ព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយ ២០១៨ (Open Cyber Talk 2018) ក្រោមប្រធានបទ «យើងត្រូវការសំឡេង» នឹងប្រារព្ធនៅថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ ចាប់ពីម៉ោង ៧:៣០នាទីព្រឹករហូតដល់ម៉ោង ១២:០០ថ្ងៃត្រង់ នាមជ្ឈមណ្ឌល Daikonia រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយ គឺជាវេទិកាជួបជុំ ចែករំលែកចំណេះដឹង និងផ្លាស់ប្ដូរបទពិសោធន៍អំពីសារសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ICT ដើម្បីចូលរួមអភិវឌ្ឍសង្គម។ អ្នកចូលរួមវេទិកានេះ ភាគច្រើនមានដូចជា អ្នកប្រើប្រាស់អ៊ីនធឺណិត អ្នកឯកទេសខាងប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន អ្នកជំនាញផ្នែកអភិបាលកិច្ចល្អ អ្នកច្បាប់ និងអ្នកប្រើប្រាស់បណ្ដាញសង្គម ជាដើម។
ព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយ ២០១៨ ជាព្រឹត្តិការណ៍លើកទី៣ ហើយដែលត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០១៥។ នៅឆ្នាំនេះ ព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយ នឹងនាំមកជូននូវប្រធានបទគួរឲ្យចាប់អារម្មណ៍ ដូចជា៖
១) សុវត្ថិភាព និងឯកជនភាពនៅលើអ៊ីនធឺណិត
២) ព័ត៌មានមិនពិត (Fake news)
៣) ក្រមសីលធម៌នៅលើអ៊ីនធឺណិត
៤) ការប្រើប្រាស់បណ្ដាញសង្គមដោយប្រសិទ្ធភាព
ក្រៅពីប្រធានបទសំខាន់ៗចំនួន ៤ ខាងលើនេះហើយ ក្រុមការងារនៃព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយ ២០១៨ នឹងរៀបចំក្រុមការងារមួយទៀត ដើម្បីប្រឹក្សាយោបល់ ឬជួយដោះស្រាយជូនលោកអ្នកដែលមានបញ្ហាត្រូវគេលួចយកគណនីហ្វេសប៊ុក (Facebook Account) ឬ Facebook Page ដើម្បីជួយទាញយកមកវិញទៅតាមលទ្ធភាពដែលពួកគាត់អាចជួយបានផងដែរ ប៉ុន្តែលោកអ្នកត្រូវយកមកជាមួយនូវឧបករណ៍ដែលលោកអ្នកបានប្រើប្រាស់គណនីហ្វេសប៊ុកនោះ ដូចជា ទូរស័ព្ទស្មានហ្វូន (Smartphone) ឬក៏កុំព្យូទ័រយួរដៃ (Laptop) ជាដើម។
អានអត្ថបទផ្សេងទៀត៖
- BFF មិនមែនបញ្ជាក់អំពីសុវត្ថិភាពគណនីហ្វេសប៊ុកនោះទេ
- ចាក់សោគណនីហ្វេសប៊ុកពីរជាន់មិនឲ្យ Hacker លួចបាន
- របៀបឆែកមើលគណនីហ្វេសប៊ុកថាតើមានគេលួចចូលមើលឬអត់
- គណនីហ្វេសប៊ុកត្រូវគេលួចយក អាចប្ដឹង Anti Cyber Crime Police
តើអ្នកណាខ្លះដែលគួរចូលរួមព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយ ២០១៨?
លោកអ្នកដែលធ្វើការជាមន្ត្រីព័ត៌មាន មន្ត្រីទំនាក់ទំនង មន្ត្រីបណ្ដាញសង្គម អ្នកគ្រប់គ្រងបណ្ដាញសង្គមដែលមកពីស្ថាប័នក្រៅរដ្ឋាភិបាល អង្គការមិនរកប្រាក់កម្រៃ និងជាពិសេសមន្ត្រីសង្គមស៊ីវិល។
តើលោកអ្នកត្រូវចុះឈ្មោះជាមុនដែរឬអត់?
ប្រាកដណាស់ លោកអ្នកតម្រូវឲ្យចុះឈ្មោះជាមុន ពីព្រោះកន្លែងមានកំណត់។ លើសពីនេះទៀត លោកអ្នកអាចនឹងទទួលបានអាវយឺតដ៏ស្រស់ស្អាតពីព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយផងដែរ។
សូមចុចលើតំណភ្ជាប់ខាងក្រោម ដើម្បីចុះឈ្មោះចូលរួមកម្មវិធី៖
តំណភ្ជាប់ចុះឈ្មោះ៖ https://goo.gl/forms/csUGnjMDfbBBuwZa2
តើអង្គការណាខ្លះសហការរៀបចំព្រឹត្តិការណ៍ Open Cyber Talk ឆ្នាំនេះ?
ព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយឆ្នាំនេះមានអង្គការចំនួន ៤ សហការចូលរួមរៀបចំកម្មវិធី រួមមាន៖
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (The Cooperation Committee for Cambodia, CCC)
- សមាគមបណ្ដាញយុវជនកម្ពុជា (Cambodian Youth Network, CYN)
- សមាគមធាងត្នោត (Sahmkum Teang Tnaut, (STT)
- និងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (Center for Alliance of Labor and Human Rights, CENTRAL)។
ព័ត៌មានលម្អិត៖
- ទូរស័ព្ទលេខ៖ ០៩៣ ៩១ ៣០ ១១
- អ៊ីមែល៖
- Facebook Page: Open Cyber Talk
- តំណភ្ជាប់ចុះឈ្មោះ៖ https://goo.gl/forms/csUGnjMDfbBBuwZa2
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕