នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញ ក្រុមហ៊ុន Apple បានក្លាយជាក្រុមហ៊ុនដំបូងគេដែលមានតម្លៃទ្រព្យក្រុមហ៊ុនរហូតដល់ ១ទ្រីលានដុល្លារ (១លានលានដុល្លារ) នៅលើពិភពលោក។
ក្រុមហ៊ុននេះបានបំបែកកំណត់ត្រាពិភពលោកថ្មីនៅពេលដែលភាគហ៊ុនរបស់ខ្លួនបានកើនឡើងដល់ ២០៧,០៥ដុល្លារបន្ទាប់ពីមួយថ្ងៃនៃការប្រកាសលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំ។ តម្លៃភាគហ៊ុននៃក្រុមហ៊ុន Apple បានកើនឡើង ២ពាន់ភាគរយចាប់តាំងពីលោក Tim Cook បានចូលកាន់តំណែងជានាយកប្រតិបត្តិនៅក្នុងឆ្នាំ២០១១ មក។
ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Apple ថ្លែងថា «កំណើនមានភាពរឹងមាំនៅទូទាំងពិភពលោក»។ នេះបើតាមការចុះផ្សាយរបស់វែបសាយ The Guardian កាលពីថ្ងៃទី២ សីហា។
អានអត្ថបទផ្សេងទៀត៖
- របៀបបង្កើត Apple ID ដោយមិនចាំបាច់មាន Visa Card ឬ Master Card
- អ្នកប្រើ iPhone អនុវត្តវិធីនេះ លែងគាំងក្ដារចុចឆ្លាតវៃទៀតហើយ
- មុននឹងលក់ smartphone ឬប្រគល់វាទៅអ្នកដទៃ តើត្រូវធ្វើអ្វីខ្លះ?
ក្រុមហ៊ុន Apple ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៦ ដោយសហស្ថាបនិកលោក Steve Jobs លោក Ronald Wayne និងលោក Steve Wozniak ដែលត្រូវបានគេស្គាល់ថាជាអ្នករចនា និងបង្កើតកុំព្យូទ័រលើតុ (desktop computer) មុនដំបូងគេដែលមានឈ្មោះថា Apple 1 ដែលលក់ក្នុងតម្លៃ ៦៦៦,៦៦ដុល្លារសហរដ្ឋអាមេរិក។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកបានដឹងផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕