កុំ​ទាញ​យក​កម្មវិធី WhatsApp Plus ឲ្យ​សោះ

កម្មវិធី WhatsApp Plus ដែល​មាន​នៅ​លើ Google Play Store និង Apple Store គឺ​ជា​កម្មវិធី​បោក​បញ្ជោត។ អ្វី​ដែល​កម្មវិធី WhatsApp Plus ធ្វើ​ការ គឺ​ប្រមូល​យក​ព័ត៌មាន​ផ្ទាល់​ខ្លួន​ពី​ទូរស័ព្ទ​របស់​អ្នក។

2372
កម្មវិធី WhatsApp Plus ដែល​ក្លែងក្លាយ។
កម្មវិធី WhatsApp Plus ដែល​ក្លែងក្លាយ។

នៅ​ពេល​លោក​អ្នក​ទាញ​យក​កម្មវិធី​ដើម្បី​ដំឡើង​លើ​ទូរស័ព្ទ ដូចជា កម្មវិធី​ផ្ញើ​សារ​តាម​អ៊ីនធឺណិត កម្មវិធី​បណ្ដាញ​សង្គម ជាដើម សូម​ប្រុង​ប្រយ័ត្ន ព្រោះ​កម្មវិធី​មួយ​ចំនួន​ជា​កម្មវិធី​ក្លែងក្លាយ​ដែល​បាន​ក្លែង​ខ្លួន​ដូច​នឹង​កម្មវិធី​ពិត​អ៊ីចឹង។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

គោល​បំណង​របស់​កម្មវិធី​ក្លែងក្លាយ​ទាំងនោះ គឺ​នឹង​ប្រមូល​យក​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក ឬ​ក៏​បញ្ចូល malware ទៅ​កាន់​ទូរស័ព្ទ​របស់​លោក​អ្នក​តែ​ប៉ុណ្ណោះ។

តួយ៉ាង​នៅ​ពេល​ថ្មីៗ​នេះ កម្មវិធី WhatsApp Plus ដែល​មាន​នៅ​លើ Google Play Store និង Apple Store គឺ​ជា​កម្មវិធី​បោក​បញ្ជោត។ អ្វី​ដែល​កម្មវិធី WhatsApp Plus ធ្វើ​ការ គឺ​ប្រមូល​យក​ព័ត៌មាន​ផ្ទាល់​ខ្លួន​ពី​ទូរស័ព្ទ​របស់​អ្នក។

បើ​តាម​ការ​រក​ឃើញ​របស់​អ្នក​ស្រាវជ្រាវ​នៅ​ឯ Malwarebytes បាន​ពន្យល់​ថា កម្មវិធី WhatsApp Plus នេះ​មាន​និមិត្តសញ្ញា​ពណ៌​មាស (golden logo) ដែល​ចង់​បញ្ជាក់​ថា​ជា​ប្រភេទ​កម្មវិធី Premium។ ទោះ​យ៉ាង​ណា​ក៏ដោយ កម្មវិធី WhatsApp Plus ដែល​មាន logo ពណ៌​មាស​នេះ​ជា​កម្មវិធី​ក្លែងក្លាយ​ទេ។

សរុប​មក កម្មវិធី WhatsApp ពុំ​មាន​ជំនាន់​ផ្សេង​ទេ ក្រៅ​ពី​កម្មវិធី​ដែល​អ្នក​កំពុង​ប្រើ។ ដូច្នេះ​សូម​កុំ download កម្មវិធី​ណា​ដែល​អ្នក​មិន​ស្គាល់​ច្បាស់​ឲ្យ​សោះ។

អាន​អត្ថបទ​ផ្សេង​ទៀត

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។