
ជាទូទៅ អ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន ឬហៅថាទូរស័ព្ទវៃឆ្លាត (Smartphone) ភាគច្រើនតែងតែដាក់លេខកូដសម្ងាត់ដើម្បីការពារមិនឲ្យនរណាម្នាក់លួចបើកមើលរូបភាព ទិន្នន័យ និងឯកសារផ្សេងៗទៀតនៅក្នុងទូរស័ព្ទបានឡើយ។
ដោយសារតែហេតុផលទាំងអស់នេះហើយ បានជាអ្នកប្រើប្រាស់មួយចំនួនបានបង្កើនការដាក់លេខកូដសម្ងាត់ឲ្យពិបាកក្នុងការទាយ ដើម្បីឲ្យទូរស័ព្ទរបស់ពួកគាត់មានសុវត្ថិភាព។
ទន្ទឹមនឹងនេះ មានអ្នកខ្លះបានភ្លេចលេខសម្ងាត់ដើម្បីបើកទូរស័ព្ទរបស់ខ្លួន ហើយអ្នកខ្លះទៀតចង់លុបទិន្នន័យក្នុងទូរស័ព្ទចោលទាំងអស់ ព្រោះគិតថាវាមិនមានសារសំខាន់តទៅទៀត។
តើត្រូវធ្វើដូចម្ដេចដើម្បីលុបទិន្នន័យចោលទាំងអស់ពីទូរស័ព្ទ ឬដែលគេហៅថា hard reset?
Tech Khmer សូមលើកយកវិធីមួយក្នុងការលុបទិន្នន័យនេះមកបង្ហាញ គឺវិធី Factory Reset ពេលដែលអ្នកមិនមានលេខកូដសម្ងាត់បើកទូរស័ព្ទ។
សូមលោកអ្នកអនុវត្តតាមជំហានដូចខាងក្រោម៖
ជំហានទី១៖ ចុចប៊ូតុង Power ដើម្បីបិទទូរស័ព្ទរបស់លោកអ្នក។
ជំហានទី២៖ បន្ទាប់ពីទូរស័ព្ទរលត់ហើយ សូមចុចប៊ូតុង Volume Up ព្រមគ្នាជាមួយនឹងប៊ូតុង Power រហូតដល់ទូរស័ព្ទដំណើរការឡើងវិញ។
ជំហានទី៣៖ សូមជ្រើសរើសភាសាអង់គ្លេស (English) ដោយចុចប៊ូតុង Volume Up ឬ Volume Down ដើម្បីរំកិលទៅលើ ឬទៅក្រោម ហើយអ្នកក៏អាចរើសយកភាសាផ្សេងនៅលើកញ្ចក់ទូរស័ព្ទបាន បើសិនជាអ្នកចេះ (មើលរូបទី២ ខាងក្រោម) រួចហើយចុចប៊ូតុង Power ដើម្បីជ្រើសយកភាសា និងបន្តទៅជំហានបន្ទាប់។

ជំហានទី៤៖ សូមជ្រើសរើសយកពាក្យ wipe data/factory reset រួចចុចប៊ូតុង Power ដើម្បីបន្តទៅជំហានបន្ទាប់ (មើលរូបទី៣ ខាងក្រោម)។

ជំហានទី៥៖ សូមជ្រើសរើសយកពាក្យ Yes – delete all user data រួចចុចប៊ូតុង Power ដើម្បីបន្តទៅជំហានបន្ទាប់ (មើលរូបទី៤ ខាងក្រោម)។ បញ្ជាក់៖ ទិន្នន័យទាំងអស់នៅក្នុងទូរស័ព្ទនេះ នឹងត្រូវលុបចោលទាំងអស់។

ជំហានទី៦៖ លោកអ្នកត្រូវរង់ចាំមួយសន្ទុះ ព្រោះទូរស័ព្ទកំពុងដំណើរការលុបទិន្នន័យចេញពីទូរស័ព្ទ (មើលរូបទី៥ ខាងក្រោម)។

ជំហានទី៧៖ នៅពេលទូរស័ព្ទដំណើរការលុបទិន្នន័យចប់ វានឹងចេញផ្ទាំងមួយទៀតបញ្ជាក់ថា Data wipe complete នៅខាងក្រោម។ ត្រង់ចំណុចនេះ សូមជ្រើសរើសយក reboot system now រួចចុចប៊ូតុង Power ដើម្បីបន្តជំហានបន្ទាប់ (មើលរូបទី៦ ខាងក្រោម)។

ជំហានទី៨៖ បន្ទាប់ពីទូរស័ព្ទដំណើរការឡើងវិញ (មើលរូបទី៧ ខាងក្រោម) សូមលោកអ្នករង់ចាំរហូតទូរស័ព្ទចេញផ្ទាំងដើម្បីអាចឲ្យលោកអ្នកបំពេញព័ត៌មានផ្សេងៗលើកញ្ចក់ទូរស័ព្ទរហូតដល់បញ្ចប់។

សូមឲ្យលោកអ្នកជោគជ័យក្នុងការលុបទិន្នន័យចេញពីទូរស័ព្ទ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញាត៕