Amazon បញ្ចុះតម្លៃលើឧបករណ៍អានសៀវភៅអេឡិចត្រូនិក (Kindle E-reader) រហូតដល់ ៣០ដុល្លារសហរដ្ឋអាមេរិក។ ការបញ្ចុះតម្លៃនេះ គឺដើម្បីអបអរខួប ១០ឆ្នាំនៃឧបករណ៍អានសៀវភៅប្រភេទ Kindle នេះ ហើយការបញ្ចុះតម្លៃនេះនឹងបញ្ចប់នៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០១៧ (ម៉ោងអាមេរិក)។
បើសិនលោកអ្នកជាអ្នកចូលចិត្តអានសៀវភៅអេឡិចត្រូនិក ហើយមិនទាន់មានឧបករណ៍នេះទេ ដូច្នេះនេះជាឱកាសល្អដើម្បីទទួលបានឧបករណ៍អានសៀវភៅ Kindle E-reader នៅក្នុងតម្លៃថោក។
ក្រុមហ៊ុន Amazon បញ្ចុះតម្លៃលើឧបករណ៍ Kindle E-reader ចំនួនបីប្រភេទរួមមាន៖
១– Kindle E-reader – Black, 6″ Glare-Free Touchscreen Display, Built-In Audible, Wi-Fi នៅសល់ត្រឹមតម្លៃ ៤៩.៩៩ដុល្លារប៉ុណ្ណោះ ដែលពីមុនមានតម្លៃ ៧៩.៩៩ដុល្លារ
២– Kindle Paperwhite E-reader – Black, 6″ High-Resolution Display (300 ppi) with Built-in Light, Wi-Fi នៅសល់ត្រឹមតម្លៃ ៨៩.៩៩ដុល្លារប៉ុណ្ណោះ ដែលពីមុនមានតម្លៃ ១១៩.៩៩ដុល្លារ
៣– Kindle Voyage E-reader, 6″ High-Resolution Display (300 ppi) with Adaptive Built-in Light, PagePress Sensors, Wi-Fi នៅសល់ត្រឹមតម្លៃ ១៦៩.៩៩ដុល្លារប៉ុណ្ណោះ ដែលពីមុនមានតម្លៃ ១៩៩.៩៩ដុល្លារ។
ក្រុមហ៊ុន Amazon បានចាប់ផ្ដើមលក់ឧបករណ៍អានសៀវភៅអេឡិចត្រូនិកនេះ (Kindle E-reader) នៅឆ្នាំ២០០៧ និងកាលណោះមានតម្លៃ ៤០០ដុល្លារ៕
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕