នៅក្នុងពិភពអ៊ីនធឺណិត ជាពិសេសក្នុងពិភពបណ្ដាញសង្គមហ្វេសប៊ុក (Facebook) គឺតែងតែមានជនខិលខូចបានក្លែងបន្លំខ្លួនធ្វើជាអ្នក ដោយយករូបថត និងឈ្មោះរបស់អ្នកទៅបង្កើតគណនីហ្វេសប៊ុកមួយដែលដូចនឹងគណនីហ្វេសប៊ុករបស់អ្នក ដើម្បីប្រើប្រាស់ក្នុងបំណងទុច្ចរិតណាមួយ។
ទោះយ៉ាងណា ហ្វេសប៊ុកមិនអនុញ្ញាតឲ្យជនខិលខូចបង្កើតគណនីហ្វេសប៊ុកក្លែងបន្លំជានរណាម្នាក់នៅបណ្ដាញសង្គមរបស់ខ្លួនឡើយ។
តើធ្វើដូចម្ដេច ទើបហ្វេសប៊ុកអាចបិទគណនីក្លែងក្លាយនោះបាន? ចម្លើយគឺថា នៅពេលអ្នកដឹងថាមាននរណាម្នាក់បានបង្កើតគណនីហ្វេសប៊ុកដោយដាក់ឈ្មោះរបស់អ្នក ដាក់រូបថតរបស់អ្នក នោះអ្នកត្រូវរាយការណ៍ទៅកាន់ហ្វេសប៊ុក ដើម្បីឲ្យបុគ្គលិកក្រុមហ៊ុនហ្វេសប៊ុកត្រួតពិនិត្យមើល និងឈានដល់បិទគណនីហ្វេសប៊ុកក្លែងធ្វើជារូបអ្នកចោលតែម្ដង។
មាតិកា
- រាយការណ៍តាមកុំព្យូទ័រ Desktop/Laptop
- រាយការណ៍តាមទូរស័ព្ទ Smartphone
វិធីរាយការណ៍ទៅកាន់ហ្វេសប៊ុកតាមរយៈកុំព្យូទ័រ Desktop/Laptop អំពីគណនីក្លែងបន្លំធ្វើជាអ្នក (Fake Account)៖
ជំហានទី១៖ ដំបូង អ្នកត្រូវ Log in ចូលគណនីហ្វេសប៊ុករបស់អ្នក រួចចូលទៅកាន់គណនីហ្វេសប៊ុកដែលក្លែងបន្លំជាអ្នក។ ប្រសិនបើអ្នកមិនអាចស្វែងរកឃើញទេ អ្នកអាចស្នើសុំមិត្តភ័ក្ដិរបស់អ្នកឲ្យជួយរក និងផ្ញើ Link គណនីហ្វេសប៊ុកក្លែងក្លាយនោះឲ្យអ្នក។
ជំហានទី២៖ បន្ទាប់ពីចូលទៅដល់គណនីហ្វេសប៊ុកក្លែងបន្លំជាអ្នករួចហើយ សូមចុចលើសញ្ញាចុចបីនៅលើ Cover Photo ផ្នែកខាងស្ដាំដៃ រួចជ្រើសយកពាក្យ Report (មើលរូបភាពខាងក្រោម)។
ជំហានទី៣៖ ផ្ទាំងថ្មីមួយនឹងផុសឡើង សូមជ្រើសយកឃ្លា Report this profile រួចចុចលើប៊ូតុង Continue (មើលរូបភាពខាងក្រោម)។
ជំហានទី៤៖ ផ្ទាំងថ្មីមួយទៀតនឹងផុសឡើង សូមជ្រើសយកឃ្លា They’re pretending to be me or someone I know រួចចុចប៊ូតុង Continue (មើលរូបភាពខាងក្រោម)។
ជំហានទី៥៖ សូមជ្រើសរើសយកពាក្យ Me រួចចុចប៊ូតុង Continue (មើលរូបភាពខាងក្រោម)។
ជំហានទី៦៖ សូមចុចលើឃ្លា Submit to Facebook for Review ដើម្បីឲ្យបុគ្គលិកក្រុមហ៊ុនហ្វេសប៊ុកត្រួតពិនិត្យមើលគណនីដែលបានក្លែងធ្វើជារូបអ្នក ដើម្បីអាចឲ្យហ្វេសប៊ុកបិទគណនីនោះចោល (មើលរូបភាពខាងក្រោម)។
អានអត្ថបទផ្សេងទៀត៖
- របៀបទាញយកគណនីហ្វេសប៊ុកដែលត្រូវគេហេគយកមកវិញ
- ចាក់សោគណនីហ្វេសប៊ុកពីរជាន់ មិនឲ្យហេគឃឺលួចយកបាន
- Facebook Account ត្រូវគេលួច អាចដាក់ពាក្យប្ដឹងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
វិធីរាយការណ៍ទៅកាន់ហ្វេសប៊ុកតាមរយៈ Facebook App នៅលើទូរស័ព្ទឆ្លាតវៃ (Smartphone) អំពីគណនីក្លែងបន្លំធ្វើជាអ្នក៖
ជំហានទី១៖ ដំបូងអ្នកត្រូវ Log in ចូលគណនីហ្វេសប៊ុករបស់អ្នក រួចចូលទៅកាន់គណនីហ្វេសប៊ុកដែលក្លែងបន្លំធ្វើជាអ្នក។ ប្រសិនបើអ្នកមិនអាចស្វែងរកគណនីក្លែងក្លាយនោះឃើញទេ អ្នកអាចស្នើសុំមិត្តភ័ក្ដិរបស់អ្នកឲ្យជួយរក និងផ្ញើ Link គណនីហ្វេសប៊ុកក្លែងក្លាយនោះឲ្យអ្នក។
ជំហានទី២៖ បន្ទាប់ពីចូលទៅដល់គណនីហ្វេសប៊ុកក្លែងបន្លំជាអ្នករួចហើយ សូមចុចលើសញ្ញាចុចបីនៅក្រោមឈ្មោះនោះ ផ្នែកខាងស្ដាំដៃ (មើលរូបភាពខាងក្រោម)។
ជំហានទី៣៖ សូមជ្រើសយកពាក្យ Give feedback or report this profile (មើលរូបភាពខាងក្រោម)។
ជំហានទី៤៖ សូមជ្រើសយកពាក្យ Pretending to be someone (មើលរូបភាពខាងក្រោម)។
ជំហានទី៥៖ សូមជ្រើសយកពាក្យ Me រួចចុចប៊ូតុង Send (មើលរូបភាពខាងក្រោម)។
ជំហានទី៦៖ សូមជ្រើសយកពាក្យ Report profile ដើម្បីផ្ញើឲ្យហ្វេសប៊ុកត្រួតពិនិត្យ (មើលរូបភាពខាងក្រោម)។
ជំហានទី៧៖ សូមចុចធីក (tick) លើឃ្លា I believe that this goes against Faceboo’s Community Standards រួចចុចប៊ូតុង Report (មើលរូបភាពខាងក្រោម)។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕