NIPTICT បើក​វគ្គ​បណ្ដុះ​បណ្ដាល​គ្រូ​បង្គោល​វិស្វករ IT (ITEE) ឥត​គិត​ថ្លៃ

ITEE គឺ​ជា​កម្មវិធី​ប្រឡង​យក​សញ្ញាប័ត្រ​វិស្វករ​ព័ត៌មានវិទ្យា​កម្រិត​ថ្នាក់​ជាតិ​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​ជប៉ុន ដែល​គ្រប់គ្រង​ដោយ​ទីភ្នាក់ងារ​លើក​កម្ពស់​បច្ចេកវិទ្យា​ព័ត៌មាន (Information-Technology Promotion Agency, IPA)។

5656
វគ្គ​បណ្ដុះបណ្ដាល IT Instructor Training IP Course ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២២ ខែ​មករា ដល់​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នា​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​នៃ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន។
វគ្គ​បណ្ដុះបណ្ដាល IT Instructor Training IP Course ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២២ ខែ​មករា ដល់​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នា​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​នៃ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន។

វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (National Institute of Posts, Telecommunications and Information Communication Technology, NIPTICT) សហការ​ជាមួយ​នឹង​មូលនិធិ​គាំទ្រ​ការ​អប់រំ​អន្តរជាតិកម្ពុជា (Cambodia International Education Support Foundation, CIESF) នឹង​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ផ្នែក​វិស្វករ​ព័ត៌មានវិទ្យា ដែល​មាន​ឈ្មោះ​ថា Information Technology Engineers Examination (ITEE) ដោយ​មិន​គិត​ថ្លៃ​រយៈពេល ២​សប្ដាហ៍។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

លោក​អ្នក​ដែល​ចាប់​អារម្មណ៍​ចង់​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​វិស្វករ​ព័ត៌មានវិទ្យា​នេះ សូម​ដាក់​ពាក្យ​ស្នើសុំ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៨។

ITEE គឺ​ជា​កម្មវិធី​ប្រឡង​យក​សញ្ញាប័ត្រ​វិស្វករ​ព័ត៌មានវិទ្យា​កម្រិត​ថ្នាក់​ជាតិ​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​ជប៉ុន ដែល​គ្រប់គ្រង​ដោយ​ទីភ្នាក់ងារ​លើក​កម្ពស់​បច្ចេកវិទ្យា​ព័ត៌មាន (Information-Technology Promotion Agency, IPA)

គោល​បំណង​នៃ​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ផ្នែក​វិស្វករ​ព័ត៌មានវិទ្យា​នេះ គឺ​ដើម្បី​អភិវឌ្ឍ​ធនធាន​មនុស្ស​ផ្នែក​វិស្វករ​ព័ត៌មានវិទ្យា​នៅ​កម្ពុជា ដែល​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​ជប៉ុន និង​ជាពិសេស ក្រុមហ៊ុន​ឯកជន​របស់​ជប៉ុន ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា ក៏​កំពុង​ស្វែងរក​បុគ្គលិក​ដែល​មាន​សញ្ញាប័ត្រ ITEE នេះ​ដែរ។

វគ្គ​បណ្ដុះបណ្ដាល​នេះ​បង្រៀន​ផ្ទាល់​ដោយ​គ្រូ​ជនជាតិ​ជប៉ុន និង​រៀបចំ​នៅ​អគារ​ចាស់​របស់​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT) នៅ​ជិត​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ផ្នែក​វិស្វករ​ព័ត៌មានវិទ្យា​នេះ គាំទ្រ និង​ឧបត្ថម្ភ​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (Ministry of Posts and Telecommunications, MPTC) និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិជប៉ុន ចៃកា (Japan International Cooperation Agency, JICA)

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ICT សម្រាប់​មន្ត្រី​រាជការ។
មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ICT សម្រាប់​មន្ត្រី​រាជការ។

តើ​អ្នក​ណា​ខ្លះ​អាច​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​នេះ (ITEE)? ហើយ​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​អ្វី​ខ្លះ?

  • បុគ្គល​ដែល​មក​ពី​គ្រឹះស្ថាន​សិក្សា​អប់រំ សហគ្រាស​ព័ត៌មានវិទ្យា និង​ស្ថាប័ន​រដ្ឋាភិបាល ដែល​មាន​ជំនាញ និង​ចំណេះដឹង​ផ្នែក​គ្រប់គ្រង​ព័ត៌មានវិទ្យា និង​មាន​បទពិសោធន៍​ក្នុង​វិស័យ​ព័ត៌មានវិទ្យា
  • បុគ្គល​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​ស្ថាប័ន​ដែល​ពួក​គាត់​កំពុង​បំពេញ​ការងារ
  • បុគ្គល​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​បង្ហាត់​មុខវិជ្ជា​ព័ត៌មានវិទ្យា (IT Instructor)
  • បុគ្គល​ដែល​មាន​សមត្ថភាព​មិន​ត្រឹម​តែ​ធ្វើ​ការ​បណ្ដុះបណ្ដាល​ចំណេះដឹង ប៉ុន្តែ​ថែម​ទាំង​មាន​សមត្ថភាព​ក្នុង​ការ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ដោយ​ខ្លួន​ឯង ដើម្បី​ភាព​ចាំបាច់​នៃ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​នឹង​កន្លែង
  • បុគ្គល​ដែល​មាន​ឆន្ទៈ​ដើម្បី​លើក​កម្ពស់​គម្រោង​នេះ​ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា
  • បុគ្គល​ដែល​អាច​ចូលរួម​ពេញលេញ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ
  • បុគ្គល​ដែល​មាន​សមត្ថភាព​អាច​និយាយ ស្ដាប់ និង​អាន​ភាសា​អង់គ្លេស​ទាក់ទង​នឹង​ព័ត៌មានវិទ្យា
  • បុគ្គល​ដែល​មាន​បទពិសោធន៍​យ៉ាង​តិច ៦​ខែ​ក្នុង​វិស័យ​អភិវឌ្ឍ​ប្រព័ន្ធ​ព័ត៌មានវិទ្យា
  • បុគ្គល​ដែល​មាន​បទពិសោធន៍​សរសេរ​កូដ​ដូចជា C Java ជាដើម។

ថ្ងៃ​ផុត​កំណត់​ទទួល​ពាក្យ​ចូល​រៀន៖ ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៨

ចុះ​ឈ្មោះ​ចូល​រៀន​តាម​រយៈ​តំណ​ភ្ជាប់​នេះ «ចុះ​ឈ្មោះ​ចូល​រៀន»

កាលវិភាគ​នៃ​កម្មវិធី​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​វិស្វករ​ព័ត៌មានវិទ្យា (ITEE)។
កាលវិភាគ​នៃ​កម្មវិធី​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​វិស្វករ​ព័ត៌មានវិទ្យា (ITEE)។

ព័ត៌មាន​បន្ថែម សូម​ទាក់ទង៖

សូម​ចែក​រំលែក​ដំណឹង​ដល់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​អំពី​កម្មវិធី​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ផ្នែក​វិស្វករ​ព័ត៌មានវិទ្យា​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។