បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) គឺជាវេទិកាអនឡាញដែលមនុស្សនៅលើពិភពលោកអាចទាក់ទងគ្នា និងចែករំលែកនូវរឿងរ៉ាវស្ទើរតែគ្រប់យ៉ាងបានដោយរហ័ស និងទៅដល់មនុស្សជាច្រើនផងដែរក្នុងរយៈពេលដ៏ខ្លី។
ទន្ទឹមនឹងភាពសម្បូរបែបនៃមាតិកានៅលើហ្វេសប៊ុកនេះ អ្នកក៏អាចកំណត់ឯកជនភាពនៅលើគណនីហ្វេសប៊ុករបស់អ្នកមិនឱ្យនរណាដែលមិនមាននៅក្នុងបញ្ជីមិត្តភ័ក្ដិរបស់អ្នក មើលឃើញនូវខ្លឹមសារ ឬមាតិកាជាអក្សរ ជារូបភាព ជាវីដេអូបានឡើយ។
វិធីលុបអ្នកតាមដាន (Followers) លើហ្វេសប៊ុកដោយប្រើកុំព្យូទ័រ
ជំហានទី១៖ ចុចលើសញ្ញាព្រួញក្បាលចុះក្រោមនៅផ្នែកខាងលើនៃស្ដាំដៃ

ជំហានទី២៖ ជ្រើសរើសយកពាក្យ “Settings & Privacy”

ជំហានទី៣៖ ចុចលើពាក្យ “Settings”

ជំហានទី៤៖ ជ្រើសរើសយក “Public Posts” នៅផ្នែកខាងឆ្វេងដៃ

ជំហានទី៥៖ ត្រង់ចំណុច “Who can follow me” សូមជ្រើសយកពាក្យ “Friends” ជាការស្រេច។

វិធីលុបអ្នកតាមដាន (Followers) លើហ្វេសប៊ុកដោយទូរស័ព្ទ Android
ជំហានទី១៖ ដំណើរការកម្មវិធីហ្វេសប៊ុក (Facebook App) នៅលើទូរស័ព្ទរបស់អ្នក
ជំហានទី២៖ ចុចលើសញ្ញាគូសបីនៅផ្នែកខាងលើនៃស្ដាំដៃ

ជំហានទី៣៖ ជ្រើសរើសយកពាក្យ “Settings & Privacy”

ជំហានទី៤៖ ចុចលើពាក្យ “Settings”

ជំហានទី៥៖ អូសទៅក្រោម រួចចុចលើឃ្លា “Public Posts”

ជំហានទី៦៖ ត្រង់ឃ្លា “Who can follow me” សូមជ្រើសយកពាក្យ “Friends” ជាការស្រេច។
