ក្លឹបសិក្សាភាសាបរទេស (Club d’études des Langues Étrangères) ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ដល់សិស្សនិស្សិតទាំងពីរភេទចំនួន ១៥នាក់ សម្រាប់ឆ្នាំសិក្សា ២០១៩–២០២០។
សេចក្ដីជូនដំណឹងរបស់ក្លឹបសិក្សាភាសាបរទេស ដែលផ្សាយនៅលើទំព័រហ្វេសប៊ុក (Facebook Page) របស់ខ្លួន ឲ្យដឹងថា អាហារូបករណ៍នេះចែកជាពីរផ្នែក គឺទី១ ជាអាហារូបករណ៍សិក្សាភាសាបារាំង ចំនួន ១០នាក់ និងទី២ ជាអាហារូបករណ៍សិក្សាភាសាអង់គ្លេស ចំនួន ៥នាក់។
សិស្សនិស្សិតដែលអាចទទួលបាននូវអាហារូបករណ៍នេះ គឺត្រូវឆ្លងកាត់ការប្រឡងវិញ្ញាសាសរសេរមុខវិជ្ជាចំណេះដឹងទូទៅ។ ចំពោះការទទួលពាក្យសុំប្រឡង គឺចាប់ផ្ដើមពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។
លក្ខខណ្ឌជ្រើសរើស
- ជាសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A ដល់ C ឆ្នាំ២០១៨
- ជាសិស្សក្រីក្រប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨
- ឆ្លងកាត់ការប្រឡងវិញ្ញាសាសរសេរចំណេះដឹងទូទៅរយៈពេល ៦០នាទី
កាលបរិច្ឆេទ
- ផុតកំណត់ថ្ងៃទទួលពាក្យសុំប្រឡង៖ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨
- បិទឈ្មោះប្រឡង៖ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨
- ប្រឡង៖ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨
- ប្រកាសលទ្ធផល៖ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨
ព័ត៌មានបន្ថែម៖
- ទូរស័ព្ទលេខ៖ ០៧០ ៩៩៩ ០៣៦ និង ០៩២/០៩៣ ៦៩៩ ៧១០
- អាសយដ្ឋាន៖ ផ្ទះលេខ៣៦៩ ផ្លូវ១៣៨ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ច្រកចូលមីហឹរទល់មុខសាលាបឋមសិក្សាសន្ធរម៉ុក
- អ៊ីមែល៖
- ទំព័រហ្វេសប៊ុក៖ https://www.facebook.com/cledeslangues/
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ..!
![អាហារូបករណ៍ ១០០% សិក្សាភាសាអង់គ្លេស និងភាសាបារាំង។](https://www.techkhmer.net//wp-content/uploads/2018/12/cle-scholarship-note.jpg)
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕