Facebook សម្ពោធ​ទីស្នាក់ការ​កណ្ដាល​ថ្មី​នៅ​សិង្ហបុរី

ការ​ផ្លាស់ប្ដូរ​ទីស្នាក់ការ​ថ្មី គឺ​ស្រប​ពេល​ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក​កំពុង​បង្កើន​ប្រតិបត្តិការ​នៅ​តំបន់​អាស៊ី រួម​បញ្ចូល​ទាំង​មជ្ឈមណ្ឌល​ទិន្នន័យ​ដំបូង​នៅ​ក្នុង​តំបន់​របស់​ខ្លួន​ផង​ដែរ។

2735
ពិធី​សម្ពោធ​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook Headquarter) នៅ​ប្រទេស​សិង្ហបុរី។
ពិធី​សម្ពោធ​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook Headquarter) នៅ​ប្រទេស​សិង្ហបុរី។

ក្រុម​ការងារ​ប្រចាំ​តំបន់​អាស៊ី​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ផ្លាស់​ទៅ​កាន់​ទីស្នាក់ការ​ថ្មី​ធំ​ជាង​មុន​ដែល​នឹង​ក្លាយ​ជា​ទីស្នាក់ការ​កណ្ដាល​ប្រចាំ​តំបន់​នៅ​ប្រទេស​សិង្ហបុរី (Singapore) កាល​ពី​ថ្ងៃ​អង្គារ សប្ដាហ៍​​មុន។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

សារព័ត៌មាន CNET ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៨ ឲ្យ​ដឹង​ថា ទីស្នាក់ការ​កណ្ដាល​ថ្មី​ដ៏​ធំ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​នៅ​ប្រទេស​សិង្ហបុរី គឺ​មាន​ទំហំ ២៦០០០០​ហ្វីត​ការ៉េ (ប្រហែល ២៤១៥៤​ម៉ែត្រ​ការ៉េ) មាន ៤​ជាន់។ បុគ្គលិក​បម្រើ​ការងារ​នៅ​ទីស្នាក់ការ​នេះ​មាន​ប្រហែល ១០០០​នាក់ ដែល​នឹង​អាច​គ្រប់គ្រង​ម៉ាស៊ីន​កុំព្យូទ័រ​រហូត​ដល់ ៣០០០​ម៉ាស៊ីន​កុំព្យូទ័រ (workstation)

ការ​ផ្លាស់ប្ដូរ​ទីស្នាក់ការ​ថ្មី គឺ​ស្រប​ពេល​ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក​កំពុង​បង្កើន​ប្រតិបត្តិការ​នៅ​តំបន់​អាស៊ី រួម​បញ្ចូល​ទាំង​មជ្ឈមណ្ឌល​ទិន្នន័យ​ដំបូង​នៅ​ក្នុង​តំបន់​របស់​ខ្លួន​ផង​ដែរ។

អាន​អត្ថបទ​ផ្សេង​ទៀត៖

សារព័ត៌មាន​ដដែល​នេះ​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​ហ្វេសប៊ុក​ចំណាយ​ទឹកប្រាក់ ១​ពាន់​លាន​ដុល្លារ​សម្រាប់​អគារ​ដែល​មាន​កម្ពស់ ១១​ជាន់ និង​មាន​ទំហំ ១៧០០០០​ម៉ែត្រ​ការ៉េ​នៅ​ប្រទេស​សិង្ហបុរី នេះ។

អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លោក Dan Neary មាន​ប្រសាសន៍​ថា តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ក្រុមហ៊ុន​ហ្វេសប៊ុក។ លោក​បន្ត​ថា ក្នុង​ចំណោម​មនុស្ស ២,២​ពាន់​លាន​នាក់​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​របស់​យើង គឺ​មាន ៨៩៤​លាន​នាក់​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន CNET ដដែល​នេះ។

លោក​បន្ថែម​ថា ប្រទេស​សិង្ហបុរី គឺ​ជា​គន្លឹះ​នៃ​ការ​បន្ត​រីកចម្រើន​របស់​យើង​នៅ​ក្នុង​តំបន់ ហើយ​យើង​មាន​កិត្តិយស​ក្នុង​ការ​ធ្វើ​ការ​ជាមួយ និង​គាំទ្រ​ដៃគូ​មួយ​ចំនួន​នៅ​ក្នុង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ដើម្បី​ជំរុញ​គោលដៅ​សេដ្ឋកិច្ច ការ​ច្នៃប្រឌិត និង​សហគមន៍​របស់​ប្រទេស​សិង្ហបុរី។

លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​ហ្វេសប៊ុក​ក៏​បាន​ប្រកាស​ថា ក្រុមហ៊ុន​នឹង​បង្កើត​កម្មវិធី​ច្នៃប្រឌិត​ទិន្នន័យ​ទី​២ (second data innovation startup programme) ដែល​មាន​ឈ្មោះ​ថា Startup Station Singapore ដោយ​សហការ​ជាមួយ​នឹង​អាជ្ញាធរ​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ Infocomm របស់​ប្រទេស​សិង្ហបុរី ទៀត​ផង។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ..!

Headquarter
Headquarter
Help Desk
Help Desk
Workstations
Workstations
Cafe
Cafe

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។