ពីមួយជំហានទៅមួយជំហានរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ហាក់មិនដែលធ្វើឱ្យអតិថិជន និងអ្នកគាំទ្ររបស់ខ្លួនខកចិត្តឡើយ ព្រោះ Xiaomi តែងតែនាំយកបច្ចេកវិទ្យាកម្រិតខ្ពស់មកបំពាក់នៅលើស្មាតហ្វូនរបស់ខ្លួន ដើម្បីឱ្យអ្នកប្រើប្រាស់ទាំងអស់ទទួលបានបទពិសោធន៍ដ៏អស្ចារ្យ។
មិនខុសពីរាល់ដងនោះទេ លើកនេះបន្ទាប់ពីធ្វើការដាក់លក់ស្មាតហ្វូន Redmi Note 11 ជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាមិនទាន់បានប៉ុន្មានផង ម៉ូដែលស្មាតហ្វូនរបស់ Xiaomi មួយនេះក៏ក្លាយជាគោលដៅថ្មីរបស់អ្នកប្រើប្រាស់ និងអ្នកនិយមចូលចិត្តតិចណូឡូជីទាំងឡាយ ដោយព្រោះតែសមត្ថភាពដ៏ខ្លាំងក្លារបស់វា តែយើងនឹងលើកយកតែលក្ខណៈសម្បត្តិពិសេស ៦ចំណុចមកនិយាយសិនតែប៉ុណ្ណោះ។
១.ការឌីហ្សាញដ៏ល្អឥតខ្ចោះ និងភាពច្នៃប្រឌិតបំផុតដែលគ្មានកន្លែងទាស់
វាត្រូវបានរចនាម៉ូតឡើងយ៉ាងប្រណិតជាមួយជម្រើសពណ៌ដ៏ទាក់ភ្នែក គឺ Graphite Gray, Twilight Blue និង Star Blue ស្រោបដោយស៊ុមប្លាស្ទិកព័ទ្ធជុំវិញមានលក្ខណៈរាបស្មើ ងាយស្រួលក្នុងការកាន់ និងប្រើប្រាស់ ការពារបានខ្ពស់ពីការងាយរអិលធ្លាក់ កម្រាស់ស្តើង 8.09mm និងទម្ងន់ 179ក្រាមតែប៉ុណ្ណោះ។ វាមានកញ្ចក់ការពារខាងមុខប្រភេទ Corning® Gorilla® Glass 3 ហើយក៏មានបំពាក់នូវប្រព័ន្ធការពារជម្រាបទឹក និងធូលី IP53** ផងដែរ។
២.កម្លាំងសាក 33W Pro Fast charging បច្ចេកវិទ្យាទំនើប
Redmi Note 11 មានការគាំទ្រដោយកម្លាំងសាក 33W Pro fast charging ដែលអាចសាកថ្ម 5000mAh ពេញ 100% ប្រើពេលត្រឹមតែ ១ម៉ោងប៉ុណ្ណោះ ដែលបច្ចេកវិទ្យាសាកថ្មជំនាន់ថ្មី MMT របស់ Redmi Note 11 មិនត្រឹមតែសាកលឿនឆាប់ពេញជាងមុននោះទេ គឺថែមទាំងកាត់បន្ថយកម្តៅបានប្រសើរជាងមុនថែមទៀតផង ដោយ liquid cooling system & Multi-layer graphite ហើយដុំសាកល្បឿនលឿន 33W Pro fast charging នេះក៏មានភ្ជាប់មកនៅក្នុងប្រអប់រួចជាស្រេចដោយមិនចាំបាច់ឱ្យអតិថិជនទាំងអស់ត្រូវស្វែងរកទិញឡើយ។
៣.បំពាក់ដោយកាមេរ៉ាប្រភេទ AI ចំនួន៤គ្រាប់
ប្រព័ន្ធកាមេរ៉ាក្រោយរបស់ Redmi Note 11 ជាប្រភេទកាមេរ៉ា AI មានដល់ទៅ ៤គ្រាប់ ភ្ជាប់ដោយសែនស័រគោលទំហំ 50MP aperture f/1.8 ស្ថិតនៅខាងលើគេរំលេចដោយផ្ទៃស៊ុមពណ៌ខ្មៅរលើប រួមជាមួយសែនស័រ Ultra-wide angle ទំហំ 8MP ហើយនិងសែនស័រ Macro និង Depth Sensor មានទំហំ 2MP ដូចគ្នា។ ហើយសម្រាប់កាមេរ៉ាសែលហ្វីក្នុងលែនទម្លុះអេក្រង់មានទំហំ 13MP ដែលធានាថានឹងផ្តល់ជូននូវសមត្ថភាពខ្ពស់សម្រាប់ការថតរូប ដោយអាចចាប់បានរូបភាពដែលមានគុណភាពខ្ពស់ និងមានពណ៌គ្រប់គ្រាន់ត្រជាក់ភ្នែក ជាពិសេស គឺការថតនៅក្នុងកម្រិតពន្លឺទាប។
៤.កម្លាំងម៉ាស៊ីនខ្លាំង
Redmi Note 11 បានប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 680 ជាប្រភេទបន្ទះឈីបដែលមានសមត្ថភាពខ្លាំងបើប្រៀបទៅនឹងស្មាតហ្វូនផ្សេងដែលមានតម្លៃប្រហែលនេះរបស់ក្រុមហ៊ុនដែលជាដៃគូប្រកួតប្រជែងរបស់ Xiaomi ព្រោះវាជាបច្ចេកវិទ្យាប្រតិបត្តិការ 6mn ដែលបានធ្វើការអភិវឌ្ឍទៅលើអាយុកាលនៃថ្មផងដែរ ដែលក្នុងនោះវាមាន CPU ប្រភេទ Octa-core ល្បឿនលឿនដល់ទៅ 2.4GHz ព្រមជាមួយនឹង GPU ប្រភេទ Qualcomm® AdrenoTM 610 ហើយក៏បំពាក់ដោយ LPDDR 4X RAM និង UFS 2.2 storage ដែលមានទំហំ ២ជម្រើស គឺ 4GB + 64GB និង 6GB + 128GB ស្មាតហ្វូននេះក៏អាចបន្ថែមមេម៉ូរីខាងក្រៅបានដល់ទៅ 1TB ផងដែរ។
៥.ប្រព័ន្ធសំឡេងលឺច្បាស់ល្អ
ស្មាតហ្វូន Redmi Note 11 ត្រូវបានក្រុមហ៊ុនធ្វើការវេចខ្ចប់មកជាមួយនូវ Dual super linear speakers ដែលមានទីតាំងស្ថិតនៅផ្នែកខាងលើ និងផ្នែកខាងក្រោមនៃស្មាតហ្វូនដែលមានសមត្ថភាពអាចបញ្ចេញសំឡេងឮបានល្អឥតខ្ចោះ ដោយនឹងផ្តល់នូវបទពិសោធន៍ថ្មីសម្រាប់អ្នកប្រើប្រាស់ មិនថាការទស្សនាខ្សែភាពយន្ត ឬក៏ការលេងហ្គេមនោះទេ គឺដឹងតែពិសេស។
៦.អេក្រង់គុណភាពខ្ពស់
ចំណែកឯអេក្រង់វិញ គឺមានទំហំ 6.43អ៊ីញ ដោយប្រើនូវកញ្ចក់ AMOLED DotDisplay បង្ហាញចេញបាន FHD+ resolution និងមានការទ្រទ្រង់ល្បឿន 90Hz refresh rate ក៏ដូចជាកម្រិតនៃការប៉ះលើអេក្រង់ 180Hz អាចមើលនិងអូសបានយ៉ាងលឿន ផលិតនិងបង្កើនគុណភាពពណ៌ឱ្យមានភាពច្បាស់ត្រជាក់ភ្នែក វាក៏មានពន្លឺអេក្រង់ដល់ទៅ 1000 nits ដែលអ្នកប្រើប្រាស់នៅតែអាចអានអក្សរនៅលើអេក្រង់បានច្បាស់ ទោះស្ថិតក្រោមពន្លឺថ្ងៃក៏ដោយ ហើយវាមិនត្រូវការពន្លឺ 100% ក្នុង Dark Mode ទេ។ ដូច្នេះវាជួយសន្សំសំចៃថាមពលថ្មផងដែរ។
ឥឡូវនេះ Redmi Note 11 មានលក់នៅលើទីផ្សារប្រទេសកម្ពុជាយើងហើយ! អាចស្វែងរកទិញបាននៅតាមបណ្តាដៃគូចែកចាយអនទ្បាញ, Xiaomi Store, Xiaomi Zone និងហាងលក់ទូរស័ព្ទដៃនានានៅក្នុងប្រទេសកម្ពុជា! ស្មាតហ្វូននេះគឺមានតម្លៃ $199 សម្រាប់ទំហំ RAM 4GB និងមេម៉ូរី 64GB និងជម្រើសមួយទៀត RAM 6GB ជាមួយមេម៉ូរីដល់ទៅ 128GB តម្លៃត្រឹមតែ $229 ប៉ុណ្ណោះ។
សម្រាប់ព័ត៌មានលម្អិត សូមតាមដានគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Xiaomi Cambodia។
អំពីក្រុមហ៊ុន Xiaomi
ក្រុមហ៊ុន Xiaomi បង្កើតឡើងនៅក្នុងខែមេសា ឆ្នាំ២០១០ ហើយវាក៏ស្ថិតនៅក្នុងបញ្ជីនៃក្រុមប្រឹក្សាភិបាលភាគហ៊ុនរបស់ហុងកុង ផងដែរនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ (1810.HK)។ ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនអ៉ីនធឺណិតដែលមានស្មាតហ្វូន និង Hardware ឆ្លាតវៃដែលអាចធ្វើការតភ្ជាប់ជាមួយនឹងឧបករណ៍ IoT ជាស្នូលរបស់ខ្លួន។
ជាមួយនឹងចក្ខុវិស័យនៃការក្លាយជាមិត្តភ័ក្ដិជាមួយនឹងអ្នកប្រើប្រាស់របស់ខ្លួន និងការក្លាយខ្លួនជាក្រុមហ៊ុនមួយដែលស្ថិតនៅក្នុងបេះដូងរបស់អ្នកប្រើប្រាស់ជាច្រើននោះ ក្រុមហ៊ុន Xiaomi ប្ដេជ្ញាចិត្តនៅក្នុងការផ្តល់នូវភាពច្នៃប្រឌិតកាន់តែអស្ចារ្យបន្ថែមទៀតជាមួយនឹងការផ្ដោតទៅលើគុណភាព និងប្រសិទ្ធិភាពនៃការប្រើប្រាស់។ ក្រុមហ៊ុននេះខិតខំប្រឹងប្រែងក្នុងការបង្កើតនូវផលិតផលជាច្រើនដ៏អស្ចារ្យជាមួយនឹងតម្លៃដ៏ល្អបំផុត ដែលអនុញ្ញាតឱ្យអ្នកគ្រប់គ្នារីករាយជាមួយនឹងជីវិតកាន់តែប្រសើរជាងមុន តាមរយៈបច្ចេកវិទ្យាច្នៃប្រឌិតដ៏អស្ចារ្យទាំងនេះ។
Xiaomi បច្ចុប្បន្ននេះ គឺជាក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនធំបំផុតចំណាត់ថ្នាក់ទី៣ នៅលើពិភពលោក នៅក្នុងឆ្នាំ២០២១ នេះ ហើយក៏ជាក្រុមហ៊ុនដែលនាំមុខគេទៅលើឧបករណ៍ IoT របស់ពិភពលោកផងដែរ ជាមួយនឹងឧបករណ៍ឆ្លាតវៃច្រើនជាង 289.5 លាន (មិនរាប់បញ្ចូលនូវស្មាតហ្វូន និងកុំព្យូទ័រយួរដៃ) ដែលធ្វើការតភ្ជាប់គ្នានោះ។ ពេលនេះ ផលិតផលជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi គឺមានវត្តមាននៅក្នុងប្រទេសជាង 90 និងតំបន់ជាច្រើនទៀតនៅជុំវិញពិភពលោក និងកំពុងតែនាំមុខគេថែមទៀតនៅលើទីផ្សារ។
នៅខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុនបានធ្វើពួកយើងបានឈរជើងក្នុងបញ្ជីឈ្មោះក្រុមហ៊ុន Fortune Global 5០០ ជាលើកទី២ ដែលជាប់ចំណាត់ថ្នាក់ទី៤២២ ដែលកើនឡើង ៤៦កន្លែងបើប្រៀបធៀបនឹងឆ្នាំមុន។ ពួកយើងក៏ជាប់ចំណាត់ថ្នាក់ទី៧ ក្នុងចំណោមក្រុមហ៊ុនអ៉ឺនធឺណិតនៅក្នុងបញ្ជីផងដែរ។
ក្រុមហ៊ុន Xiaomi គឺជាធាតុផ្សំនៃ Hang Seng Index, Hang Seng China Enterprises Index and Hang Seng TECH Index។ សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន សូមចូលទៅកាន់គេហទំព័រ https://blog.mi.com/en/ ៕