iOS 11.1.1 គឺជាកំណែចុងក្រោយរបស់ Apple ដើម្បីជួសជុលលើបញ្ហាមួយចំនួនដែលកើតឡើងនៅក្នុងកំណែ iOS 11.1 ដែលក្រុមហ៊ុន Apple បានដាក់ឲ្យទាញយកកាលពីសប្ដាហ៍មុននោះ។
តើកំណែចុងក្រោយនេះ ជួសជុលបញ្ហាអ្វីខ្លះ?
កំណែចុងក្រោយរបស់ Apple នេះ គឺធ្វើការជួសជុលលើបញ្ហាដែល keyboard ផ្លាស់ប្ដូរដោយស្វ័យប្រវត្តិនូវអក្សរ “I” ទៅជា “A[?]” នៅក្នុងកំណែ iOS 11.1 នោះ។ នៅពេលនោះ Apple បានណែនាំឲ្យអ្នកប្រើប្រាស់ផលិតផលរបស់ខ្លួនប្រើប្រាស់តិចនិក Text Replacement វិញដើម្បីអាចវាយអក្សរ “I” បាន ប៉ុន្តែវិធីនេះហាក់ដូចជាមិនមានប្រសិទ្ធភាពសោះ។
ក្រៅពីធ្វើការជួសជុលលើបញ្ហា Keyboard ហើយនោះ នៅក្នុងកំណែ iOS 11.1.1 នេះ ក៏បានជួសជុលបញ្ហាដែលកម្មវិធី voice recognition “Hey Siri” មិនដំណើរការផងដែរ។
ដូច្នេះ លោកអ្នកដែលជួបបញ្ហាទាំងនេះ សូមទាញយក (Download) កំណែចុងក្រោយរបស់ Apple គឺ iOS 11.1.1 ដើម្បីធ្វើបច្ចុប្បន្នភាពឧបករណ៍របស់លោកអ្នក ដូចជា iPhone, iPad និង iPod Touch ជាដើម ហើយកុំភ្លេចជួយចុច Like & Share ផង បើគិតថាវាមានប្រយោជន៍សម្រាប់អ្នកដទៃទៀត។
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕