កម្មវិធី Insight Tech 2018 ដែលជាសិក្ខាសាលាចែករំលែកចំណេះដឹងផ្ដោតសំខាន់លើបច្ចេកវិទ្យា នឹងប្រារព្ធនៅថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៧:៣០នាទីព្រឹករហូតដល់ម៉ោង ១១:៣០នាទី នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា–ជប៉ុន (CJCC) ស្ថិតក្នុងបរិវេណនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
កម្មវិធីនេះរៀបចំដោយក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (Ambassador’s Youth Council) និងគាំទ្រដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ។
លោកអ្នកអាចចូលរួមកម្មវិធីនេះដោយសេរី និងមិនគិតថ្លៃ។ សូមចុះឈ្មោះចូលរួមកម្មវិធីតាមរយៈតំណភ្ជាប់នៅខាងក្រោម ហើយការចុះឈ្មោះនឹងបិទនៅត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោង ១១:៥៩នាទីយប់។
អ្នកជំនាញជាច្រើនរូបដែលអញ្ជើញមកពីវិស័យ ៤ខុសៗគ្នានៃវិទ្យាសាស្ត្រកុំព្យូទ័រ នឹងចែករំលែកអំពីបទពិសោធន៍របស់ពួកគាត់ និងផ្ដល់នូវវិធីសាស្ត្រគន្លឹះមួយចំនួនដល់សិស្សានុសិស្ស និងនិស្សិត ដើម្បីរៀបចំខ្លួនចូលក្នុងពិភពបច្ចេកវិទ្យា។
អានអត្ថបទផ្សេងទៀត៖
- វិទ្យាស្ថានរដ្ឋមួយនៅខេត្តសៀមរាប ផ្ដល់អាហារូបករណ៍ ១៨០កន្លែង
- NIPTICT ផ្ដល់អាហារូបករណ៍ស្វ័យប្រវត្តិ ៥០% ដល់សិស្សនារី
- របៀបឆែកមើលគណនីហ្វេសប៊ុកថាតើមានគេលួច hack ដែរអត់
នៅក្រោមប្រធានបទ “ការបំផុសគំនិត” សិក្ខាសាលានេះរំពឹងថាជាការបង្កើតឱកាសដល់សិស្សានុសិស្ស និងនិស្សិតទទួលយកការជួបជុំដ៏មានតម្លៃជាមួយអ្នកជំនាញ និងដើម្បីបង្កើតនូវទំនាក់ទំនងជាមួយគ្នា ស្របពេលនឹងការស្វែងយល់អំពីការរៀបចំ និងការត្រៀមខ្លួនជាស្រេចសម្រាប់ការងារក្នុងក្តីសុបិនក្នុងវិស័យវិទ្យាសាស្ត្រកុំព្យូទ័រ។
Insight Tech គឺជាសិក្ខាសាលានៃការចែករំលែកមួយដែលសំដៅទៅរកការលើកកម្ពស់នូវសមត្ថភាពយល់ដឹងអំពីមុខវិជ្ជាសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ រួមមានការបង្កើតវែបសាយ (Web Development) ការបង្កើតល្បែងកម្សាន្ត ឬកម្មវិធីក្នុងទូរស័ព្ទដៃចល័ត (Mobile Game/App Development) វិស្វកម្មបណ្ដាញទំនាក់ទំនង (Network Development) និងការបង្កើតកម្មវិធី (Programming) សម្រាប់សិស្សានុសិស្សក្នុងកម្រិតវិទ្យាល័យ និងនិស្សិតឆ្នាំទី១។
តំណភ្ជាប់ចុះឈ្មោះ៖ https://www.eventbrite.com/e/insight-tech-2018-registration-48866786875
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកបានដឹងផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕