ្ឋ​អាមេរិក រយៈពេល​ប្រមាណ ២​សប្ដាហ៍ ក្រោយ​ពី​ក្រុមហ៊ុន​រក​ឃើញ​ថា គណនី​ប្រមាណ ៥០​លាន​គណនី​រង​ការ​វាយ​ប្រហារ​ពី​សំណាក់ Hackers កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨។

    សូម​ចុច Like និង See First Techkhmer.net Facebook Page ដើម្បី​ទទួល​បាន​ដំណឹង និង​គន្លឹះ​ថ្មីៗ​អំពី​បច្ចេកវិទ្យា​មុន​គេ

    ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី​១២ តុលា ឲ្យ​ដឹង​ទៀត​ថា មាន​គណនី ១៤​លាន​គណនី​ត្រូវ​បាន Hackers លួច​យក​ទិន្នន័យ​អំពី​ទីកន្លែង​ដែល​អ្នក​ប្រើប្រាស់​ធ្លាប់ Check in ១០​កន្លែង​ចុងក្រោយ ទីក្រុង​ដែល​ពួក​គេ​កំពុង​រស់នៅ និង​លទ្ធផល​នៃ​ការ​ស្វែងរក​ញឹកញាប់ ១៥​ចុងក្រោយ។ គណនី ១៥​លាន​គណនី​ផ្សេង​ទៀត Hackers លួច​យក​តែ​ឈ្មោះ និង​ព័ត៌មាន​ទំនាក់ទំនង។ ចំណែក​ឯ​អ្នក​រងគ្រោះ​ប្រមាណ ១​លាន​គណនី​ទៀត ក្រុម Hackers មិន​បាន​លួច​យក​ទិន្នន័យ​អ្វី​នោះ​ទេ។

    មាតិកា

    Toggle
    • អាន​អត្ថបទ​ផ្សេង​ទៀត៖
    • តើ​ធ្វើ​យ៉ាង​ម៉េច​ទើប​ដឹង​ថា​អ្នក​ជា​ជន​រងគ្រោះ​ក្នុង​ការ​វាយ​ប្រហារ​នោះ?
    • តើ​អ្នក​ស្ថិត​ក្នុង​ចំណោម​អ្នក​រងគ្រោះ​ផ្នែក​ណា​មួយ ប្រសិន​បើ​អ្នក​ទទួល​បាន​ចម្លើយ Yes ?
    • តើ​អ្នក​គួរ​ធ្វើ​អ្វី​ខ្លះ បើ​សិន​ជា​គណនី​របស់​អ្នក​ត្រូវ​បាន hacked ក្នុង​ករណី​ខាង​លើ​នេះ?

    អាន​អត្ថបទ​ផ្សេង​ទៀត៖

    • Facebook ប្រាប់​អំពី​ទិន្នន័យ​ដែល​ត្រូវ​បាន​លួច​កាល​ពី ២​សប្ដាហ៍​មុន
    • Facebook អាច​នឹង​ត្រូវ​ពិន័យ ១,៦៣​ពាន់​លាន​ដុល្លារ​រឿង​គណនី ៥០​លាន​គណនី​ត្រូវ​បាន Hacked
    • ៥០​លាន​គណនី​ហ្វេសប៊ុក ត្រូវ​បាន hacked

    តើ​ធ្វើ​យ៉ាង​ម៉េច​ទើប​ដឹង​ថា​អ្នក​ជា​ជន​រងគ្រោះ​ក្នុង​ការ​វាយ​ប្រហារ​នោះ?

    ជំហាន​ទី​១៖ ដំបូង Log in ចូល​ក្នុង​គណនី​ហ្វេសប៊ុក​របស់​លោក​អ្នក

    ជំហាន​ទី​២៖ ចូល​ទៅ​កាន់​តំណ​ភ្ជាប់​នៃ Facebook Help Center នេះ https://www.facebook.com/help/securitynotice?ref=sec

    ជំហាន​ទី​៣៖ ទាញ​ចុះ​ក្រោម​រក​មើល​ឃ្លា «Is my Facebook account impacted by this security issue?» នៅ​ត្រង់​ចំណុច​នេះ អ្នក​នឹង​ឃើញ​មាន​ចម្លើយ «Yes» ឬ «No» ដែល​បញ្ជាក់​ពី​ស្ថានភាព​គណនី​ហ្វេសប៊ុក​របស់​អ្នក។

    ប្រសិន​បើ​អ្នក​ឃើញ​សារ​ដូច​ខាង​ក្រោម​នេះ នោះ​បញ្ជាក់​ថា​គណនី​របស់​អ្នក​រងគ្រោះ​ដោយ​ការ​វាយ​ប្រហារ​ក្នុង​ចំណោម​គណនី​ទាំង ៣០​លាន​គណនី។

    សញ្ញាណ​បង្ហាញ​អំពី​ស្ថានភាព​គណនី​ហ្វេសប៊ុក (Facebook)
    សញ្ញាណ​បង្ហាញ​អំពី​ស្ថានភាព​គណនី​ហ្វេសប៊ុក (Facebook)

    តើ​អ្នក​ស្ថិត​ក្នុង​ចំណោម​អ្នក​រងគ្រោះ​ផ្នែក​ណា​មួយ ប្រសិន​បើ​អ្នក​ទទួល​បាន​ចម្លើយ Yes ?

    • អ្នក​អាច​ស្ថិត​ក្នុង​ចំណោម ១៥​លាន​គណនី​ដែល Hackers លួច​យក ឈ្មោះ (name) អ៊ីមែល (email) និង/ឬ លេខ​ទូរស័ព្ទ (Phone Number)
    • អ្នក​អាច​ស្ថិត​ក្នុង​ចំណោម ១៤​លាន​គណនី​ដែល Hackers លួច​យក​ទិន្នន័យ​ខាង​លើ និង​ទិន្នន័យ​ផ្ទាល់​ខ្លួន​ជាច្រើន​ទៀត​រួម​មាន ឈ្មោះ​គណនី (username) ភេទ ទីកន្លែង/ភាសា ស្ថានភាព​ទំនាក់ទំនង (relationship status) សាសនា ទីកន្លែង​កំណើត ទីលំនៅ​បច្ចុប្បន្ន ថ្ងៃ​ខែ​ឆ្នាំ​កំណើត ឧបករណ៍​ដែល​ធ្លាប់​ប្រើ​ជាមួយ​ហ្វេសប៊ុក ការ​អប់រំ ទីកន្លែង​ធ្វើ​ការ ទីកន្លែង ១០​ចុង​ក្រោយ​ដែល​បាន checked in ឬ tagged in វែបសាយ (website) មនុស្ស/page ដែល​អ្នក follow និង​ការ​ស្វែងរក​ញឹកញាប់ ១៥​ចុង​ក្រោយ។
    • អ្នក​អាច​ស្ថិត​ក្នុង​ចំណោម ១​លាន​គណនី​ដែល​ត្រូវ​បាន​លួច​យក Access Token (សោ​ឌីជីថល) ប៉ុន្តែ​គណនី​របស់​អ្នក​មិន​ត្រូវ​បាន Hackers ចូល​មើល​នោះ​ទេ។
    ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook Account Data) ដែល​ត្រូវ Hackers លួច​យក។
    ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook Account Data) ដែល​ត្រូវ Hackers លួច​យក។

    តើ​អ្នក​គួរ​ធ្វើ​អ្វី​ខ្លះ បើ​សិន​ជា​គណនី​របស់​អ្នក​ត្រូវ​បាន hacked ក្នុង​ករណី​ខាង​លើ​នេះ?

    • មិន​ចាំបាច់​ប្ដូរ​ពាក្យ​សម្ងាត់ ឬ​ព័ត៌មាន​អំពី credit card នោះ​ទេ ពីព្រោះ​ពុំ​មាន​ភស្តុតាង​បញ្ជាក់​ថា​ទិន្នន័យ​នេះ​ត្រូវ​បាន​គេ​លួច​យក​នោះ​ទេ
    • ប្រុង​ប្រយ័ត្ន​ចំពោះ spam ឬ scam calls សារ​អ៊ីមែល (emails/messages) ពីព្រោះ​ថា​ទិន្នន័យ​ទាំងនេះ​អាច​នឹង​ត្រូវ​លក់​ទៅ​ឲ្យ​អ្នក​ផ្សេង
    • ប្រុង​ប្រយ័ត្ន​ចំពោះ​សារ​អ៊ីមែល​ដែល​ព្យាយាម​ឲ្យ​អ្នក sign in ដោយ​ប្រើប្រាស់​ទំព័រ​ក្លែងក្លាយ​ដើម្បី​លួច​យក​ទិន្នន័យ​របស់​អ្នក
    • គិត​មុន​នឹង​ចែក​រំលែក​អ្វីៗ​នៅ​លើ​ហ្វេសប៊ុក។

    ទោះ​យ៉ាង​ណា ក្រុមហ៊ុន​ហ្វេសប៊ុក​បញ្ជាក់​ថា ក្រុមហ៊ុន​នឹង​ផ្ញើ​សារ​ទៅ​កាន់​អ្នក​រងគ្រោះ​ទាំង ៣០​លាន​គណនី​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ដើម្បី​ពន្យល់​លម្អិត​អំពី​ទិន្នន័យ​ដែល​ក្រុម Hackers បាន​លួច និង​ប្រាប់​ពី​គន្លឹះ​ការពារ​ខ្លួន​ផង​ដែរ។

    សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ..!

    កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

    Comments

    ប្រភព​ព័ត៌មានTech Crunch
    • ស្លាក
    • facebook
    • Facebook Account
    • Hacked
    • គណនី​ហ្វេសប៊ុក
    ចែក​រំលែក
    Facebook
    Twitter
    Pinterest
    WhatsApp
    Linkedin
    Telegram
    Email
    Print
    LINE
      ជុំ រ៉ាស៊ី
      ជុំ រ៉ាស៊ី
      លោក ជុំ រ៉ាស៊ី គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា។ គាត់​ចូលចិត្ត​បច្ចេកវិទ្យា ដូច្នេះ​គាត់​សិក្សា​ពី​វា និង​ចែក​រំលែក​គ្រប់​យ៉ាង​ពី​វា​ទៅ​កាន់​មនុស្ស​ទូទៅ។ គាត់​សង្ឃឹម​ថា​ការ​ចែក​រំលែក​នេះ​នឹង​ក្លាយ​ជា​ដើមទុន​ចំណេះដឹង​សម្រាប់​សិស្ស​ដែល​ចង់​ចាប់​យក​ជំនាញ​បច្ចេកវិទ្យា និង​ជា​ជំនួយ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​របស់​និស្សិត​ផ្នែក​បច្ចេកវិទ្យា ព្រម​ទាំង​ជា​ចំណេះដឹង​ទូទៅ​ដល់​មនុស្ស​សាមញ្ញ​ផង​ដែរ។ ម្នាក់​បន្តិច នោះ​នឹង​បាន​ច្រើន!
      Facebook Mail Skype Telegram

      អត្ថបទ​​ទាក់ទងអត្ថបទ​ផ្សេង​ទៀត​ពី​អ្នកនិពន្ធ

      Lock Facebook Profile ធ្វើ​អី? ដើម្បី​អ្វី? ជំពាក់​លុយ​គេ​មែន? មាន​ពិរុទ្ធ​មែន? ឬ​មាន​រឿង​លាក់បាំង​មែន?

      ock Profile លើ​ហ្វេសប៊ុក​ជា​អ្វី? មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ?-មើល​របៀប​បើក​មុខងារ​នេះ

      Lock Profile លើ​ហ្វេសប៊ុក​ជា​អ្វី? មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ?-មើល​របៀប​បើក​មុខងារ​នេះ

      Facebook នឹង​ដក​ជម្រើស​ជូនដំណឹង​ចូល​ប្រើ​តាម Messenger/SMS ក្នុង​ពេល​ឆាប់ៗ​នេះ

      Techkhmer.net

      ផ្សាយ​ពាណិជ្ជកម្ម

      អត្ថបទ​ថ្មីៗ

      ក្រុមហ៊ុន Google បោះទុន​វិនិយោគ ១​ពាន់​លាន​ដុល្លារ​បង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ​នៅ​ថៃ

      ថ្ងៃទី​26 January ឆ្នាំ​2025

      កម្មវិធី​ឈែត CoolApp បង្កើត​ដោយ​កូន​ខ្មែរ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ

      ថ្ងៃទី​21 June ឆ្នាំ​2024

      គន្លឹះ ៧ ជួយ​កុំ​ឱ្យ​ទូរសព្ទ​ឡើង​កម្ដៅ​ខ្លាំង​នៅ​រដូវ​ក្ដៅ​ខ្លាំង​នេះ

      ថ្ងៃទី​24 April ឆ្នាំ​2024

      ត្រៀម​ចូលរួម​ពិព័រណ៍​រដ្ឋាភិបាល​ឌីជីថល និង​បច្ចេកវិទ្យា​ហើយ​ឬ​នៅ?

      ថ្ងៃទី​8 March ឆ្នាំ​2024

      ស្កែន QR Code ញឹកញាប់ តើ​ដឹង​ពី​ការ​ឆបោក​តាមរយៈ QR Code ឬ​អត់ (QR Phishing/Quishing)?

      ថ្ងៃទី​3 February ឆ្នាំ​2024
      Loading...

      អត្ថបទ​សម្រាំង

      ការ​កំណត់​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

      ចាក់​សោ​ពីរ​តង់ (2FA) លើ​គណនី Facebook តាម​រយៈ​លេខ​ទូរសព្ទ (PC)

      ថ្ងៃទី​29 August ឆ្នាំ​2019
      ការ​កំណត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

      របៀប​ចាក់​សោ​ពីរ​តង់ (2FA) លើ​គណនី​ហ្វេសប៊ុក​តាម​រយៈ​លេខ​ទូរសព្ទ (Android)

      ថ្ងៃទី​16 August ឆ្នាំ​2019
      ការ​ការពារ​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម (Protecting Yourself on Social Networks)

      ការ​ការពារ​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម

      ថ្ងៃទី​28 July ឆ្នាំ​2019

      អត្ថបទ​ពេញ​និយម

      នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department)។

      Facebook Account ត្រូវ​គេ​លួច អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ ACCP

      ថ្ងៃទី​2 March ឆ្នាំ​2018
      រូប​ទី​១ កម្មវិធី​វចនានុក្រម​ខ្មែរ​របស់​សម្ដេច​សង្ឃ ជួន ណាត។

      វចនានុក្រម​ខ្មែរ​របស់​សម្ដេច​សង្ឃ ជួន ណាត សម្រាប់​ទូរស័ព្ទ​និង​កុំព្យូទ័រ

      ថ្ងៃទី​9 October ឆ្នាំ​2017
      របៀប​កែ​ពុម្ព​អក្សរ ​ខ្មែរ​លើ Telegram សម្រាប់​កុំព្យូទ័រ​ប្រើ Windows

      របៀប​កែ​ពុម្ព​អក្សរ​ខ្មែរ​តូច​លើ Telegram សម្រាប់​អ្នក​ប្រើ​កុំព្យូទ័រ

      ថ្ងៃទី​17 December ឆ្នាំ​2019

      ប្រភេទ​ពេញ​និយម

      • ដំណឹង233
      • សន្តិសុខឌីជីថល127
      • បណ្ដាញ​សង្គម (Social Media)86
      • ទូរស័ព្ទ84
      • Apple59
      • Android57
      • ហេគឃីង (Hacking)46
      • អុីនធឺណិត (Internet)44
      • ទូរស័ព្ទ (Smart Phone)40
      Tech Khmer
      អំពី​គេហទំព័រ
      Tech khmer ​គេហទំព័រ​ផ្ដល់​នូវ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា គន្លឹះ​សំខាន់ៗ​ទាក់ទង​នឹង​សុវត្ថិភាព​ប្រើប្រាស់​កុំព្យូទ័រ ទូរស័ព្ទ​ស្មាតហ្វូន (Smart Phone)។ អាន​បន្ថែម...
      ទាក់ទង​មក​យើង:
      តាម​យើង
      Facebook Instagram Linkedin Mail Telegram Twitter Youtube
      • ការងារ
      • អំពី​យើង
      • ទាក់ទង​យើង​ខ្ញុំ
      • ឯកជនភាព
      • លក្ខខណ្ឌ​ប្រើប្រាស់

      រក្សា​សិទ្ធិ​គ្រប់​យ៉ាង © ២០១៧ TECH KHMER | អភិវឌ្ឍន៍ ICT Consulting & Solution

      error: សូម​អភ័យទោស! អ្នក​មិន​អាច​ចម្លង​អត្ថបទ​នេះ​បាន​ទេ។ សូម​ទាក់ទងទៅ​កាន់ ។ សូម​អរគុណ!
      រឿង​រ៉ាវ​ជា​ច្រើន​ទៀត
      Mark Zuckerberg, CEO of Facebook

      ៥០​លាន​គណនី​ហ្វេសប៊ុក​ត្រូវ​បាន​ហេគ (hacked)

       ឫទ្ធិស័ក្តិ - ថ្ងៃទី​29 September ឆ្នាំ​2018
      ម្ចាស់​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook CEO) លោក Mark Zuckerberg ផ្ដល់​បទសម្ភាសន៍​ឲ្យ​ទូរទស្សន៍ CNN។

      Facebook ប្រកាស​សុំ​ទោស​លើ​កាសែត​ល្បីៗ​រឿង​បែក​ធ្លាយ​ទិន្នន័យ

       ឫទ្ធិស័ក្តិ - ថ្ងៃទី​26 March ឆ្នាំ​2018