ជិត ៣​ម៉ឺនApps ត្រូវ​បាន Apple លុប​ចេញ​ពី​ហាង​នៅ​ចិន

យ៉ាង​ហោច​ណាស់​ក៏​មាន ៤០០០​កម្មវិធី​ដែរ​ត្រូវ​បាន​គេ​ដាក់​ស្លាក​ថា​ជា​ល្បែង​ស៊ី​សង (Gambling) ខណៈ​ដែល​ទូរទស្សន៍​រដ្ឋ​របស់​ចិន រាយការណ៍​ថា​មាន ២៥០០០​កម្មវិធី។

2086
ក្រុមហ៊ុន Apple លុប​កម្មវិធី​ល្បែង​ស៊ី​សង​ជិត ៣​ម៉ឺន​កម្មវិធី​ចេញ​ពី​ហាង​នៅ​ចិន។
ក្រុមហ៊ុន Apple លុប​កម្មវិធី​ល្បែង​ស៊ី​សង​ជិត ៣​ម៉ឺន​កម្មវិធី​ចេញ​ពី​ហាង​នៅ​ចិន។

ក្រុមហ៊ុន Apple លុប​កម្មវិធី (Apps) ជិត ៣​ម៉ឺន​កម្មវិធី​ចេញ​ពី​ហាង​របស់​ខ្លួន (App Store) នៅ​ក្នុង​ប្រទេស​ចិន ដែល​កម្មវិធី​ទាំងនោះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​វា​ខុស​ច្បាប់​របស់​ប្រទេស​ចិន។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Bloomberg និង​ត្រូវ​បាន​ដកស្រង់​ដោយ​សារព័ត៌មាន The Verge នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៨ ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ក៏​មាន ៤០០០​កម្មវិធី​ដែរ​ត្រូវ​បាន​គេ​ដាក់​ស្លាក​ថា​ជា​ល្បែង​ស៊ី​សង (Gambling) ខណៈ​ដែល​ទូរទស្សន៍​រដ្ឋ​របស់​ចិន រាយការណ៍​ថា​មាន ២៥០០០​កម្មវិធី។

ក្រុមហ៊ុន Apple បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​ផ្ញើ​ទៅ​កាន់​សារព័ត៌មាន Bloomberg និង​សារព័ត៌មាន The Wall Street Journal ថា «កម្មវិធី​ល្បែង​ស៊ី​សង គឺ​ខុស​ច្បាប់ និង​មិន​ត្រូវ​បាន​អនុញ្ញាត​ទេ​នៅ​លើ App Store នៅ​ក្នុង​ប្រទេស​ចិន។» សេចក្ដី​ថ្លែងការណ៍​ដដែល​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា «យើង (ក្រុមហ៊ុន Apple) បាន​លុប​ចោល​កម្មវិធី និង​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ជាច្រើន​ដែល​ព្យាយាម​ចែកចាយ​កម្មវិធី​ល្បែង​ស៊ី​សង​ខុស​ច្បាប់​នៅ​លើ​ហាង​របស់​យើង (App Store) ហើយ​យើង​កំពុង​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ស្វែងរក​កម្មវិធី​ខុស​ច្បាប់​ទាំងនេះ និង​បញ្ឈប់​កម្មវិធី​ទាំងនេះ​ចេញ​ពី App Store»

អាន​អត្ថបទ​ផ្សេង​ទៀត៖

ទោះ​យ៉ាង​ណា​ក៏ដោយ សារព័ត៌មាន​រដ្ឋ​របស់​ចិន CCTV បាន​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​សីហា ឆ្នាំ​២០១៨ ថា «ក្រុមហ៊ុន Apple ខ្លួន​ឯង​ហ្នឹង​បាន​បង្កើត​ច្បាប់​ស្ដីពី​ការ​អនុញ្ញាត​ឲ្យ​កម្មវិធី (apps) នៅ​លើ​ហាង (app store) របស់​ខ្លួន ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​អនុវត្ត​តាម​នោះ​ទេ។ នេះ​ជា​លទ្ធផល​នៃ​ការ​រីកសាយ​នៃ​កម្មវិធី​ឆ្នោត​ក្លែងក្លាយ និង​កម្មវិធី​ល្បែង​ស៊ី​សង។» នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Wall Street Journal

កន្លង​ទៅ ក្រុមហ៊ុន Apple តែងតែ​ចាត់​វិធានការ​ឲ្យ​ស្រប​តាម​អាជ្ញាធរ​ចិន ដែល​ក្រុមហ៊ុន​ធ្លាប់​លុប​កម្មវិធី​សម្រាប់​សេវា​បណ្ដាញ​ឯកជន​និម្មិត (VPN) និង​កម្មវិធី​របស់​សារព័ត៌មាន The New York Times ទៀត​ផង។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​បាន​ដឹង​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។