អាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship) សម្រាប់ឆ្នាំ២០១៩ នឹងចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃសុក្រ ទី៩ ខែឧសភា ដល់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៦:០០នាទី នៅការិយាល័យអាហារូបករណ៍នៃក្រសួងអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។
MEXT Scholarship គឺជាអាហារូបករណ៍ធំជាងគេក្នុងការសិក្សានៅប្រទេសជប៉ុន។ អាហារូបករណ៍នេះផ្ដល់ដោយក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសជប៉ុន (Ministry of Education, Culture, Sports, Science and Technology of Japan; MEXT)។ បច្ចុប្បន្ន MEXT ផ្ដល់អាហារូបករណ៍ចំនួន ៤ប្រភេទរួមមាន៖
- Research Students
- Undergraduate Students
- College of Technology Students
- Specialized Training College Students.
លក្ខខណ្ឌនៃការដាក់ពាក្យនៅឆ្នាំនេះមានការផ្លាស់ប្ដូរខុសពីឆ្នាំមុនៗ។ ស្ថានទូតជប៉ុន នឹងរៀបចំបទបង្ហាញស្ដីពីអាហារូបករណ៍នេះនៅថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨ ចាប់ពីម៉ោង ១៧:០០នាទី នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា–ជប៉ុន (CJCC)។ អតីតនិស្សិតអាហារូបករណ៍នឹងចូលរួមចែករំលែកបទពិសោធន៍របស់ពួកគាត់នៅក្នុងប្រទេសជប៉ុន។
ព័ត៌មានលម្អិតអំពី MEXT Scholarship ៖
- អ្នកប្រឹក្សាផ្នែកអាហារូបករណ៍នៃស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា៖ ទូរស័ព្ទលេខ ០២៣ ២១៧ ១៦១ អ៊ីមែល
- តំណភ្ជាប់ទៅកាន់ព័ត៌មានអាហារូបករណ៍លើវែបសាយស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា៖ http://www.kh.emb-japan.go.jp/itpr_en/00_000086.html
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕