ក្រុមហ៊ុន Mitsubishi Corporation ផ្ដល់អាហារូបករណ៍និស្សិតដែលជួបបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សម្រាប់ឆ្នាំសិក្សា២០១៩/២០២០។
សេចក្ដីប្រកាសរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឱ្យដឹងថា កម្មវិធីអាហារូបករណ៍របស់ក្រុមហ៊ុន Mitsubishi ដែលមានឈ្មោះថា Mitsubishi Corporation Scholarship Programme 2019/2020 នឹងផ្ដល់ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានលក្ខខណ្ឌដូចខាងក្រោម៖
- ត្រូវតែបញ្ចប់ការសិក្សាឆ្នាំទី១ ឆ្នាំសិក្សា២០១៨-២០១៩
- ជានិស្សិតនៃមហាវិទ្យាល័យវិស្វកម្ម និងវិទ្យាសាស្ត្រ
- ត្រូវមាន GPA 3.0 (on a 4.0 scale)
- ជានិស្សិតដែលជួបបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ
ឯកសារដែលត្រូវការ៖
- ប្រវត្តិរូបសង្ខេប (CV)
- ព្រឹត្តិបត្រពិន្ទុឆ្នាំទី១ (ឆមាសទី១)
- កាតនិស្សិតថតចម្លងដែលមានសុពលភាពមួយច្បាប់
- សំណេរពីរច្បាប់ (យ៉ាងខ្លីកន្លះទំព័រ A4 និងយ៉ាងច្រើនមួយទំព័រ A4) ក្រោមប្រធានបទ៖ ១- ហេតុអ្វីខ្ញុំចង់ក្លាយជា Mitsubishi Corporation Scholar? និងទី២- ក្ដីសុបិនរបស់ខ្ញុំសម្រាប់អនាគត
របៀបនៃការដាក់ពាក្យសុំអាហារូបករណ៍នេះ៖
បេក្ខជនដែលមានចំណាប់អារម្មណ៍នឹងអាហារូបករណ៍នេះ ត្រូវតែផ្ញើគ្រប់ឯកសារដូចរៀបរាប់ខាងលើទាំងឯកសារបោះពុម្ព និងឯកសារអេឡិចត្រូនិចទៅកាន់ការិយាល័យទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បន្ទប់លេខ ១០៣ អគារ A។
កាលបរិច្ឆេទផុតទទួលពាក្យ៖
- ថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩ ម៉ោង ១១:០០ព្រឹក
ព័ត៌មានបន្ថែម៖
- ការិយាល័យទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញរាល់ម៉ោងធ្វើការ
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកផង។ សូមអរគុណ..!

កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕