ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ទៅសិក្សានៅសាកលវិទ្យាល័យជាដៃគូរបស់ខ្លួននៅសាធារណរដ្ឋកូរ៉េ សម្រាប់ឆ្នាំសិក្សា២០១៩។
អាហារូបករណ៍នេះចាប់ផ្ដើមទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។
អត្ថប្រយោជន៍ដែលបេក្ខជនទទួលបានពីកម្មវិធីអាហារូបករណ៍នេះ គឺភាគីកូរ៉េនឹងផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ ធានារ៉ាប់រងផ្នែកសុខភាព ប្រាក់ឧបត្ថម្ភក្នុងពេលសិក្សា និងថ្លៃចំណាយលើសំបុត្រយន្តហោះទៅមក។
ជំនាញដែលកម្មវិធីអាហារូបករណ៍នេះផ្ដល់ជូនរួមមាន៖
- សុវត្ថិភាពសុខភាពសកល (Global Health Security)
- សេដ្ឋកិច្ចកសិកម្ម (Agricultural Economics)
- វិស្វកម្មកសិកម្ម (Agricultural Engineering)
- ផលិតកម្មកសិកម្ម (Agriculture Production)
- វិទ្យាសាស្ត្រអភិវឌ្ឍន៍ជលផល (Development of Fisheries Science)
- អភិវឌ្ឍន៍សហគមន៍ (Community Development)
- ការគ្រប់គ្រងបទដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច (Regulation Management for Economic Development)
- គោលនយោបាយអភិវឌ្ឍន៍ទីក្រុង (Urban Development Policy)
- ភាពជាអ្នកដឹកនាំសមភាពយេនឌ័រ (Gender Equality Leadership)
- គោលនយោបាយពន្ធ និងហិរញ្ញវត្ថុ (Finance and Tax Policy)
- គោលនយោបាយពាណិជ្ជកម្ម និងឧស្សាហកម្ម (Industry and Trade Policy)
- កំណែទម្រង់គោលនយោបាយសាធារណៈ និងគ្រប់គ្រងសាធារណៈ (Public Management and Public Policy Reforms)
- រដ្ឋបាលសាធារណៈ (Public Administration)
- វិទ្យាសាស្ត្រថាមពល និងគោលនយោបាយ (Energy Science and Policy)
- គ្រប់គ្រងធនធានទឹក (Water Resources Management)
- Techno-Entrepreneurship Competency Based on EE & ICT Convergence
- ភាពជាអ្នកដឹកនាំផ្នែកអប់រំសកល (Global Education Leadership)
កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ
- ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩
ព័ត៌មានបន្ថែម៖
- Ms. Chim Sokhouen, Program Officer
- ទូរស័ព្ទលេខ៖ ០២៣ ៩៦៤ ១៥០
- អ៊ីមែល៖
- វេបសាយ៖ http://www.koicacambodia.org/scholarship-program-for-2019
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕