សហស្ថាបនិកម្នាក់របស់ក្រុមហ៊ុន Microsoft ទទួលមរណភាពក្នុងវ័យ ៦៥ឆ្នាំ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ដោយសារជំងឺមហារីកម្យ៉ាង។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Vulcan ដែលជាក្រុមហ៊ុនរបស់លោក Paul Allen សហស្ថាបនិកក្រុមហ៊ុន Microsoft ឲ្យដឹងថា លោក Allen បានទទួលមរណភាពកាលពីថ្ងៃច័ន្ទ។
សូមចុច Like និង See First ដើម្បីទទួលបានដំណឹង និងគន្លឹះថ្មីៗអំពីបច្ចេកវិទ្យាមុនគេ
លោក Paul Allen បានបង្កើតក្រុមហ៊ុន Microsoft ជាមួយនឹងលោក Bill Gates នៅឆ្នាំ១៩៧៥ ប៉ុន្មានឆ្នាំក្រោយ បន្ទាប់ពីអ្នកទាំងពីរស្គាល់គ្នានៅសាលាឯកជនមួយនៅទីក្រុង Seattle។ លោក Allen ចាកចេញពីក្រុមហ៊ុន Microsoft នៅឆ្នាំ១៩៨២ បន្ទាប់ពីគាត់ដឹងថាមានជំងឺ។
អានអត្ថបទផ្សេងទៀត៖
- របៀបលុប Quick Access History នៅក្នុង Windows 10
- របៀបសម្អាតឯកសារមិនបានការដោយស្វ័យប្រវត្តិ
- ចូលចិត្តមើល YouTube នៅពេលយប់ សូមប្ដូរផ្ទៃកម្មវិធីទៅពណ៌ខ្មៅ
ទោះបីជាលោក Allen បានចាកចេញពីក្រុមហ៊ុន Microsoft ពិតមែន ប៉ុន្តែលោកក៏ស្ថិតក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនអស់ជាច្រើនឆ្នាំផងដែរ ខណៈដែលលោកកំពុងតែបង្កើតមូលនិធិសប្បុរសធម៌ និងក្រុមហ៊ុន Vulcan។
មហាសេដ្ឋី និងជាម្ចាស់ក្រុមហ៊ុន Dallas Mavericks លោក Mark Cuban ក៏បានបង្ហោះសាររំលែកទុក្ខនៅលើ Twitter របស់លោកថា «អ្នកជាមនុស្សល្អ ហើយយើងនឹងនឹកអ្នក»។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕