យុវជន​ដាណឺម៉ាក​ជាង​១០០០​នាក់​ប្រឈម​ជាប់​ចោទ​ពី​បទ​ចែកចាយ​វីដេអូ​ស៊ិច

​ក្រុម​យុវជន​ដាណឺម៉ាក សរុប​ចំនួន ១.០០៤​នាក់ ប្រឈម​នឹង​ជាប់​ចោទ​ពី​បទ​ចែក​រំលែក​ជា​បន្តបន្ទាប់​នូវ​វីដេអូ​អាសអាភាស​របស់​កុមារ​អាយុ ១៥​ឆ្នាំ​ចំនួន​ពីរ​វីដេអូ​នៅ​ក្នុង​កម្មវិធី Messenger របស់ Facebook។

2526
ក្រុម​យុវជន​ប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ (Smartphone)។
ក្រុម​យុវជន​ប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ (Smartphone)។

យុវជន​ប្រទេស​ដាណឺម៉ាក (Denmark) ជាង ១.០០០​នាក់ ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ចែក​រំលែក និង​ចែកចាយ​បន្ត​នូវ​វីដេអូ​រួម​ភេទ​របស់​ក្មេង​អាយុ ១៥​ឆ្នាំ​ទៅ​លើ​អនឡាញ (online)

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

សេចក្ដី​ថ្លែងការណ៍​របស់​ប៉ូលិស​ប្រទេស​ដាណឺម៉ាក ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​មករា ឲ្យ​ដឹង​ថា ប៉ូលិស​ប្រទេស​ដាណឺម៉ាក បាន​ស៊ើប​អង្កេត​ករណី​ចែក​រំលែក​វីដេអូ​អាសអាភាស​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) បាន​ផ្ដល់​ដំណឹង​ទៅ​កាន់​ប៉ូលិស​ដាណឺម៉ាក អំពី​វីដេអូ​រួម​ភេទ​ចំនួន​ពីរ ត្រូវ​បាន​ក្រុម​យុវជន​ប្រទេស​ដាណឺម៉ាក ចែក​ចាយ​បន្ត​នៅ​ក្នុង Messenger app របស់​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook)។ យុវជន​ដាណឺម៉ាក ពីរ​នាក់​ដំបូង​ដែល​ចែក​រំលែក​វីដេអូ​រួម​ភេទ​នេះ ត្រូវ​បាន​កត់ត្រា​តាំង​ពី​ខែ​មីនា ឆ្នាំ​២០១៥ មក​ម៉្លេះ។

វីដេអូ​រួម​ភេទ​ទី​មួយ​ដែល​ប្រព្រឹត្ត​ដោយ​ក្មេង​អាយុ ១៥​ឆ្នាំ​នេះ គឺ​មាន​រយៈពេល ៥០​វិនាទី និង​វីដេអូ​ទី​ពីរ​មាន​រយៈពេល ៩​វិនាទី។ វីដេអូ​ទាំង​ពីរ​នេះ ត្រូវ​បាន​ក្រុម​យុវជន​ដាណឺម៉ាក សរុប​ចំនួន ១.០០៤​នាក់ ចែក​រំលែក​ជា​បន្តបន្ទាប់​នៅ​ក្នុង​កម្មវិធី Messenger របស់ Facebook

ក្ដារ​ចុច​ដែល​មាន​គ្រាប់​ចុច​ចែក​រំលែក​ទៅ​កាន់​បណ្ដាញ​សង្គម។
ក្ដារ​ចុច​ដែល​មាន​គ្រាប់​ចុច​ចែក​រំលែក​ទៅ​កាន់​បណ្ដាញ​សង្គម។

អធិការ​ប៉ូលិស​នៃ North Sealand របស់​ប្រទេស​ដាណឺម៉ាក លោក Lau Thygesen ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ​ថា៖ «វា​គឺ​ជា​បញ្ហា​ធំ ហើយ​ស្មុគស្មាញ ដែល​ត្រូវការ​ពេលវេលា​យូរ​ដើម្បី​ស៊ើប​អង្កេត ពីព្រោះ​យុវជន​ជាច្រើន​ដែល​នឹង​ត្រូវ​ចោទ​ប្រកាន់»។ លោក​បន្ត​ទៀត​ថា៖ «យើង​យក​ចិត្ត​ទុក​ដាក់​ករណី​នេះ​ខ្លាំង​បំផុត ពីព្រោះ​វា​មាន​ផល​ប៉ះពាល់​ធំធេង​ដល់​អ្នក​ដែល​ពាក់ព័ន្ធ នៅ​ពេល​វីដេអូ​ប្រភេទ​នេះ​ត្រូវ​បាន​ចែកចាយ»

ប៉ូលិស​ប្រទេស​ដាណឺម៉ាក បាន​ឲ្យ​ដឹង​ទៀត​ថា ភាគច្រើន​នៃ​យុវជន​ដែល​រង​ការ​ចោទ​ប្រកាន់​ទាំងនោះ បាន​ចែក​រំលែក​វីដេអូ​អាសអាភាស​នេះ​ពីរ ឬ​បី​ដង ប៉ុន្តែ​អ្នក​ផ្សេង​ទៀត បាន​ចែកចាយ​វីដេអូ​នេះ​ជាច្រើន​រយ​ដង។

ប៉ូលិស​ដាណឺម៉ាក បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​រក​ឃើញ​ថា​មាន​កំហុស​ពិត​មែន ជន​សង្ស័យ​ទាំងនោះ​នឹង​ត្រូវ​ពិន័យ ឬ​ព្យួរ​ទោស​រយៈពេល ២០​ថ្ងៃ និង​ត្រូវ​ជាប់​ឈ្មោះ​ជា​ជនល្មើស​រហូត​ដល់ ១០​ឆ្នាំ។

ច្បាប់​នៃ​ប្រទេស​ដាណឺម៉ាក អនុញ្ញាត​ឲ្យ​យុវជន​អាយុ ១៥​ឆ្នាំ​អាច​រួម​ភេទ​បាន ប៉ុន្តែ​ច្បាប់​នៃ​ប្រទេស​នេះ​ក៏​បាន​ចែង​ថា ការ​ចែកចាយ​រូបភាព​រួម​ភេទ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មនុស្ស​អាយុ​ក្រោម ១៨​ឆ្នាំ គឺ​រំលោភ​ច្បាប់​ប្រឆាំង​នឹង​ការ​ចែកចាយ​រូបភាព​អាសអាភាស​របស់​កុមារ និង​ត្រូវ​ជាប់​ទោស​យ៉ាង​ហោច​ណាស់​ក៏​រយៈពេល ៦​ឆ្នាំ​ដែរ។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។