នៅពេលថ្មីៗនេះ Instagram ប្រកាសថា Instagram បានបញ្ចូលមុខងារថ្មីដើម្បីជួយការពារអ្នកប្រើប្រាស់បណ្ដាញសង្គម Instagram របស់ខ្លួនឲ្យកាន់តែមានសុវត្ថិភាពខ្ពស់។
មុខងារថ្មីនោះមានចំនួនបី គឺមុខងារសោពីរជាន់ (Third-Party Two Factor Authenticator Apps) មុខងារអំពីគណនី (About This Account) និងមុខងារស្នើសុំ verify គណនី (Request Verification)។ នេះបើតាមការចុះផ្សាយនៅក្នុង blog post ផ្លូវការរបស់ Instagram ដោយសហស្ថាបនិក និងជា CTO ក្រុមហ៊ុន Instagram លោក Mike Krieger នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
Instagram គឺជាបណ្ដាញទំនាក់ទំនងសង្គមទីពីរដែលល្បី និងកំពុងពេញនិយមនៅក្នុងពិភពលោក ក្រៅពីបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) ដែលផ្ដោតសំខាន់បំផុតលើការចែករំលែករូបភាព និងវីដេអូខ្លីៗ។
មុខងារទី១៖ សោពីរជាន់ (Third-Party Two Factor Authenticator Apps)
ដើម្បីបង្កើនសុវត្ថិភាពនៃការចូលប្រើប្រាស់ (login) បណ្ដាញសង្គម Instagram ឲ្យកាន់តែប្រសើរឡើងនោះ ក្រុមហ៊ុនក៏ដាក់បញ្ចូលមុខងារ Two Factor authentication (2FA) ដែលអ្នកប្រើប្រាស់អាចកំណត់បានជាមួយកម្មវិធី Duo Mobile និងកម្មវិធី Google Authenticator ជាដើម។
ដើម្បីដំណើរការមុខងារនេះ សូមចូលទៅកាន់៖
- Settings រួចរុញអេក្រង់ឡើងលើ
- ជ្រើសយក Two-Factor Authentication
- ជ្រើសរើស Authentication App
ចំណាំ៖ សូមធ្វើបច្ចុប្បន្នភាពកម្មវិធី Instagram របស់អ្នកទៅកាន់ជំនាន់ចុងក្រោយបង្អស់ ហើយប្រសិនបើអ្នកនៅតែរកមិនឃើញមុខងារនេះទេ នោះសូមរង់ចាំបីបួនថ្ងៃបន្តទៀត រហូតក្រុមហ៊ុន Instagram ដាក់បញ្ចូលមុខងារនេះទូទាំងពិភពលោក។
អានអត្ថបទផ្សេងទៀត៖
- Instagram ចេញមុខងារអាចបង្ហោះវីដេអូបាន ១ម៉ោង
- ពាក្យសម្ងាត់របស់អ្នកមានសុវត្ថិភាពខ្ពស់ហើយឬនៅ?
- Facebook ប្រាប់ពីគន្លឹះឆែកមើលព័ត៌មានក្លែងក្លាយ
មុខងារទីពីរ៖ អំពីគណនី (About This Account)
មុខងារនេះនឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ Instagram ពិនិត្យមើលព័ត៌មានលម្អិតរបស់អ្នកប្រើប្រាស់ Instagram ដែលមានអ្នក followers ច្រើន រួមមានថ្ងៃខែឆ្នាំចាប់ផ្ដើមប្រើប្រាស់ Instagram ទីកន្លែងរបស់ពួកគាត់ ពាណិជ្ជកម្មដែលពួកគាត់កំពុងផ្សព្វផ្សាយ ការផ្លាស់ប្ដូរ username កាលពីឆ្នាំមុន និងបណ្ដាញសង្គមដែលពួកគាត់មាន។
មុខងារថ្មីនេះនឹងដាក់ឲ្យប្រើប្រាស់នៅក្នុង Menu button ចាប់ពីខែកញ្ញា នេះតទៅ ប៉ុន្តែដំបូង នឹងមានតែសម្រាប់ម្ចាស់គណនីណាដែលមានអ្នកតាមដានច្រើន (followers) តែប៉ុណ្ណោះ។
អានអត្ថបទផ្សេងទៀត៖
- ក្រុមរ៉ូបូតកម្ពុជាឈ្នះពានរង្វាន់ស្មើក្រុមជប៉ុននៅក្នុងការប្រកួតអន្តរជាតិនៅប្រទេសវៀតណាម
- ដាក់ពាក្យស្នើសុំជាវាគ្មិនក្នុងព្រឹត្តិការណ៍បារខែមនៅខេត្តព្រៃវែង ឆ្នាំ២០១៨
- Facebook ព្រមលុបកម្មវិធីរបស់ខ្លួនមួយចេញពី Apple Store
មុខងារទីបី៖ ស្នើសុំ Verified គណនី (Request Account Verification)
មុខងារដែលក្រុមហ៊ុនទើបបញ្ចូលចុងក្រោយនោះ គឺមុខងារស្នើសុំនិមិត្តសញ្ញាធីកពណ៌ខៀវ (blue verified badge) សម្រាប់គណនីសាធារណៈធំៗ ដើម្បីបញ្ជាក់ថាជាគណនីផ្លូវការ។
ដើម្បីទទួលបានស្លាកពណ៌ខៀវនេះ គណនីរបស់អ្នកត្រូវតែគោរពទៅតាមលក្ខន្តិកៈ និងការណែនាំរបស់សហគមន៍ (Terms of Service and Community Guidelines)។ ទោះយ៉ាងណាក៏ដោយ ការស្នើសុំស្លាកពណ៌ខៀវសម្រាប់គណនី មិនប្រាកដថានឹងបានសម្រេចនោះទេ។
ដើម្បីស្នើសុំ សូមចូលទៅកាន់៖
- Settings
- ជ្រើសរើស Request Verification នៅខាងក្រោមផ្នែក Account
- បន្ទាប់មក បំពេញឈ្មោះ និងផ្ញើឯកសារផ្លូវការណាមួយទៅកាន់ Instagram
ព័ត៌មានបន្ថែមទាក់ទងនឹងដំណើរការ និងភាពស្របច្បាប់នៃគណនីរបស់អ្នកសម្រាប់ស្នើសុំស្លាកពណ៌ខៀវ សូមចូលទៅកាន់ទំព័រជំនួយ (Instagram Help Center)។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកបានដឹងផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕