មន្ត្រីសាលាខេត្ត និងមន្ត្រីមន្ទីរនានាក្នុងខេត្តកែប សរុបចំនួន ២៧នាក់ បានបញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពីមូលដ្ឋានគ្រឹះនៃការប្រើប្រាស់ ICT និងទូរស័ព្ទឆ្លាតវៃ (Smartphone) ដោយជោគជ័យនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ICT សម្រាប់មន្ត្រីរាជការនៃវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) រាជធានីភ្នំពេញ។
វគ្គបណ្ដុះបណ្ដាលអំពីជំនាញមូលដ្ឋានគ្រឹះនៃការប្រើប្រាស់ ICT និងទូរស័ព្ទឆ្លាតវៃនេះ មានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨។
អនុប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បណ្ឌិត សំ សិទ្ធិសេរី និងប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ICT សម្រាប់មន្ត្រីរាជការ លោក ជា វិចិត្រ បានផ្ដល់កិត្តិយសប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិក្ខាកាមទាំង ២៧នាក់នោះ។ នេះបើយោងតាមការចុះផ្សាយនៅលើវែបសាយរបស់វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT)។
សូមចែករំលែកដំណឹងដល់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងអំពីកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោលផ្នែកវិស្វករព័ត៌មានវិទ្យានេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕