ផលិតផល Adobe មាន​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២០

1410
Adobe
Adobe

ក្រុមហ៊ុន Adobe ប្រកាស​ឱ្យ​អតិថិជន​របស់​ខ្លួន​ធ្វើ​បច្ចុប្បន្នភាព​បន្ទាន់​នូវ​កម្មវិធី Adobe Acrobat and Reader ដែល​មាន​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២០។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​នៅ​លើ​វេបសាយ​របស់​ក្រុមហ៊ុន​នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ក្រុមហ៊ុន​តម្រូវ​ឱ្យ​អ្នក​ប្រើប្រាស់​ទាំង​នៅ​លើ Windows និង MacOS ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ជា​បន្ទាន់​ដើម្បី​ជួសជុល​ចំណុច​ខ្សោយ​ទាំងនោះ ពីព្រោះ​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​នៅ​ក្នុង​ផលិតផល​របស់​ក្រុមហ៊ុន Adobe នេះ អាច​អនុញ្ញាត​ឱ្យ​ក្រុម​វាយប្រហារ​ដំណើរការ​កូដ​ពី​ចម្ងាយ​បាន។

ផលិតផល​ដែល​រង​ផល​ប៉ះពាល់​រួមមាន៖

  • Acrobat DC Continuous កំណែ​ចាប់​ពី 2020.012.20048 ចុះ​ក្រោម
  • Acrobat Reader DC Continuous កំណែ​ចាប់​ពី 2020.012.20048 ចុះ​ក្រោម
  • Acrobat 2020 Classic 2020 កំណែ​ចាប់​ពី 2020.001.30005 ចុះ​ក្រោម
  • Acrobat Reader 2020 Classic 2020 កំណែ​ចាប់​ពី 2020.001.30005 ចុះ​ក្រោម
  • Acrobat 2017 Classic 2017 កំណែ​ចាប់​ពី 2017.011.30175 ចុះ​ក្រោម
  • Acrobat Reader 2017 Classic 2017 កំណែ​ចាប់​ពី 2017.011.30175 ចុះ​ក្រោម

ដូច្នេះ ការ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ទៅ​កាន់​កំណែ​ថ្មី​បំផុត (Latest Version) នឹង​ជួយ​អ្នក​ជៀស​ផុត​ពី​ការ​វាយប្រហារ​ពី​ក្រុម​ហេគឃ័រ (hackers) ពីព្រោះ​កំណែ​ចុង​ក្រោយ​នឹង​ជួសជុល​លើ​ចំណុច​ខ្សោយ ឬ​បិទ​ចន្លោះ​ប្រហោង​ដែល​មាន​គ្រោះថ្នាក់​នៅ​ក្នុង​កម្មវិធី​របស់​អ្នក។

ដើម្បី​អាប់ដេត​កម្មវិធី​នេះ សូម​អនុវត្ត​ដូច​ខាងក្រោម៖

  • បើក​ដំណើរការ​កម្មវិធី Adobe Acrobat and Reader
  • ចុច​លើ Help
  • ជ្រើសរើស​យក Check for Updates និង​រង់ចាំ​រហូត​វា​ដំណើរការ​ចប់។

ចូរ​ចំណាំ​ថា៖ ប្រសិនបើ​អ្នក​ប្រើប្រាស់​កម្មវិធី​ដោយ​មិន​មាន​អាជ្ញាប័ណ្ណ (cracked) នោះ​អ្នក​មិន​គួរ​អាប់ដេត​កម្មវិធី​ទេ ពីព្រោះ​កំណែ​របស់​កម្មវិធី​នឹង​ទៅ​ជួសជុល​កម្មវិធី រួច​វា​នឹង​ទាមទារ​ឱ្យ​អ្នក​បញ្ចូល License Key ដើម្បី​អាច​បន្ត​ប្រើប្រាស់​កម្មវិធី​ដោយ​ពេញលេញ​បាន ប៉ុន្តែ​ការ​ប្រើប្រាស់​កម្មវិធី cracked អាច​មាន​ហានិភ័យ​ខ្ពស់​ដល់​ម៉ាស៊ីន​របស់​អ្នក៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។