ជួយ​បោះឆ្នោត​គាំទ្រ​ក្រុម​កុមារី​កម្ពុជា​ក្នុង​កម្មវិធី​បច្ចេកវិទ្យា​ពិភពលោក

ពានរង្វាន់​ប្រជាប្រិយភាព People's Choice Award នេះ​មាន​ក្រុម​កុមារី​មក​ពី​ប្រទេស​ផ្សេងៗ​ជុំវិញ​ពិភពលោក​ចំនួន ១២​ក្រុម ត្រូវ​ប្រកួតប្រជែង​គ្នា​ដើម្បី​ដណ្ដើម​ពានរង្វាន់​ថ្នាក់​ពិភពលោក​នេះ​តាម​រយៈ​ការ​បោះឆ្នោត​នៅ​លើ​អនឡាញ។

2035
បោះឆ្នោត​គាំទ្រ​ក្រុម​កុមារី​កម្ពុជា (LiterTree) ក្នុង​កម្មវិធី​បច្ចេកវិទ្យា​ពិភពលោក យក​ពានរង្វាន់​ប្រជាប្រិយភាព People's Choice Award។
បោះឆ្នោត​គាំទ្រ​ក្រុម​កុមារី​កម្ពុជា (LiterTree) ក្នុង​កម្មវិធី​បច្ចេកវិទ្យា​ពិភពលោក យក​ពានរង្វាន់​ប្រជាប្រិយភាព People's Choice Award។

ក្រុម​កុមារី​កម្ពុជា ដែល​កំពុង​ស្ថិត​នៅ​ក្នុង​កម្មវិធី​បច្ចេកវិទ្យា World Pitch ថ្នាក់​ពិភពលោក​នៅ​សហរដ្ឋ​អាមេរិក ត្រូវការ​ការ​បោះឆ្នោត​គាំទ្រ​ពី​ប្រិយមិត្ត​ឥឡូវ​នេះ ដើម្បី​ដណ្ដើម​យក​ពានរង្វាន់​ប្រជាប្រិយភាព People’s Choice Award ដែល​ការ​បោះឆ្នោត​នឹង​ផុត​កំណត់​នៅ​ត្រឹម​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៩ ម៉ោង ៧​ព្រឹក (ម៉ោង​នៅ​កម្ពុជា)។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ពានរង្វាន់​ប្រជាប្រិយភាព People’s Choice Award នេះ​មាន​ក្រុម​កុមារី​មក​ពី​ប្រទេស​ផ្សេងៗ​ជុំវិញ​ពិភពលោក​ចំនួន ១២​ក្រុម ត្រូវ​ប្រកួតប្រជែង​គ្នា​ដើម្បី​ដណ្ដើម​ពានរង្វាន់​ថ្នាក់​ពិភពលោក​នេះ​តាម​រយៈ​ការ​បោះឆ្នោត​នៅ​លើ​អនឡាញ។ នេះ​បើ​តាម​វេបសាយ​របស់ Technovation Challenge។

LiterTree ជា​ឈ្មោះ​ក្រុម​របស់​កុមារី​កម្ពុជា ដែល​មាន​សមាជិក ៥​នាក់ និង​បាន​ផ្ដួចផ្ដើម​បង្កើត​កម្មវិធី​ទូរសព្ទ​ឈ្មោះ “ណែងណង (Naeng-Norng)” ក្នុង​គោល​បំណង​អភិរក្ស​កំណាព្យ​ខ្មែរ​ដោយ​អាច​ឱ្យ​អ្នក​អាន និង​អ្នក​និពន្ធ​ភ្ជាប់​ទំនាក់ទំនង​គ្នា​បាន។ ពួក​គេ​បាន​ជាប់​ទៅ​ប្រកួត​បន្ត​នៅ​សហរដ្ឋ​អាមេរិក ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជាមួយ​ក្រុម​កុមារី​ជុំវិញ​ពិភពលោក បន្ទាប់​ពី​ជាប់​ក្នុង​ការ​ប្រកួត​នៅ​ប្រទេស​កម្ពុជា កាល​ពី​ពេល​កន្លង​ទៅ។

ដើម្បី​គាំទ្រ​ក្រុម​កុមារី​កម្ពុជា ឱ្យ​ដណ្ដើម​បាន​ពានរង្វាន់​ប្រជាប្រិយភាព​នេះ សូម​ប្រិយមិត្ត​ចូលរួម​បោះឆ្នោត​គាំទ្រ​ទាំងអស់​គ្នា​ដោយ​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម​នេះ៖

  • ចុច​លើ​តំណ​ភ្ជាប់​នេះ៖ https://technovationchallenge.org/world-pitch/peoples-choice-award/
  • ចុច​លើ​ពាក្យ VOTE ឬ​អូស​អេក្រង់​ចុះ​ទៅ​ក្រោម​រហូត​ដល់​ពាក្យ Cast Your Vote! (មើល​រូបភាព​ខាង​ក្រោម)
បោះឆ្នោត​គាំទ្រ​ក្រុម​កុមារី​កម្ពុជា (LiterTree) ក្នុង​កម្មវិធី​បច្ចេកវិទ្យា​ពិភពលោក យក​ពានរង្វាន់​ប្រជាប្រិយភាព People's Choice Award។
បោះឆ្នោត​គាំទ្រ​ក្រុម​កុមារី​កម្ពុជា (LiterTree) ក្នុង​កម្មវិធី​បច្ចេកវិទ្យា​ពិភពលោក យក​ពានរង្វាន់​ប្រជាប្រិយភាព People’s Choice Award។
  • បន្ទាប់​មក សូម​ជ្រើសរើស (select) យក​ក្រុម LiterTree (Naeng-Norng)
  • បំពេញ​ឈ្មោះ និង​បំពេញ​អ៊ីមែល​របស់​អ្នក រួច​ចុច​ធីក​លើ​ពាក្យ GDPR Agreement
  • ចុងក្រោយ ចុច​លើ​ប៊ូតុង Submit ជា​ការ​ស្រេច (មើល​រូបភាព​ខាង​ក្រោម)
របៀប​បោះឆ្នោត​គាំទ្រ​ក្រុម​កុមារី​កម្ពុជា (LiterTree) ក្នុង​កម្មវិធី​បច្ចេកវិទ្យា​ពិភពលោក យក​ពានរង្វាន់​ប្រជាប្រិយភាព People's Choice Award។
របៀប​បោះឆ្នោត​គាំទ្រ​ក្រុម​កុមារី​កម្ពុជា (LiterTree) ក្នុង​កម្មវិធី​បច្ចេកវិទ្យា​ពិភពលោក យក​ពានរង្វាន់​ប្រជាប្រិយភាព People’s Choice Award។

Technovation គឺ​ជា​កម្មវិធី​អប់រំ​សហគ្រិនភាព​ក្នុង​វិស័យ​បច្ចេកវិទ្យា​សម្រាប់​ការ​ប្រកួត​ប្រជែង​អន្តរជាតិ ដែល​មាន​គោល​បំណង​បង្កើន​ចំនួន​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​សហគ្រិនភាព​ឱ្យ​កាន់​តែ​ច្រើន​បន្ថែម​ទៀត។ កម្មវិធី​នេះ​ជំរុញ​ឱ្យ​ក្មេង​ស្រី​អាយុ​ចន្លោះ​ពី ១០ ដល់ ១៨​ឆ្នាំ​នៅ​ទូទាំង​ពិភពលោក ស្វែងរក​ដំណោះស្រាយ​សម្រាប់​សហគមន៍​តាម​រយៈ​បច្ចេកវិទ្យា និង​ការ​រៀបចំ​ផែនការ​អាជីវកម្ម។

សូម​ចែក​រំលែក​ដំណឹង​នេះ​បន្ត​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។