មូលនិធិគាំទ្រការអប់រំអន្តរជាតិ–កម្ពុជា (Cambodia International Education Support Foundation) ហៅកាត់ថា ស៊ី.អាយ.អ៊ី.អេស.អែហ្វ (CIESF) សហការជាមួយនឹងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (National Institute of Posts, Telecommunications and Information Communication Technology) ហៅកាត់ថា អ៊ិន.អាយ.ភី.ធី.អាយ.ស៊ី.ធី (NIPTICT) រៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលផ្នែកវិស្វករព័ត៌មានវិទ្យា ដែលមានឈ្មោះថា Fundamental IT Engineer Examination (ITEE) ដោយមិនគិតថ្លៃរយៈពេល ២សប្ដាហ៍។
ITEE គឺជាកម្មវិធីប្រឡងយកសញ្ញាប័ត្រវិស្វករព័ត៌មានវិទ្យាថ្នាក់ជាតិដ៏ធំមួយក្នុងប្រទេសជប៉ុន ដែលគ្រប់គ្រងដោយទីភ្នាក់ងារលើកកម្ពស់បច្ចេកវិទ្យាព័ត៌មាន (Information Technology Promotion Agency) ហៅកាត់ថា អាយ.ភី.អេ (IPA)។
គោលបំណងនៃវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលផ្នែកវិស្វករព័ត៌មានវិទ្យានេះ គឺដើម្បីអភិវឌ្ឍធនធានមនុស្សផ្នែកវិស្វករព័ត៌មានវិទ្យានៅកម្ពុជា ដែលទទួលស្គាល់ដោយរដ្ឋាភិបាលជប៉ុន និងជាពិសេស ក្រុមហ៊ុនឯកជនរបស់ជប៉ុន ដែលកំពុងវិនិយោគនៅកម្ពុជា ក៏កំពុងស្វែងរកបុគ្គលិកដែលមានសញ្ញាប័ត្រ ITEE នេះដែរ។
វគ្គបណ្ដុះបណ្ដាលនេះ បង្រៀនដោយគ្រូជនជាតិជប៉ុន ផ្ទាល់ និងរៀបចំនៅអគារចាស់របស់វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) នៅជិតទីស្ដីការគណៈរដ្ឋមន្ត្រី។
វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលផ្នែកវិស្វករព័ត៌មានវិទ្យានេះ គាំទ្រ និងឧបត្ថម្ភដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (Ministry of Posts and Telecommunications) ហៅកាត់ថា អ៊ឹម.ភី.ធី.ស៊ី (MPTC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ–ជប៉ុន (Japan International Cooperation Agency) ហៅកាត់ថា ចៃកា (JICA)។
អ្នកដែលអាចចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនេះបាន ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
- បុគ្គលដែលមកពីគ្រឹះស្ថានសិក្សាអប់រំ សហគ្រាសព័ត៌មានវិទ្យា និងស្ថាប័នរដ្ឋាភិបាល ដែលមានជំនាញ និងចំណេះដឹងផ្នែកគ្រប់គ្រងព័ត៌មានវិទ្យា និងមានបទពិសោធន៍ក្នុងវិស័យព័ត៌មានវិទ្យា
- បុគ្គលដែលត្រូវបានតែងតាំងដោយស្ថាប័នដែលគាត់ធ្វើការ
- បុគ្គលដែលមានបំណងចង់ក្លាយជាអ្នកបង្ហាត់មុខវិជ្ជាព័ត៌មានវិទ្យា (IT Instructor) នៅស្ថាប័នគាត់ធ្វើការ
- បុគ្គលដែលមានសមត្ថភាពមិនត្រឹមតែធ្វើការបណ្ដុះបណ្ដាលចំណេះដឹង ប៉ុន្តែថែមទាំងបង្កើតការរៀបចំវគ្គសិក្សាដោយខ្លួនឯង ដើម្បីភាពចាំបាច់នៃការអភិវឌ្ឍធនធានមនុស្សនៅនឹងកន្លែង
- បុគ្គលដែលមានឆន្ទៈដើម្បីលើកកម្ពស់គម្រោងនេះដើម្បីអភិវឌ្ឍប្រទេសកម្ពុជា
- បុគ្គលដែលអាចចូលរួមពេញលេញក្នុងវគ្គបណ្ដុះបណ្ដាលនេះ
- បុគ្គលដែលមានសមត្ថភាពអាចនិយាយ ស្ដាប់ និងអាចភាសាអង់គ្លេសទាក់ទងនឹងព័ត៌មានវិទ្យា
- បុគ្គលដែលមានបទពិសោធន៍យ៉ាងតិច ៦ខែក្នុងវិស័យអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យា
- បុគ្គលដែលមានបទពិសោធន៍សរសេរកូដដូចជា C ឬ Java ជាដើម។
ថ្ងៃផុតកំណត់ទទួលពាក្យចូលរៀន៖ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨
ចុះឈ្មោះចូលរៀនតាមរយៈតំណភ្ជាប់នេះ «ចុះឈ្មោះចូលរៀន»
ព័ត៌មានបន្ថែម សូមទាក់ទង៖
- Se Vanak, Training Program Coordinator, Mobile: 098 799 267, Email:
- Chea Vichet, Deputy Director of Research and Innovation Center of NIPTICT, Mobile: 069 657 007, Email:
- Lim Kokheng, Project Coordinator of Cambodia International Education Support Foundation (CIESF), Mobile: 017 55 44 75, Email:
សូមចែករំលែកដំណឹងដល់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងអំពីកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោលផ្នែកវិស្វករព័ត៌មានវិទ្យានេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕