ក្រុមហ៊ុន Apple បញ្ចេញកំណែជំនាន់ iOS 11.2.5 ឲ្យប្រើប្រាស់ជាផ្លូវការ។ នេះជាកំណែលើកទី១០ ហើយសម្រាប់ជំនាន់ iOS 11 ដែលចេញដំបូងនៅខែកញ្ញា ឆ្នាំ២០១៧។ iOS 11.2.5 ជាកំណែដែលចេញបន្ទាប់ពីកំណែ iOS 11.2.2 ដែលចេញកាលពី ២សប្ដាហ៍មុន។
នៅក្នុងកំណែ iOS 11.2.5 នេះ គឺមានចំណុចពីរដែលគួរចាប់អារម្មណ៍។ ចំណុចទាំងពីរនោះរួមមាន ការ support ទៅលើឧបករណ៍បំពងសំឡេង HomePod និងមួយទៀតផ្ដោតលើមុខងារ Siri ដែលមានលទ្ធភាពអាចអានព័ត៌មានដោយគ្រាន់តែនិយាយថា “Hey Siri, play the news” ដែល Siri នឹងអានព័ត៌មានចេញពីប្រភពដូចជា NPR, Fox News, The Washington Post, or CNN។ លើសពីនេះទៀត យើងក៏អាចសុំឲ្យ Siri អានព័ត៌មានជាក់លាក់ណាមួយផងដែរ ដូចជាព័ត៌មានកីឡា ព័ត៌មានអាជីវកម្ម ឬក៏តន្ត្រី ជាដើម។
ក្រៅពីចំណុចសំខាន់ទាំងពីរខាងលើ កំណែជំនាន់ iOS 11.2.5 ក៏មានជួសជុលលើបញ្ហាមួយចំនួនផងដែរ ដែលបញ្ហាទាំងនោះបានកើតឡើងនៅក្នុងជំនាន់មុនៗ ដូចជាបញ្ហា CarPlay, Messages, និង Mail ជាដើម។ ជំនាន់ iOS 11.2.5 នេះ ក៏បានចេញរូបរាងថ្មីសម្រាប់ audio control នៅលើ Control Center ផងដែរ សម្រាប់គ្រប់គ្រងលើការចាក់ចម្រៀងនៅលើ iPhone ឬ iPad។
របៀបដំឡើង iOS ទៅកាន់ iOS 11.2.5
បើសិនជាលោកអ្នកមានបំណងចង់ដំឡើងកំណែចុងក្រោយនេះ សូមចូលទៅកាន់ Setting –> General –> Software Update ដើម្បីទាញយកកំណែជំនាន់ iOS 11.2.5 និងដំឡើងនៅលើឧបករណ៍របស់លោកអ្នកជាការស្រេច។
សូមចែករំលែកដំណឹងទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងពីកំណែចុងក្រោយរបស់ Apple ផង។
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕