ក្រុមហ៊ុន Microsoft បង្កើតកម្មវិធីកម្ចាត់មេរោគថ្មីសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រ MAC ដែលប្រើប្រព័ន្ធប្រតិបត្តិការ macOS នៅពេលថ្មីៗនេះ ដូចនឹងកម្មវិធីកម្ចាត់មេរោគដែលដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Windows 10 ដែរ។
កម្មវិធីកម្ចាត់មេរោគដែលក្រុមហ៊ុន Microsoft ដាក់ឲ្យប្រើនៅលើ Windows 10 ដោយមិនគិតថ្លៃឈ្មោះ Windows Defender Advanced Threat Protection (ATP) ត្រូវបានក្រុមហ៊ុននេះប្ដូរឈ្មោះទៅជា Microsoft Defender Advanced Threat Protection (ATP) សម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រ MAC។ ក្រុមហ៊ុននេះបានបង្កើត Defender ATP client ជាពិសេសមួយសម្រាប់ MAC ហើយវាអាចការពារមេរោគជាមួយសមត្ថភាពស្វែងរកមេរោគឆាប់រហ័ស និងពេញលេញ។
កម្មវិធីកម្ចាត់មេរោគនេះអាចដំណើរការលើកុំព្យូទ័រ MAC ដែលមានប្រព័ន្ធប្រតិបត្តិការ macOS Mojave, macOS High Sierra, ឬ macOS Sierra តែប៉ុណ្ណោះនៅពេលបច្ចុប្បន្ននេះ។
ទោះយ៉ាងណាក៏ដោយ ប្រសិនបើលោកអ្នកចង់សាកល្បងប្រើប្រាស់កម្មវិធីកម្ចាត់មេរោគនេះនៅលើកុំព្យូទ័រ MAC របស់លោកអ្នក នោះតម្រូវឲ្យលោកអ្នកចុះឈ្មោះដើម្បីទទួលបានកម្មវិធីនេះជាមុនសិនតាមតំណភ្ជាប់នេះ «ចុះឈ្មោះប្រើកម្មវិធី Microsoft Defender ATP» ពីព្រោះការប្រើប្រាស់មានចំនួនកំណត់ និងកំពុងស្ថិតនៅក្នុងការសាកល្បងនៅឡើយ ហើយក៏មិនទាន់ប្រាកដថាក្រុមហ៊ុននឹងដាក់ឲ្យប្រើប្រាស់កម្មវិធីកម្ចាត់មេរោគជាទូទៅនៅពេលណាដែរ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕