អាហារូបករណ៍​១៩០​កន្លែង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

សេចក្ដី​ជូន​ដំណឹង​​របស់​ក្រសួង​អប់រំ បញ្ជាក់​ថា សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់​បរិញ្ញាបត្រ (២+២) ក្រសួង​នឹង​ជ្រើសរើស​និស្សិត​អាហារូបករណ៍ ១០០% ចំនួន ១៩០​កន្លែង​លើ​ឯកទេស​ចំនួន ៦។

5629
វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ។
វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ។

ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ជ្រើសរើស​និស្សិត​ឲ្យ​ចូលរួម​ប្រឡង​ប្រជែង​យក​អាហារូបករណ៍ ១០០% ចំនួន ១៩០​កន្លែង ដើម្បី​ចូល​រៀន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ក្នុង​ឆ្នាំ​សិក្សា​២០១៨២០១៩។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៨ ឲ្យ​ដឹង​ថា សិស្សានុសិស្ស​ទាំងអស់​ដែល​ជាប់ ឬ​ធ្លាក់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ជាប់​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត​៣ ឬ​សញ្ញាបត្រ​ដែល​មាន​តម្លៃ​សមមូល អាច​ដាក់​ពាក្យ​សុំ​ប្រឡង​យក​អាហារូបករណ៍​លើ​មុខ​ជំនាញ ៦​ឯកទេស ដើម្បី​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់​បរិញ្ញាបត្រ (+) នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ។

វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ជា​គ្រឹះស្ថាន​ឧត្ដម​សិក្សា​សាធារណៈ​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។ វិទ្យាស្ថាន​នេះ​សាងសង់​លើ​ផ្ទៃដី​ចំនួន ២០០​ហិកតារ ស្ថិត​នៅ​ភូមិ​អូរអង្គំ ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។

សេចក្ដី​ជូន​ដំណឹង​ដដែល​របស់​ក្រសួង​អប់រំ បញ្ជាក់​ថា សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​រង ក្រសួង​នឹង​ជ្រើសរើស​និស្សិត​អាហារូបករណ៍ ១០០% ចំនួន ១៦០​កន្លែង​លើ​ឯកទេស​ចំនួន ៦។ ចំណែក​ឯ​ថ្នាក់​បរិញ្ញាបត្រ (+) សម្រាប់​សិស្ស​ដែល​មក​ពី​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស ក្រសួង​នឹង​ជ្រើសរើស​ចំនួន ៣០​កន្លែង​លើ​ឯកទេស​ចំនួន ២។

អាន​អត្ថបទ​ផ្សេង​ទៀត៖

ខាង​ក្រោម​នេះ គឺ​ជា​ចំនួន​និស្សិត​ត្រូវ​ជ្រើសរើស​ឲ្យ​ចូល​រៀន​តាម​កម្រិត និង​តាម​មុខ​ជំនាញ​នីមួយៗ។

ថ្នាក់​បរិញ្ញាបត្រ​រង៖

  1. វិទ្យាសាស្ត្រ​ដំណាំ ចំនួន ២០​កន្លែង
  2. វិទ្យាសាស្ត្រ​សត្វ ចំនួន ២០​កន្លែង
  3. វិទ្យាសាស្ត្រ​ជលផល ចំនួន ៣០​កន្លែង
  4. កុំព្យូទ័រ​ធុរកិច្ច ចំនួន ៣០​កន្លែង
  5. បច្ចេកវិទ្យា​អាហារ ចំនួន ៣០​កន្លែង
  6. អគ្គិសនី ចំនួន ៣០​កន្លែង

ថ្នាក់​បរិញ្ញាបត្រ (+) សម្រាប់​សិស្ស​ដែល​មក​ពី​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស៖

  1. វិទ្យាសាស្ត្រ​ដំណាំ ចំនួន ១៥​កន្លែង
  2. វិទ្យាសាស្ត្រ​សត្វ ចំនួន ១៥​កន្លែង

លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស៖

  • ជា​សិស្ស​ប្រឡង​ជាប់ ឬ​ធ្លាក់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​ដែល​មាន​តម្លៃ​សមមូល
  • ជា​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត​៣ ឬ​សញ្ញាបត្រ​ដែល​មាន​តម្លៃ​សមមូល

កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ​សុំ​ប្រឡង៖

  • ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៨ (ម៉ោង ១៧:០០​នាទី)

កន្លែង​ដាក់​ពាក្យ​សុំ​ប្រឡង៖

  • វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ផ្លូវ​ជាតិ​លេខ​៤៤ ភូមិ​អូរអង្គំ ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ
  • នាយកដ្ឋាន​តម្រង់​ទិស​វិជ្ជាជីវៈ អគារ​លេខ​១៨៥ មហាវិថី​ព្រះ​នរោត្តម សង្កាត់​បឹងកេងកង១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ

កាលបរិច្ឆេទ​ប្រឡង និង​មណ្ឌល​ប្រឡង៖

  • សម័យ​ប្រឡង៖ ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៨
  • មណ្ឌល​ប្រឡង៖ វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មាន​លម្អិត៖

សូម​អាន​សេចក្ដី​ជូន​ដំណឹង​ខាង​ក្រោម ដើម្បី​ស្វែងយល់​ព័ត៌មាន​បន្ថែម៖

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។
សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។
សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។
សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។
សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។
សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។
ពាក្យ​សុំ​ចុះ​ឈ្មោះ​ជា​បេក្ខជន​ប្រឡង​ជ្រើសរើស។
ពាក្យ​សុំ​ចុះ​ឈ្មោះ​ជា​បេក្ខជន​ប្រឡង​ជ្រើសរើស។
ជីវប្រវត្តិ​សង្ខេប
ជីវប្រវត្តិ​សង្ខេប
លិខិតបញ្ជាក់
លិខិតបញ្ជាក់
បង្កាន់ដៃ​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​ជា​បេក្ខជន​ប្រឡង​ជ្រើសរើស។
បង្កាន់ដៃ​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​ជា​បេក្ខជន​ប្រឡង​ជ្រើសរើស។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។