អាហារូបករណ៍ ១០០% សិក្សា​ភាសា​បរទេស​ចំនួន ១៥​នាក់

សិស្ស​និស្សិត​ដែល​អាច​ទទួល​បាន​នូវ​អាហារូបករណ៍​នេះ គឺ​ត្រូវ​ឆ្លង​កាត់​ការ​ប្រឡង​វិញ្ញាសា​សរសេរ​មុខវិជ្ជា​ចំណេះ​ដឹង​ទូទៅ។

3121
អាហារូបករណ៍ ១០០% សិក្សា​ភាសា​អង់គ្លេស និង​ភាសា​បារាំង។
អាហារូបករណ៍ ១០០% សិក្សា​ភាសា​អង់គ្លេស និង​ភាសា​បារាំង។

ក្លឹប​សិក្សា​ភាសា​បរទេស (Club d’études des Langues Étrangères) ប្រកាស​ផ្ដល់​អាហារូបករណ៍ ១០០% ដល់​សិស្ស​និស្សិត​ទាំង​ពីរ​ភេទ​ចំនួន ១៥​នាក់ សម្រាប់​ឆ្នាំ​សិក្សា ២០១៩២០២០។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

សេចក្ដី​ជូន​ដំណឹង​របស់​ក្លឹប​សិក្សា​ភាសា​បរទេស ដែល​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook Page) របស់​ខ្លួន ឲ្យ​ដឹង​ថា អាហារូបករណ៍​នេះ​ចែក​ជា​ពីរ​ផ្នែក គឺ​ទី​១ ជា​អាហារូបករណ៍​សិក្សា​ភាសា​បារាំង ចំនួន ១០​នាក់ និង​ទី​២ ជា​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស ចំនួន ៥​នាក់។

សិស្ស​និស្សិត​ដែល​អាច​ទទួល​បាន​នូវ​អាហារូបករណ៍​នេះ គឺ​ត្រូវ​ឆ្លង​កាត់​ការ​ប្រឡង​វិញ្ញាសា​សរសេរ​មុខវិជ្ជា​ចំណេះ​ដឹង​ទូទៅ។ ចំពោះ​ការ​ទទួល​ពាក្យ​សុំ​ប្រឡង គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៨។

លក្ខខណ្ឌ​ជ្រើសរើស

  • ជា​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​និទ្ទេស A ដល់ C ឆ្នាំ​២០១៨
  • ជា​សិស្ស​ក្រីក្រ​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨
  • ឆ្លង​កាត់​ការ​ប្រឡង​វិញ្ញាសា​សរសេរ​ចំណេះដឹង​ទូទៅ​រយៈពេល ៦០​នាទី

កាលបរិច្ឆេទ

  • ផុត​កំណត់​ថ្ងៃ​ទទួល​ពាក្យ​សុំ​ប្រឡង៖ ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៨
  • បិទ​ឈ្មោះ​ប្រឡង៖ ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៨
  • ប្រឡង៖ ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៨
  • ប្រកាស​លទ្ធផល៖ ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៨

ព័ត៌មាន​បន្ថែម៖

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ..!

អាហារូបករណ៍ ១០០% សិក្សា​ភាសា​អង់គ្លេស និង​ភាសា​បារាំង។
អាហារូបករណ៍ ១០០% សិក្សា​ភាសា​អង់គ្លេស និង​ភាសា​បារាំង។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។