Apple ព្រម​ឲ្យ Telegram update app លើ Store វិញ​ហើយ

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Telegram លោក Pavel Durov បាន​ប្រកាស​នៅ​លើ​គណនី Twitter និង Telegram Channel របស់​លោក​នៅ​ថ្ងៃ​សុក្រ ទី​២ ខែ​មិថុនា នេះ ដោយ​អរគុណ​ក្រុមហ៊ុន Apple និង​នាយក​ប្រតិបត្តិ Apple លោក Tim Cook ដែល​អនុញ្ញាត​ឲ្យ Telegram ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​របស់​ខ្លួន​ទៅ​កាន់​ជំនាន់​ចុង​ក្រោយ (latest version)។

4162
កម្មវិធី​ផ្ញើ​សារ Telegram នៅ​លើ App Store។
កម្មវិធី​ផ្ញើ​សារ Telegram នៅ​លើ App Store។

ទីបំផុត ក្រុមហ៊ុន Apple ព្រម​ឲ្យ​ក្រុមហ៊ុន Telegram ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ផ្ញើ​សារ Telegram (Telegram update app) នៅ​លើ​ហាង App Store វិញ​ហើយ នៅ​បន្ទាប់​ពី​មួយ​ថ្ងៃ​ក្រោយ Telegram បាន​ចោទ Apple ថា​បាន​រារាំង​មិន​ឲ្យ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​សម្រាប់​អ្នក​ប្រើប្រាស់ iPhone ជុំវិញ​ពិភពលោក​រយៈពេល ១​ខែ​កន្លះ​មក​ហើយ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Telegram លោក Pavel Durov បាន​ប្រកាស​នៅ​លើ​គណនី Twitter និង Telegram Channel របស់​លោក​នៅ​ថ្ងៃ​សុក្រ ទី​២ ខែ​មិថុនា នេះ ដោយ​អរគុណ​ក្រុមហ៊ុន Apple និង​នាយក​ប្រតិបត្តិ Apple លោក Tim Cook ដែល​អនុញ្ញាត​ឲ្យ Telegram ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​របស់​ខ្លួន​ទៅ​កាន់​ជំនាន់​ចុង​ក្រោយ (latest version)

នាយក​ប្រតិបត្តិ Telegram លោក Pavel Durov សរសេរ​សារ​អរគុណ​ក្រុមហ៊ុន Apple ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​របស់​ខ្លួន​នៅ​លើ App Store។
នាយក​ប្រតិបត្តិ Telegram លោក Pavel Durov សរសេរ​សារ​អរគុណ​ក្រុមហ៊ុន Apple ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​របស់​ខ្លួន​នៅ​លើ App Store។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក Pavel Durov បាន​សរសេរ​សារ​នៅ​លើ​គណនី Twitter របស់​លោក​ថា Apple បាន​បិទ (block) មិន​ឲ្យ Telegram ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ទូទាំង​ពិភពលោក ខណៈ​ដែល​រុស្ស៊ី កាល​ពី​ចុង​ខែ​ឧសភា ទើប​តែ​ទុក​ពេល​ឲ្យ​ក្រុមហ៊ុន Apple រយៈពេល ១​ខែ​ក្នុង​ការ​លុប​កម្មវិធី Telegram ចេញ​ពី store ហើយ​ថា Apple អាច​ប្រឈម​មុខ​នឹង​ផលវិបាក ប្រសិន​បើ​ក្រុមហ៊ុន​នេះ​មិន​ព្រម​ធ្វើ​តាម​សំណើ​របស់​ខ្លួន។

ប្រសិន​បើ​កម្មវិធី Telegram មិន​បាន update ទេ នោះ​មុខងារ​មួយ​ចំនួន​ដូចជា stickers នឹង​មិន​ដំណើរការ​ល្អ​នៅ​លើ​ជំនាន់ iOS 11.4 ដែល​ក្រុមហ៊ុន Apple ទើប​តែ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នោះ​ទេ។ ម្យ៉ាង​ទៀត ការ​មិន​បាន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី គឺ​មាន​ន័យ​ថា Telegram ក៏​មិន​មាន​លទ្ធភាព​អនុវត្ត​ពេញលេញ​នូវ​ច្បាប់ GDPR (General Data Protection Regulation) ឲ្យ​បាន​មុន​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨ ដែរ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ កាល​ពី​ម្សិលមិញ នាយក​ប្រតិបត្តិ Telegram លោក Durov បាន​សរសេរ​ថា ក្រុមហ៊ុន Apple កំពុង​តែ​រឹតត្បិត​ការ​ធ្វើ​បច្ចុប្បន្នភាព​សម្រាប់​អ្នក​ប្រើប្រាស់​កម្មវិធី Telegram ជុំវិញ​ពិភពលោក​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មេសា ឆ្នាំ​២០១៨ ខណៈ​ប្រទេស​រុស្ស៊ី មាន​ត្រឹម​តែ ៧% នៃ​អ្នក​ប្រើប្រាស់ Telegram ប៉ុណ្ណោះ។

អាន​អត្ថបទ​ផ្សេង​ទៀត៖

និយតករ​ទូរគមនាគមន៍​រដ្ឋ​របស់​រុស្ស៊ី កាល​ពី​ថ្ងៃ​អង្គារ ទី​១៧ ខែ​មេសា ឆ្នាំ​២០១៨ បាន​បញ្ជូន​សំណើ​ទៅ​ក្រុមហ៊ុន​ធំៗ​ពីរ គឺ​ក្រុមហ៊ុន Apple និង​ក្រុមហ៊ុន Google ឲ្យ​លុប​កម្មវិធី Telegram ចេញ​ពី​ហាង​បន្ទាប់​ពី​តុលាការ​រុស្ស៊ី បាន​ចេញ​សេចក្ដី​សម្រេច​ឲ្យ​បិទ​សេវាកម្ម​របស់​ក្រុមហ៊ុន Telegram ចេញ​ពី​ប្រទេស​របស់​ខ្លួន ដោយសារ​តែ​ក្រុមហ៊ុន​នេះ​មិន​ព្រម​ឲ្យ​អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​រុស្ស៊ី ចូល​ទៅ​ឆែក​មើល​សារ​សម្ងាត់​របស់​អ្នក​ប្រើប្រាស់ Telegram

បច្ចុប្បន្ន Telegram មាន​អ្នក​ប្រើប្រាស់​ទូទាំង​សកលលោក​ជាង ២០០​លាន​នាក់ និង​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​កម្មវិធី​ផ្ញើ​សារ​ដ៏​ពេញ​និយម​បំផុត​ទី​៩ លើ​ពិភពលោក។

ចំណាត់​ថ្នាក់​កម្មវិធី​ផ្ញើ​សារ​ដែល​ពេញ​និយម​លើ​ពិភពលោក។
ចំណាត់​ថ្នាក់​កម្មវិធី​ផ្ញើ​សារ​ដែល​ពេញ​និយម​លើ​ពិភពលោក។

Telegram គឺ​ជា​កម្មវិធី​ផ្ញើ និង​ទទួល​សារ​តាម​រយៈ​អ៊ីនធឺណិត​ដោយ​ផ្ដោត​សំខាន់​លើ​ល្បឿន និង​សុវត្ថិភាព​របស់​អ្នក​ប្រើប្រាស់​កម្មវិធី។ កម្មវិធី Telegram ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១៣ និង​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​សហគ្រិន​បងប្អូន​ជនជាតិ​រុស្ស៊ី គឺ​លោក Pavel Valerievich Durov និង​លោក Nikolai Durov។ បច្ចុប្បន្ន ក្រុម​អ្នក​បង្កើត​កម្មវិធី Telegram គឺ​មាន​ទីតាំង​នៅ​ទីក្រុង Dubai បន្ទាប់​ពី​ពួក​គេ​ត្រូវ​ចាកចេញ​ពី​ប្រទេស​រុស្ស៊ី ដោយសារ​តែ​ច្បាប់​គ្រប់គ្រង​ព័ត៌មានវិទ្យា (IT regulations)

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។