Pixlr ជាឈ្មោះកម្មវិធីកែរូបថតដ៏ចំណាននៅលើទូរស័ព្ទស្មាតហ្វូន (Smart Phone)។ កម្មវិធីកែរូបថតនេះគឺលោកអ្នកអាចទាញយក (Download) ដោយមិនគិតថ្លៃទាំងនៅលើទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការអែនឌ្រោយ (Android) និងទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការអាយ.អូ.អេស (iOS)។
លោកអ្នកដែលចូលចិត្តថតរូប ប្រាកដជាពេញចិត្តនឹងភាពសម្បូរបែបនៃ effects, overlays, និង filters របស់កម្មវិធីកែរូបថត Pixlr នេះជាមិនខាន ដែលអនុញ្ញាតឲ្យលោកអ្នកអាចកែរូបថតទៅតាមការពេញចិត្តរបស់លោកអ្នក។
លើសពីនេះទៀតនោះ នៅពេលដែលលោកអ្នកកែរូបថតរួច លោកអ្នកក៏អាចចែករំលែក (Share) ទៅកាន់បណ្ដាញសង្គមតែម្ដង ដូចជាបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថ្វីតធឺ (Twitter) និងបណ្ដាញសង្គមមួយចំនួនទៀតផងដែរ។
Pixlr ក៏មានបង្ហាញពីគន្លឹះល្អៗជាច្រើនដើម្បីកែរូបថតរបស់លោកអ្នកឲ្យកាន់តែប្រសើរនោះ តាមរយៈបណ្ដាញសង្គមអ៊ីនស្តារក្រាម (Instagram @pixlr) និងមានការប្រកួតប្រជែងរូបថតថ្មីជារៀងរាល់សប្ដាហ៍ផងដែរ។
ខាងក្រោមជាលក្ខណៈពិសេសរបស់កម្មវិធីកែរូបថត Pixlr
- បង្កើត photo collages (ការបិទរូបថតជាច្រើនបញ្ចូលគ្នាដើម្បីបង្កើតបានជាទម្រង់មួយដែលទាក់ទាញ) ជាមួយនឹង layout, background, និង spacing ជាច្រើន
- ធ្វើតុល្យភាពពណ៌ (Balance out color in one easy click with Auto Fix)
- ធ្វើរូបថតឲ្យដូចជាការគូរដោយខ្មៅដៃ (pencil drawing, an ink sketch, a poster)
- Selfies ស្អាតដោយឧបករណ៍សាមញ្ញ
- ដាក់ចំណងជើងរូបថត (captions or overlay it with text) ដោយមានពុម្ពអក្សរជាច្រើនសម្រាប់ជ្រើសរើស
- ពង្រីក និងបង្រួមរូបភាពបានដោយងាយស្រួល និងរហ័ស
- ចែករំលែករូបថតរបស់លោកអ្នកដោយផ្ទាល់ទៅកាន់បណ្ដាញសង្គម និងផ្ញើអ៊ីមែល (email) និងមានលក្ខណៈពិសេសជាច្រើនផ្សេងទៀត។
តំណភ្ជាប់សម្រាប់ទាញយកកម្មវិធី Pixlr លើ Android និងសម្រាប់ iOS
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញាត៕