ផលិតផល Microsoft មាន​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​១៨ នៅ​ខែ​កក្កដា

1614
July 2020 Security Updates

ក្រុមហ៊ុន Microsoft ចេញ​ផ្សាយ​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​ចំនួន ១៨ ក្នុង​ចំណោម​ចំណុច​ខ្សោយ​ចំនួន ១២៣ នៅ​លើ​ផលិតផល​របស់​ខ្លួន​ក្នុង​ខែ​កក្កដា ឆ្នាំ​២០២០។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ក្រុម​ហេគឃឺ (Hackers) អាច​ប្រើប្រាស់​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​ទាំងនោះ​ដើម្បី​អាច​ដំណើរការ​កូដ​ពី​ចម្ងាយ (remote code) ក្នុង​ការ​វាយប្រហារ​ដោយ​ជោគជ័យ​ទៅលើ​ម៉ាស៊ីន​កុំព្យូទ័រ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​វីនដូ (Windows OS)។

ម៉ាស៊ីន​កុំព្យូទ័រ​ដែល​រងគ្រោះ​ដោយ​ការ​វាយប្រហារ​នេះ នឹង​ត្រូវ​បាន​គ្រប់គ្រង​ទាំងស្រុង​ដោយ​ក្រុម​ហេគឃឺ ហើយ​ពួកគេ​អាច​ធ្វើ​សកម្មភាព​មួយចំនួន​ដូចជា​ដំឡើង​កម្មវិធី​ឬ​បញ្ចូល​មេរោគ បង្កើត​គណនី​ថ្មីៗ​ដែល​មាន​សិទ្ធិ​ជា Admin និង​បើក​ទិន្នន័យ ផ្លាស់ប្ដូរ​ទិន្នន័យ ឬ​ក៏​លុប​ទិន្នន័យ​ជាដើម។

ផលិតផល​របស់​ក្រុមហ៊ុន Microsoft ដែល​រង​ផល​ប៉ះពាល់​រួមមាន៖

  • Microsoft Windows
  • Microsoft Edge (EdgeHTML-based)
  • Microsoft Edge (Chromium-based) in IE Mode
  • Microsoft ChakraCore
  • Internet Explorer
  • Microsoft Office and Microsoft Office Services and Web Apps
  • Windows Defender
  • Skype for Business
  • Visual Studio
  • Microsoft OneDrive
  • Open Source Software
  • .NET Framework
  • Azure DevOps

ហេតុ​ដូចនេះ ក្រុម​ការងារ Tech Khmer សូម​ណែនាំ​ដល់​ប្រិយមិត្ត​ធ្វើ​បច្ចុប្បន្នភាព (អាប់ដេត) ប្រព័ន្ធ​ប្រតិបត្តិការ​វីនដូ​របស់​អ្នក (Update Windows) ដើម្បី​ការពារ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​ពី​ការ​វាយប្រហារ​នានា។ សូម​អនុវត្ត​ដូច​ខាងក្រោម​ដើម្បី​អាប់ដេត៖

  • ចូល​ទៅកាន់ Windows Settings
  • ចុច​លើ Update & Security
  • ចុច​ប៊ូតុង Check for Updates ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​អ្នក និង​រង់ចាំ​វា​ដំណើរការ​ចប់ រួច Restart ម៉ាស៊ីន​ជាការស្រេច។

ក្រុមហ៊ុន Microsoft បញ្ជាក់​ប្រាប់​អតិថិជន​របស់​ខ្លួន​ដែល​កំពុង​ប្រើប្រាស់ Windows 7, Windows Server 2008 R2 ឬ Windows Server 2008 ចាំបាច់​ត្រូវ​ទិញ​នូវ​កញ្ចប់​សម្រាប់​អាប់ដេត​សន្តិសុខ (Extended Security Update) ដើម្បី​អាច​បន្ត​ទទួល​បាន​នូវ​ការ​បន្ទាន់​សម័យ​សន្តិសុខ​លើ​ប្រព័ន្ធ (Security Update)។

អ្នក​អាច​អាន​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ចំណុច​ខ្សោយ​ប្រចាំ​ខែ​កក្កដា (July 2020 Security Updates) ក្នុង​ផលិតផល​របស់​ក្រុមហ៊ុន Microsoft ៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។