Facebook Instagram Linkedin Mail Telegram Twitter Youtube
  • ទំព័រដើម
  • ដំណឹង
  • សន្តិសុខឌីជីថល
    • ទូរស័ព្ទ (Smart Phone)
    • កុំព្យូទ័រ (Computer)
    • បណ្ដាញ​សង្គម (Social Media)
    • អុីមែល (Email)
    • ហេគឃីង (Hacking)
    • អុីនធឺណិត (Internet)
    • មេរោគ (Maleware/Virus)
    • ពាក្យ​សម្ងាត់ (Password)
  • ទូរស័ព្ទ
    • Apple
    • Android
    • Windows Phone
    • Wearable
  • កុំព្យូទ័រ
    • Windows
    • Mac
    • Linux
  • ទាញយក
    • Smart Phone
    • Windows
    • Mac
    • Linux
  • អាហារូបករណ៍
  • ការងារ
ស្វែងរក
30.5 C
Phnom Penh
Sunday ទី​9 November ឆ្នាំ​2025
Facebook Instagram Linkedin Mail Telegram Twitter Youtube
ចូល
សូម​ស្វាគមន៍​! ចូល​ទៅ​ក្នុង​គណនី​របស់​អ្នក
ភ្លេច​ពាក្យសម្ងាត់​របស់​អ្នក​? ទទួល​ជំនួយ
ឯកជនភាព
ស្រោចស្រង់​ពាក្យសម្ងាត់
ស្រោចស្រង់​ពាក្យ​សម្ងាត់​របស់​អ្នក
ពាក្យ​សម្ងាត់ នឹង​ត្រូវ​ផ្ញើ​ទៅ​អ្ន​​ក​។
Tech Khmer Tech Khmer
  • ទំព័រដើម
  • ដំណឹង
  • សន្តិសុខឌីជីថល
    • ទូរស័ព្ទ (Smart Phone)
    • កុំព្យូទ័រ (Computer)
    • បណ្ដាញ​សង្គម (Social Media)
    • អុីមែល (Email)
    • ហេគឃីង (Hacking)
    • អុីនធឺណិត (Internet)
    • មេរោគ (Maleware/Virus)
    • ពាក្យ​សម្ងាត់ (Password)
  • ទូរស័ព្ទ
    • Apple
    • Android
    • Windows Phone
    • Wearable
  • កុំព្យូទ័រ
    • Windows
    • Mac
    • Linux
  • ទាញយក
    • Smart Phone
    • Windows
    • Mac
    • Linux
  • អាហារូបករណ៍
  • ការងារ
គេហទំព័រ ដំណឹង ការ​ប្រកួត​បង្កើត​ឡូហ្គោ​ខួប​៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា-ជប៉ុន
  • ដំណឹង

ការ​ប្រកួត​បង្កើត​ឡូហ្គោ​ខួប​៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា-ជប៉ុន

ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា នឹង​បង្កើត​កម្មវិធី​ប្រឡង​ប្រជែង​បង្កើត​ឡូហ្គោ (Logo) ដែល​ពិពណ៌នា​អំពី​ទំនាក់ទំនង​មិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា ហើយ​ឡូហ្គោ​នេះ​ត្រូវ​មាន​លក្ខណៈ​សមស្រប​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ ឬ​ក៏​ប្រើប្រាស់​ក្នុង​វិស័យ​សារព័ត៌មាន​ផ្សេងៗ​ទៀត។

ដោយ
 ឫទ្ធិស័ក្តិ
-
ថ្ងៃទី​14 October ឆ្នាំ​2017
3436
ចែក​រំលែក
Facebook
Twitter
Pinterest
WhatsApp
Linkedin
Telegram
Email
Print
LINE
    កម្មវិធី​ប្រកួត​ប្រជែង​បង្កើត​ឡូហ្គោ (Logo) សម្រាប់​ខួប ៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា-ជប៉ុន។
    កម្មវិធី​ប្រកួត​ប្រជែង​បង្កើត​ឡូហ្គោ (Logo) សម្រាប់​ខួប ៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា-ជប៉ុន។

    ឆ្នាំ​២០១៨ គឺ​ជា​ខួប​អនុស្សាវរីយ៍ ៦៥​ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ជប៉ុន និង​ប្រទេស​កម្ពុជា។ ដើម្បី​អបអរ​សាទរ​ខួប​នៃ​ទំនាក់ទំនង​មិត្តភាព​នេះ ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា នឹង​បង្កើត​កម្មវិធី​ប្រឡង​ប្រជែង​បង្កើត​ឡូហ្គោ (Logo) ដែល​ពិពណ៌នា​អំពី​ទំនាក់ទំនង​មិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា ហើយ​ឡូហ្គោ​នេះ​ត្រូវ​មាន​លក្ខណៈ​សមស្រប​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ ឬ​ក៏​ប្រើប្រាស់​ក្នុង​វិស័យ​សារព័ត៌មាន​ផ្សេងៗ​ទៀត។

    ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

    Loading...

    សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា ឲ្យ​ដឹង​ថា បេក្ខជន​ដែល​ចាប់​អារម្មណ៍ អាច​ចូលរួម​កម្មវិធី​ប្រឡង​ប្រជែង​បង្កើត​ឡូហ្គោ​នេះ​ដោយ​សេរី ដោយ​មិន​មាន​កំណត់​អំពី​សញ្ជាតិ អាយុ ភេទ និង​មុខ​របរ​ឡើយ។ ចំណែក​ឯ​ថ្ងៃ​ផុត​កំណត់​ឈប់​ទទួល​ពាក្យ​ចូលរួម​កម្មវិធី គឺ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

    ការ​ជ្រើសរើស ឬ​ការ​វាយ​តម្លៃ នឹង​ត្រូវ​ធ្វើ​ឡើង​យ៉ាង​ល្អិតល្អន់​ដោយ​គណៈកម្មការ​រៀបចំ​ខួប ៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា និង​ជប៉ុន។ ជ័យលាភី​តែ​ម្នាក់​គត់ នឹង​ត្រូវ​ជ្រើសរើស និង​ត្រូវ​ប្រកាស​លទ្ធផល​នៅ​លើ​គេហទំព័រ (website) និង​ហ្វេសប៊ុក (facebook) របស់​ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា។

    សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន ដដែល ឲ្យ​ដឹង​បន្ថែម​ថា ខួប ៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ជា​មិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨។

    គេហទំព័រ​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា។
    គេហទំព័រ​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា។

    មាតិកា

    Toggle
    • លក្ខខណ្ឌ​នៃ​ការ​រចនា​ឡូហ្គោ (Logo)
    • របៀប​នៃ​ការ​ដាក់​ពាក្យ
    • កម្មសិទ្ធិ​បញ្ញា

    លក្ខខណ្ឌ​នៃ​ការ​រចនា​ឡូហ្គោ (Logo)

    • ត្រូវ​ប្រើ​ក្រដាស​បញ្ឈរ​ដែល​មាន​ផ្ទៃ​ពណ៌​ស​ទំហំ A4
    • ផ្ញើ​ឡូហ្គោ​ជា​ពីរ​ប្រភេទ គឺ​ប្រភេទ​ស–ខ្មៅ និង​ប្រភេទ​មាន​ពណ៌
    • ផ្ញើ​ប្រភេទ​ទិន្នន័យ​ឡូហ្គោ​ជា JPEG, GIF, Illustrator និង Photoshop (អាច​នឹង​មាន​ការ​ស្នើសុំ​ផ្លាស់ប្ដូរ​ប្រភេទ​ទិន្នន័យ)
    • ការ​រចនា​មិន​កំណត់​អំពី​ការ​លាយ​ពណ៌ ឬ​ការ​ប្រើ​ពណ៌​ប្រដេញ​នោះ​ទេ
    • បេក្ខជន​ម្នាក់​អាច​ដាក់​ពាក្យ​ចូលរួម​ប្រកួត​បាន​ច្រើន​ឡូហ្គោ ប៉ុន្តែ​ត្រូវ​បំពេញ​ពាក្យ​សុំ​មួយ​សម្រាប់​ឡូហ្គោ​មួយ
    • រាល់​ឯកសារ​ដែល​ដាក់​ពាក្យ​រួច មិន​អាច​ដក​វិញ​បាន​ទេ។

    របៀប​នៃ​ការ​ដាក់​ពាក្យ

    បេក្ខជន​ដែល​ចាប់​អារម្មណ៍​ចូលរួម​ប្រកួត​ប្រជែង​បង្កើត​ឡូហ្គោ អាច​ដាក់​ពាក្យ​ស្នើសុំ​តាម​រយៈ​អ៊ីមែល ដោយ​ដាក់​ចំណង​ជើង​អ៊ីមែល​ថា “ការ​ដាក់​ពាក្យ​សុំ​ចូលរួម​បង្កើត​ឡូហ្គោ​សម្រាប់​ប្រារព្ធ​ខួប ៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​មិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា” និង​ផ្ដល់​ព័ត៌មាន​ទី​មួយ​ដូចជា ឈ្មោះ ភេទ អាយុ សញ្ជាតិ មុខ​របរ អាសយដ្ឋាន អ៊ីមែល និង​លេខ​ទូរស័ព្ទ។ ចំពោះ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដូចជា​ឈ្មោះ និង​មុខ​របរ​របស់​បេក្ខជន​ជ័យលាភី នឹង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ។

    ចំណែក​ព័ត៌មាន​ទី​ពីរ​ដែល​បេក្ខជន​ត្រូវ​ផ្ដល់​តាម​រយៈ​ពាក្យ​ស្នើសុំ​នេះ គឺ​ត្រូវ​ពន្យល់​អត្ថន័យ​នៃ​ការ​រចនា​ឡូហ្គោ​ប្រមាណ​ជា ៣​ជួរ​អក្សរ ហើយ​អត្ថន័យ​នៃ​ឡូហ្គោ​នេះ ក៏​នឹង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដែរ។ ចំពោះ​ទិន្នន័យ​ដើម​របស់​ឡូហ្គោ ត្រូវ​ផ្ញើ​ភ្ជាប់​ជាមួយ​នឹង​អ៊ីមែល (ទំហំ​អ៊ីមែល​ត្រូវ​តែ​តូច​ជាង 500KB)។

    កម្មសិទ្ធិ​បញ្ញា

    • រាល់​ស្នាដៃ​ទាំងអស់ បេក្ខជន​ត្រូវ​ធ្វើ​ដោយ​ខ្លួន​ឯង​ផ្ទាល់ និង​មិន​ទាន់​បាន​បោះពុម្ព ឬ​ប្រើប្រាស់
    • ស្នាដៃ​ដែល​ផ្ទុយ​ពី​សណ្ដាប់ធ្នាប់​សង្គម ឬ​រំលោភ​ទៅ​លើ​ច្បាប់ និង​នីតិវិធី រួម​ទាំង​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ និង​រំលោភ​លើ​កម្មសិទ្ធិ​បញ្ញា​របស់​ភាគី​ទី​៣ នឹង​មិន​អាច​ចូលរួម​ប្រកួត​បាន​ទេ
    • រាល់​ស្នាដៃ​ដែល​បាន​បង្កើត​ឡើង នឹង​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា
    • ការ​ប្រើប្រាស់​ឡូហ្គោ​ជា​ផ្លូវការ​សម្រាប់​ខួប​អនុស្សាវរីយ៍ នឹង​ត្រូវ​ធ្វើ​ការ​សម្រេច​ដោយ​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា
    • មិន​អនុញ្ញាត​ឲ្យ​មាន​ការ​កែប្រែ​ទំហំ និង​ពណ៌​ដើម​របស់​ឡូហ្គោ​នោះ​ទេ។

    បើ​បេក្ខជន​មាន​សំណួរ ឬ​ចង់​ដឹង​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទៅ​កាន់​ផ្នែក​វប្បធម៌ និង​ព័ត៌មាន​នៃ​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា តាម​រយៈ​ទូរស័ព្ទ​លេខ ០២៣ ២១៧ ១៦១ (#១១២២) ឬ​អ៊ីមែល

    ខាង​ក្រោម​ជា​គំរូ​នៃ​ពាក្យ​ស្នើសុំ​ចូលរួម​ប្រកួត (ចុច​ត្រង់​នេះ​ដើម្បី​ទាញ​យក​ពាក្យ​ស្នើសុំ)

    កម្មវិធី​ប្រកួត​ប្រជែង​បង្កើត​ឡូហ្គោ (Logo) សម្រាប់​ខួប ៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា-ជប៉ុន។
    កម្មវិធី​ប្រកួត​ប្រជែង​បង្កើត​ឡូហ្គោ (Logo) សម្រាប់​ខួប ៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា-ជប៉ុន។

     

    កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញាត៕

    Comments

    • ស្លាក
    • Cambodia
    • Drawing
    • Japan
    • Logo
    ចែក​រំលែក
    Facebook
    Twitter
    Pinterest
    WhatsApp
    Linkedin
    Telegram
    Email
    Print
    LINE
       ឫទ្ធិស័ក្តិ
       ឫទ្ធិស័ក្តិ
      លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។

      អត្ថបទ​​ទាក់ទងអត្ថបទ​ផ្សេង​ទៀត​ពី​អ្នកនិពន្ធ

      អាហារូបករណ៍​ជប៉ុន MEXT ២០២២

      អាហារូបករណ៍​ជប៉ុន MEXT ២០២២ ចាប់​ទទួល​ពាក្យ​ប្រឡង​រហូត​ដល់​ថ្ងៃ​ទី​១៣​ឧសភា

      លោក ហ៊ីដេហ៊ីសា ហ៊ីរូណូអ៊ុជិ (Hidehisa Hironouchi) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា។

      ទូត​ជប៉ុន​ចែក​រំលែក​វិធីសាស្ត្រ​រស់នៅ​ក្នុង​រដូវ​ក្ដៅ

      អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន (MEXT Scholarship) សម្រាប់​ឆ្នាំ​២០១៩។

      អាហារូបករណ៍​ជប៉ុន (MEXT Scholarship) ទទួល​ពាក្យ​ពី​ថ្ងៃ​ទី​៩​ឧសភា

      Techkhmer.net

      ផ្សាយ​ពាណិជ្ជកម្ម

      អត្ថបទ​ថ្មីៗ

      ក្រុមហ៊ុន Google បោះទុន​វិនិយោគ ១​ពាន់​លាន​ដុល្លារ​បង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ​នៅ​ថៃ

      ថ្ងៃទី​26 January ឆ្នាំ​2025

      កម្មវិធី​ឈែត CoolApp បង្កើត​ដោយ​កូន​ខ្មែរ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ

      ថ្ងៃទី​21 June ឆ្នាំ​2024

      គន្លឹះ ៧ ជួយ​កុំ​ឱ្យ​ទូរសព្ទ​ឡើង​កម្ដៅ​ខ្លាំង​នៅ​រដូវ​ក្ដៅ​ខ្លាំង​នេះ

      ថ្ងៃទី​24 April ឆ្នាំ​2024

      ត្រៀម​ចូលរួម​ពិព័រណ៍​រដ្ឋាភិបាល​ឌីជីថល និង​បច្ចេកវិទ្យា​ហើយ​ឬ​នៅ?

      ថ្ងៃទី​8 March ឆ្នាំ​2024

      ស្កែន QR Code ញឹកញាប់ តើ​ដឹង​ពី​ការ​ឆបោក​តាមរយៈ QR Code ឬ​អត់ (QR Phishing/Quishing)?

      ថ្ងៃទី​3 February ឆ្នាំ​2024
      Loading...

      អត្ថបទ​សម្រាំង

      ការ​កំណត់​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

      ចាក់​សោ​ពីរ​តង់ (2FA) លើ​គណនី Facebook តាម​រយៈ​លេខ​ទូរសព្ទ (PC)

      ថ្ងៃទី​29 August ឆ្នាំ​2019
      ការ​កំណត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

      របៀប​ចាក់​សោ​ពីរ​តង់ (2FA) លើ​គណនី​ហ្វេសប៊ុក​តាម​រយៈ​លេខ​ទូរសព្ទ (Android)

      ថ្ងៃទី​16 August ឆ្នាំ​2019
      ការ​ការពារ​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម (Protecting Yourself on Social Networks)

      ការ​ការពារ​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម

      ថ្ងៃទី​28 July ឆ្នាំ​2019

      អត្ថបទ​ពេញ​និយម

      នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department)។

      Facebook Account ត្រូវ​គេ​លួច អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ ACCP

      ថ្ងៃទី​2 March ឆ្នាំ​2018
      រូប​ទី​១ កម្មវិធី​វចនានុក្រម​ខ្មែរ​របស់​សម្ដេច​សង្ឃ ជួន ណាត។

      វចនានុក្រម​ខ្មែរ​របស់​សម្ដេច​សង្ឃ ជួន ណាត សម្រាប់​ទូរស័ព្ទ​និង​កុំព្យូទ័រ

      ថ្ងៃទី​9 October ឆ្នាំ​2017
      របៀប​កែ​ពុម្ព​អក្សរ ​ខ្មែរ​លើ Telegram សម្រាប់​កុំព្យូទ័រ​ប្រើ Windows

      របៀប​កែ​ពុម្ព​អក្សរ​ខ្មែរ​តូច​លើ Telegram សម្រាប់​អ្នក​ប្រើ​កុំព្យូទ័រ

      ថ្ងៃទី​17 December ឆ្នាំ​2019

      ប្រភេទ​ពេញ​និយម

      • ដំណឹង233
      • សន្តិសុខឌីជីថល127
      • បណ្ដាញ​សង្គម (Social Media)86
      • ទូរស័ព្ទ84
      • Apple59
      • Android57
      • ហេគឃីង (Hacking)46
      • អុីនធឺណិត (Internet)44
      • ទូរស័ព្ទ (Smart Phone)40
      Tech Khmer
      អំពី​គេហទំព័រ
      Tech khmer ​គេហទំព័រ​ផ្ដល់​នូវ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា គន្លឹះ​សំខាន់ៗ​ទាក់ទង​នឹង​សុវត្ថិភាព​ប្រើប្រាស់​កុំព្យូទ័រ ទូរស័ព្ទ​ស្មាតហ្វូន (Smart Phone)។ អាន​បន្ថែម...
      ទាក់ទង​មក​យើង:
      តាម​យើង
      Facebook Instagram Linkedin Mail Telegram Twitter Youtube
      • ការងារ
      • អំពី​យើង
      • ទាក់ទង​យើង​ខ្ញុំ
      • ឯកជនភាព
      • លក្ខខណ្ឌ​ប្រើប្រាស់

      រក្សា​សិទ្ធិ​គ្រប់​យ៉ាង © ២០១៧ TECH KHMER | អភិវឌ្ឍន៍ ICT Consulting & Solution

      error: សូម​អភ័យទោស! អ្នក​មិន​អាច​ចម្លង​អត្ថបទ​នេះ​បាន​ទេ។ សូម​ទាក់ទងទៅ​កាន់ ។ សូម​អរគុណ!
      រឿង​រ៉ាវ​ជា​ច្រើន​ទៀត
      អាហារូបករណ៍​ជប៉ុន MEXT ២០២២

      អាហារូបករណ៍​ជប៉ុន MEXT ២០២២ ចាប់​ទទួល​ពាក្យ​ប្រឡង​រហូត​ដល់​ថ្ងៃ​ទី​១៣​ឧសភា

       ឫទ្ធិស័ក្តិ - ថ្ងៃទី​10 May ឆ្នាំ​2021
      អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន (MEXT Scholarship) សម្រាប់​ឆ្នាំ​២០១៩។

      អាហារូបករណ៍​ជប៉ុន (MEXT Scholarship) ទទួល​ពាក្យ​ពី​ថ្ងៃ​ទី​៩​ឧសភា

       ឫទ្ធិស័ក្តិ - ថ្ងៃទី​24 April ឆ្នាំ​2018