ក្នុងរយៈពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដែលបំផុសឲ្យវាយពាក្យ BFF នៅក្នុង Comment ដើម្បីឆែកមើលសុវត្ថិភាពគណនីហ្វេសប៊ុក ថាមានសុវត្ថិភាពឬអត់នោះ។ ពាក្យចចាមអារ៉ាមនេះ គឺជាការមិនពិតនោះទេ។
ពាក្យចចាមអារ៉ាមដែលត្រូវបានគេចែករំលែកតៗគ្នានោះ គឺបានបំផុសថា បើវាយពាក្យ BFF ហើយប្រែជាពណ៌បៃតង នោះបញ្ជាក់ថាគណនីហ្វេសប៊ុកមានសុវត្ថិភាព ប៉ុន្តែបើមិនប្រែពណ៌វិញ នោះមានន័យថាគណនីហ្វេសប៊ុកងាយនឹងត្រូវគេលួច (Hack) ឬមិនមានសុវត្ថិភាព ជាដើម។
តាមពិត ហ្វេសប៊ុក (Facebook) បានសាកល្បងជ្រើសរើសពាក្យមួយចំនួនដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមរបស់ខ្លួន ប្រើប្រាស់សម្រាប់អបអរសាទរចំពោះមិត្តភ័ក្ដិ ឬក្រុមគ្រួសារ។ ពាក្យដែលត្រូវជ្រើសរើសដាក់ឲ្យប្រើប្រាស់នៅក្នុងបណ្ដាញសង្គមទាំងនោះ នឹងប្រែជាពណ៌ផ្សេងៗគ្នា និងបង្ហាញសកម្មភាពផ្សេងៗគ្នាផងដែរនៅលើកញ្ចក់ទូរស័ព្ទរបស់លោកអ្នក។
បើតាមការសង្កេត គឺមានម្ចាស់ផេកហ្វេសប៊ុក (Page owner) មួយចំនួន បានឆ្លៀតឱកាសបំផុសពាក្យចចាមអារ៉ាមអំពីសុវត្ថិភាពគណនីហ្វេសប៊ុក ដោយគ្រាន់តែវាយពាក្យ BFF នៅក្នុង Comment ក្នុងផុស (post) របស់ខ្លួន ក្នុងគោលបំណងដើម្បីចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន ដូចជាធ្វើឲ្យផុសរបស់ខ្លួនមានអ្នក Like ច្រើន អ្នក Comment ច្រើន អ្នកចែករំលែកច្រើន ដែលនាំឲ្យផេករបស់ពួកគេមាន activity កើនឡើង និងឆាប់ល្បីតែប៉ុណ្ណោះទេ។
អានអត្ថបទ៖
- របៀបឆែកមើលគណនីហ្វេសប៊ុក ថាមានគេលួចចូលមើលឬអត់?
- គណនីហ្វេសប៊ុកត្រូវគេលួច អាចដាក់ពាក្យប្ដឹងទៅ ACCP
- ចាក់សោហ្វេសប៊ុកពីរជាន់ មិនឲ្យ Hacker លួចបានឡើយ
ខាងក្រោមជាពាក្យពិសេសមួយចំនួនដែលហ្វេសប៊ុកបានជ្រើសរើស និងដាក់ឲ្យប្រើប្រាស់៖
រូបភាពផ្កាយហោះ (Flying Star) ដោយលោកអ្នកគ្រាន់តែវាយពាក្យ
- you’re the best
រូបភាពដៃហោះ (Dancing Hands) ដោយលោកអ្នកគ្រាន់តែវាយពាក្យ
- bff
- bffs
រូបភាព Colorful Confetti ដោយលោកអ្នកគ្រាន់តែវាយពាក្យ
- best wishes
រូបភាពឥន្ទធនូ (Rainbow Thumbs Up) ដោយលោកអ្នកគ្រាន់តែវាយពាក្យ
- you got this
- you’ve got this
- you can do it
រូបភាពលើកមេដៃ (Thumbs Up) ដោយលោកអ្នកគ្រាន់តែវាយពាក្យ
- rad
- radness
រូបភាពបាឡុងហោះ (Balloons) ដោយលោកអ្នកគ្រាន់តែវាយពាក្យ
- Congrats
- Congratulations
- ألف
- مبروك
- تهانينا مبارك
- مبروك
- Glückwunsch
- Gratuliere
- Enhorabuena
- Felicitaciones
- Félicitations
- बधाई
- Selamat
- Congratulazioni
- おめでとう
- 축하해
- 축하해요
- Мои поздравления
- Поздравляем
- Поздравляю
- ยินดีด้วย
- Tebrikler
- 恭喜
- Geluk
- অভিনন্দন
- Gratulace!
- Til lykke
- Tillykke
- Συγχαρητήρια
- Paljon onnea
- Onnea
- અભિનંદન
- מזל טוב
- Gratula
- Čestitam
- Čestitke
- Čestitamo
- അഭിനന്ദനങ്ങൾ
- ಶುಭಾಶಯ
- Tahniah
- Grattis
- अभिनंदन
- ਵਧਾਈਆਂ
- Parabéns
- Gratki
- Gratulacje
- Felicitări!
- Gratulujem
- Blahoželám
- Gefeliciteerd
- வாழ்த்துகள்
- வாழ்த்துக்கள்
- అభినందనలు
- مبارکباد
- Chúc mừng
- ဂုဏ်ယူပါတယ်
- Честитам
- Hongera
- Свака част
- Felicitações
- Gratulálok
- Gratulálunk
- Onnittelut
- Μπράβο
- gratuluju
- gratuluji
- gratulujeme
- blahopřeju
- blahopřeji
- blahopřejeme
- Tebrik ederim
- ขอแสดงความยินดี
- おめでとうございます
- Complimenti
- बधाई हो
- शुभकामनाएं
- शुभकामनाएँ
- Herzlichen Glückwunsch
- Baie geluk
- Veels geluk
- Gratulerer
រូបភាពបេះដូងហោះ (Hearts) ដោយលោកអ្នកគ្រាន់តែវាយពាក្យ
- xo
- xoxo
- xoxoxo
- Besos y abrazos
- bisou
- bisous
- baci
- 꽁냥꽁냥
- Я люблю тебя
- Я люблю вас
- จุ๊บๆ
- จุ๊บจุ๊บ
- Öptüm
- 么么哒
- সোনা
- Kys og knus
- φιλάκια
- puspus
- Puszi!
- Šaljem poljupce!
- ഉമ്മ
- ਰੋਮਾਂਸ
- Um abraço
- pupici
- cmuk
- ချစ်ခြင်းများစွာ
- Грлим те
- mahaba
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានជ្រាបពីដំណឹងនេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕