វិទ្យាស្ថាន NIPTICT ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៦០កន្លែង និងអាហារូបករណ៍ចំនួន ១០កន្លែងបន្ថែមទៀតពីក្រុមហ៊ុនស្មាត (Smart) ដើម្បីសិក្សានៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ថ្នាក់បរិញ្ញាបត្រជំនាន់ទី៦ សម្រាប់ឆ្នាំសិក្សា២០១៩-២០២៣។
សេចក្ដីប្រកាសរបស់វិទ្យាស្ថាន NIPTICT នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅលើទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់ខ្លួន ឲ្យដឹងថា ការចុះឈ្មោះប្រឡងសមត្ថភាពដើម្បីទទួលបានអាហារូបករណ៍នេះ គឺចាប់ផ្ដើមពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ហើយការប្រឡងគឺអនុវត្តតាមប្រព័ន្ធកុំព្យូទ័រលក្ខណៈជា QCM ដែលនឹងដឹងលទ្ធផលជាប់ធ្លាក់ភ្លាមៗបន្ទាប់ពីប្រឡងចប់។
មុខវិជ្ជាដែលត្រូវប្រឡងមានបីមុខវិជ្ជា រួមមាន៖
- គណិតវិទ្យា
- តក្កវិទ្យា
- និងភាសាអង់គ្លេស
អាហារូបករណ៍មួយកន្លែងមានតម្លៃស្មើនឹងទឹកប្រាក់ ១៥០០០ដុល្លារ ពីក្រុមហ៊ុនស្មាត (Smart Axiata) សម្រាប់រយៈពេល ៤ឆ្នាំដើម្បីសិក្សាជំនាញទូរគមនាគមន៍ និងបណ្ដាញ (Telecoms & Networking) ពាណិជ្ជកម្មអេឡិចត្រូនិច (E-Commerce) និងវិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science) នៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT)។
វិទ្យាស្ថានជាតិ NIPTICT មានមហាវិទ្យាល័យចំនួនបីដែលសិស្សានុសិស្សអាចជ្រើសរើសចូលរៀនបានរួមមាន៖
- មហាវិទ្យាល័យទូរគមនាគមន៍ និងបណ្ដាញ (Telecoms & Networking)
- មហាវិទ្យាល័យពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce)
- និងមហាវិទ្យាល័យវិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
ផុតកំណត់ថ្ងៃចុះឈ្មោះប្រឡង៖
- ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩
តំណភ្ជាប់ចុះឈ្មោះប្រឡង៖
ព័ត៌មានបន្ថែម សូមទាក់ទង៖
- លេខទូរស័ព្ទ៖ ០១០ ៣៤ ០០០០
- អ៊ីមែល៖
- វេបសាយ៖ https://niptict.edu.kh
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕