ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឲ្យសិស្សថ្នាក់ទី១២ ទាញយកកម្មវិធីទូរស័ព្ទឆ្លាតវៃ (Smartphone App) ដែលមានឈ្មោះថា MoEYS App Scan ដើម្បីជាជំនួយដល់ការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
នៅក្នុងទំព័រហ្វេសប៊ុក (Faceboo Page) របស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ បានបញ្ជាក់ថា កម្មវិធីទូរស័ព្ទដៃ MoEYS App Scan គឺជាឧបករណ៍ជំនួយដល់ការសិក្សា ដែលត្រូវបានបង្កើតឡើងដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីមុខវិជ្ជានីមួយៗ។
App Scan នេះប្រើបច្ចេកវិទ្យា AR (Augmented Reality) ដែលជួយឲ្យការសិក្សាមានភាពរីករាយ សម្បូរបែប និងគួរឲ្យចាប់អារម្មណ៍ តាមរយៈការទស្សនាវីដេអូដែលមានចលនានៅលើរូបភាពខ្លះនៃសន្លឹកសៀវភៅសិក្សាគោលដោយផ្ទាល់លើមុខវិជ្ជាជីវវិទ្យា គីមីវិទ្យា និងរូបវិទ្យា។
ក្រសួងអប់រំ ឲ្យដឹងបន្ថែមតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនថា កម្មវិធី MoEYS App Scan ក៏មានដាក់បញ្ចូលកម្មវិធីធ្វើតេស្ដសាកល្បងសមត្ថភាពសម្រាប់សិស្សថ្នាក់ទី១២ លើមុខវិជ្ជាចំនួន៥ រួមមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យា។
អានអត្ថបទផ្សេងទៀត៖
- សិស្សថ្នាក់ទី១២ អាចធ្វើតេស្ដសមត្ថភាពតាមរយៈវែបសាយដើម្បីត្រៀមប្រឡងបាក់ឌុប
- ស.ស.យ.ក ផ្ដល់អាហារូបករណ៍ ៥០កន្លែងនៅក្នុងឆ្នាំសិក្សា ២០១៨
- អាហារូបករណ៍ ១៩០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
កម្មវិធីជំនួយការសិក្សានេះ ដំណើរការទាំងលើប្រព័ន្ធប្រតិបត្តិការ Android និង iOS ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ iOS ក្រសួងអប់រំ នឹងដាក់ឲ្យទាញយកនៅពេលឆាប់ៗខាងមុខនេះ។
ការដាក់ឲ្យសិស្សអាចធ្វើតេស្ដសមត្ថភាពដោយខ្លួនឯងនេះ ស្របពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ហើយនឹងប្រកាសលទ្ធផលនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។
តំណភ្ជាប់ទាញយកកម្មវិធីទូរស័ព្ទសម្រាប់ Android៖ goo.gl/WgXTN7
តំណភ្ជាប់ទៅកាន់វែបសាយធ្វើតេស្ដ៖ http://bacii.moeys.gov.kh/
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកបានដឹងផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕