មជ្ឈមណ្ឌល កូរ៉េ សហ្វវែរ អេច អ ឌី (Korea Software HRD Center) នឹងរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ទាក់ទងអំពីបច្ចេកវិទ្យាថ្មីៗដែលមានឈ្មោះថា Intelligent Data in Modern Times សម្រាប់ធ្វើការជាមួយទិន្នន័យឲ្យមានប្រសិទ្ធភាព នៅថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ចាប់ពីម៉ោង ១:៣០នាទីរសៀលរហូតដល់ម៉ោង ៦:០០នាទីល្ងាច។
កម្មវិធីចែករំលែកបទពិសោធន៍ដែលមានវាគ្មិនជំនាញបីរូបចូលរួមដើម្បីបង្ហាញពីវិធីសាស្ត្រ និងបច្ចេកវិទ្យាថ្មីដែលឲ្យអ្នកអាចគ្រប់គ្រង ប្រើប្រាស់ និងកែច្នៃទិន្នន័យនៅក្នុងស្ថាប័នរបស់អ្នកដោយមានប្រសិទ្ធភាពនោះ នឹងប្រារព្ធនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា–កូរ៉េ (CKCC) ស្ថិតក្នុងបរិវេណនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។
ប្រធានបទដែលនឹងត្រូវលើកយកមកបង្ហាញនៅក្នុងកម្មវិធីនោះរួមមាន៖
- ប្រើប្រាស់ Data Science Technique ដើម្បីព្យាករតម្លៃផ្ទះសម្បែង (Using Data Science Technique to Predict House Price)។ Data Science Technique ជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការស្វែងរកចំណេះដឹង ឬរបកគំហើញថ្មីនៅក្នុងទិន្នន័យដែលយើងមិនអាចរកឃើញដោយការប្រើប្រាស់បច្ចេកវិទ្យា ឬឧបករណ៍សាមញ្ញបាន។
- ធ្វើការជាមួយ Big Data នៅក្នុង Hadoop Ecosystem (Processing Big Data in Hadoop Ecosystem)។ ពេលទិន្នន័យកើនឡើងច្រើនជាប្រចាំ អ្នកប្រាកដជាពិបាកធ្វើការជាមួយវា។ ក្នុងប្រធានបទនេះ អ្នកនឹងឃើញពីការរក្សាទុក គ្រប់គ្រង និងបំប្លែងទិន្នន័យនៅក្នុង Hadoop Ecosystem។
- ស្វែងយល់ Blockchain ពីជ្រុងផ្សេងៗ (The Big Picture of Blockchain)។ Blockchain គឺជាបច្ចេកវិទ្យាដែលពេញនិយម និងកំពុងទទួលបានការចាប់អារម្មណ៍នៅលើពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជា ដែរ។ ប្រធានបទនេះ នឹងបង្ហាញអ្នកពីដំណើរការរបស់ Blockchain និងការប្រើប្រាស់វានៅក្នុងការងារជាក់ស្ដែង ក្រៅពី Cryptocurrency ដែលអ្នកធ្លាប់ដឹង។
លោកអ្នកអាចចូលរួមកម្មវិធីនេះដោយសេរី ក៏ប៉ុន្តែត្រូវចុះឈ្មោះជាមុនសិនតាម តំណភ្ជាប់នេះ ព្រោះកន្លែងមានកំណត់។
អានអត្ថបទផ្សេងទៀត៖
- Smart ផ្ដល់អាហារូបករណ៍ ១៥០០០ដុល្លារក្នុងម្នាក់ៗចំនួន ២០កន្លែង
- វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ផ្ដល់អាហារូបករណ៍ ១០០% ចំនួន ១២០កន្លែង
- ទំនួលខុសត្រូវ និងការគិតពីសុវត្ថិភាពក្នុងការប្រើប្រាស់អុីនធឺណិត
ព័ត៌មានលម្អិត៖
- ទូរស័ព្ទលេខ៖ ០៩៣ ៣៧ ៩៨ ០៣ / ០៧៦ ២ ៩៩៩៩ ១២
- វែបសាយ៖ www.kshrd.com.kh
មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី គឺជាស្ថាប័នបណ្ដុះបណ្ដាលអ្នកជំនាញផ្នែកព័ត៌មានវិទ្យា ដោយមានកិច្ចសហប្រតិបត្តិការជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រុមហ៊ុន Webcash នៅខែមេសា ឆ្នាំ២០១៣។
សូមជួយចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕