ស.ស.យ.ក ផ្ដល់​អាហារូបករណ៍​៥០​កន្លែង​ក្នុង​ឆ្នាំ​សិក្សា​២០១៨

សេចក្ដី​ជូន​ដំណឹង​របស់ ស.ស.យ.ក ភព ស្ដីពី​ការ​ផ្ដល់​អាហារូបករណ៍​ចុះ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៨ ឲ្យ​ដឹង​ថា ស.ស.យ.ក ភព នឹង​ផ្ដល់​អាហារូបករណ៍ ១០០% ចំនួន ៦​ជំនាញ រួម​ទាំង​ជំនាញ IT ផង​ដែរ។

4606
សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ (ស.ស.យ.ក ភព) ប្រកាស​ផ្ដល់​អាហារូបករណ៍ ១០០% ចំនួន ៥០​កន្លែង។
សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ (ស.ស.យ.ក ភព) ប្រកាស​ផ្ដល់​អាហារូបករណ៍ ១០០% ចំនួន ៥០​កន្លែង។

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ (...ក ភព) ប្រកាស​ផ្ដល់​អាហារូបករណ៍ ១០០% ចំនួន ៥០​កន្លែង​ជូន​ដល់​សិស្សានុសិស្ស​ទាំងអស់​ដែល​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ នៅ​ក្នុង​ឆ្នាំ​សិក្សា​២០១៨។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

សេចក្ដី​ជូន​ដំណឹង​របស់ ស...ក ភព ស្ដីពី​ការ​ផ្ដល់​អាហារូបករណ៍​ចុះ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៨ ឲ្យ​ដឹង​ថា ស...ក ភព នឹង​ផ្ដល់​អាហារូបករណ៍ ១០០% ចំនួន ៦​ជំនាញ រួម​ទាំង​ជំនាញ IT ផង​ដែរ លើ​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​រង ឲ្យ​សិក្សា​នៅ​វិទ្យាស្ថាន​អភិវឌ្ឍន៍​អាស៊ី​សច្ចៈ។

ជំនាញ​ទាំង ៦ នេះ​រួម​មាន៖

  1. ជំនាញ​ទីផ្សារ
  2. ជំនាញ​គណនេយ្យ
  3. ជំនាញ​សេដ្ឋកិច្ច
  4. ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម
  5. ជំនាញ​ភាសា​អង់គ្លេស
  6. ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ

សេចក្ដី​ជូន​ដំណឹង​ដដែល​ឲ្យ​ដឹង​ទៀត​ថា សិស្សានុសិស្ស​ដែល​ទទួល​បាន​អាហារូបករណ៍​នេះ នឹង​ត្រូវ​សិក្សា​ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ និង​បែងចែក​ជា ៣​ពេល គឺ៖

  1. ពេល​ព្រឹក (ម៉ោង ៨:០០១១:០០​នាទី)
  2. ពេល​រសៀល (ម៉ោង ២:០០:៣០​នាទី)
  3. ពេល​រសៀល (ម៉ោង ៥:៣០:៣០​នាទី)

លក្ខខណ្ឌ​ដែល​អាច​ទទួល​បាន​អាហារូបករណ៍៖

  • មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ
  • មាន​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​ដែល​មាន​តម្លៃ​ស្មើ (សម្រាប់​ថ្នាក់​បរិញ្ញាបត្រ)
  • មាន​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ធ្លាក់​ទុតិយភូមិ ឬ​សញ្ញាបត្រ​ដែល​មាន​តម្លៃ​ស្មើ (សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​រង)

អាន​អត្ថបទ​ផ្សេង​ទៀត៖

បេក្ខជនបេក្ខនារី​ដែល​មាន​បំណង​ទទួល​នូវ​អាហារូបករណ៍​នេះ ត្រូវ​ទៅ​ស្នើសុំ និង​បំពេញ​ទម្រង់​បែបបទ​សុំ​អាហារូបករណ៍​ដោយ​ផ្ទាល់​នៅ​ទីស្នាក់ការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ។

កាលបរិច្ឆេទ​ផុត​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍៖

  • ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៨

ព័ត៌មាន​បន្ថែម៖

  • ទីស្នាក់ការ ស...ក ភព៖ វិថី​វិចិត្រសិល្បៈ ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ
  • ទូរស័ព្ទ​លេខ៖ ០១៦ ៨៣១ ៣៩៧/០១២ ៩០៦ ០០៦

សូម​អាន​សេចក្ដី​ជូន​ដំណឹង​របស់ ស...ក ភព នៅ​ខាង​ក្រោម ដើម្បី​ស្វែងយល់​ព័ត៌មាន​បន្ថែម៖

សេចក្ដី​ជូន​ដំណឹង​របស់ ស.ស.យ.ក ភព ស្ដីពី​ការ​ផ្ដល់​អាហារូបករណ៍។
សេចក្ដី​ជូន​ដំណឹង​របស់ ស.ស.យ.ក ភព ស្ដីពី​ការ​ផ្ដល់​អាហារូបករណ៍។
សេចក្ដី​ជូន​ដំណឹង​របស់ ស.ស.យ.ក ភព ស្ដីពី​ការ​ផ្ដល់​អាហារូបករណ៍។
សេចក្ដី​ជូន​ដំណឹង​របស់ ស.ស.យ.ក ភព ស្ដីពី​ការ​ផ្ដល់​អាហារូបករណ៍។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។