ក្រសួងអប់រំ យុវជន និងកីឡា នឹងជ្រើសរើសនិស្សិតឲ្យចូលរួមប្រឡងប្រជែងយកអាហារូបករណ៍ ១០០% ចំនួន ១៩០កន្លែង ដើម្បីចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ក្នុងឆ្នាំសិក្សា២០១៨–២០១៩។
សេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ឲ្យដឹងថា សិស្សានុសិស្សទាំងអស់ដែលជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឬសញ្ញាបត្រដែលមានតម្លៃសមមូល អាចដាក់ពាក្យសុំប្រឡងយកអាហារូបករណ៍លើមុខជំនាញ ៦ឯកទេស ដើម្បីចូលរៀនថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ (២+២) នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។
វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈស្ថិតនៅក្រោមអាណាព្យាបាលរបស់ក្រសួងអប់រំ យុវជន និងកីឡា។ វិទ្យាស្ថាននេះសាងសង់លើផ្ទៃដីចំនួន ២០០ហិកតារ ស្ថិតនៅភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
សេចក្ដីជូនដំណឹងដដែលរបស់ក្រសួងអប់រំ បញ្ជាក់ថា សម្រាប់ថ្នាក់បរិញ្ញាបត្ររង ក្រសួងនឹងជ្រើសរើសនិស្សិតអាហារូបករណ៍ ១០០% ចំនួន ១៦០កន្លែងលើឯកទេសចំនួន ៦។ ចំណែកឯថ្នាក់បរិញ្ញាបត្រ (២+២) សម្រាប់សិស្សដែលមកពីវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ក្រសួងនឹងជ្រើសរើសចំនួន ៣០កន្លែងលើឯកទេសចំនួន ២។
អានអត្ថបទផ្សេងទៀត៖
- របៀបបង្ហាញអេក្រង់ទូរស័ព្ទ Android នៅលើកុំព្យូទ័រដោយមិនប្រើខ្សែ HDMI
- គន្លឹះ ៦ចំណុច ជួយការពារទូរស័ព្ទរបស់លោកអ្នកឲ្យកាន់តែមានសុវត្ថិភាព
- Facebook Account ត្រូវគេលួច អាចដាក់ពាក្យប្ដឹងទៅ ACCP
ខាងក្រោមនេះ គឺជាចំនួននិស្សិតត្រូវជ្រើសរើសឲ្យចូលរៀនតាមកម្រិត និងតាមមុខជំនាញនីមួយៗ។
ថ្នាក់បរិញ្ញាបត្ររង៖
- វិទ្យាសាស្ត្រដំណាំ ចំនួន ២០កន្លែង
- វិទ្យាសាស្ត្រសត្វ ចំនួន ២០កន្លែង
- វិទ្យាសាស្ត្រជលផល ចំនួន ៣០កន្លែង
- កុំព្យូទ័រធុរកិច្ច ចំនួន ៣០កន្លែង
- បច្ចេកវិទ្យាអាហារ ចំនួន ៣០កន្លែង
- អគ្គិសនី ចំនួន ៣០កន្លែង
ថ្នាក់បរិញ្ញាបត្រ (២+២) សម្រាប់សិស្សដែលមកពីវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស៖
- វិទ្យាសាស្ត្រដំណាំ ចំនួន ១៥កន្លែង
- វិទ្យាសាស្ត្រសត្វ ចំនួន ១៥កន្លែង
លក្ខខណ្ឌនៃការជ្រើសរើស៖
- ជាសិស្សប្រឡងជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃសមមូល
- ជាសិស្សប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឬសញ្ញាបត្រដែលមានតម្លៃសមមូល
កាលបរិច្ឆេទឈប់ទទួលពាក្យសុំប្រឡង៖
- ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ (ម៉ោង ១៧:០០នាទី)
កន្លែងដាក់ពាក្យសុំប្រឡង៖
- វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ផ្លូវជាតិលេខ៤៤ ភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
- នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ អគារលេខ១៨៥ មហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ
កាលបរិច្ឆេទប្រឡង និងមណ្ឌលប្រឡង៖
- សម័យប្រឡង៖ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨
- មណ្ឌលប្រឡង៖ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
ព័ត៌មានលម្អិត៖
- ទូរស័ព្ទលេខ៖ ០១៦ ៧៧ ៩៩ ២៤/០៨៥ ៤៨ ៣៦ ០៩
- អ៊ីមែល៖
- ទាញយកពាក្យសុំប្រឡង៖ http://www.ksit.edu.kh/form2018
- ទីតាំងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ស្ថិតនៅភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
សូមអានសេចក្ដីជូនដំណឹងខាងក្រោម ដើម្បីស្វែងយល់ព័ត៌មានបន្ថែម៖
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕