មកដល់ទៀតហើយៗ សិក្ខាសាលាអាជីវកម្មខ្នាតតូច និងមធ្យមដែលលោកអ្នកកំពុងរង់ចាំ នឹងប្រារព្ធនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងបរិវេណសាកលវិទ្យាល័យ មានជ័យ នាខេត្តបន្ទាយមានជ័យ ចាប់ពីម៉ោង ៧ព្រឹកដល់ម៉ោង ៥រសៀល។
បារខែមបន្ទាយមានជ័យ ២០១៨ ដែលមានឈ្មោះថា សិក្ខាសាលាអាជីវកម្មខ្នាតតូច និងមធ្យម គឺជាការជួបជុំរវាងម្ចាស់អាជីវកម្ម និងអ្នកជំនាញ ដើម្បីពិភាក្សាចែករំលែកចំណេះដឹងដល់អាជីវកម្មធុនតូច និងមធ្យម បុគ្គលិកសហគ្រាស ក្រុមហ៊ុននានា និងសាកលវិទ្យាល័យ អំពីបច្ចុប្បន្នភាពនៃសេដ្ឋកិច្ច ធនធានមនុស្ស ហិរញ្ញវត្ថុ ទីផ្សារ និងបច្ចេកវិទ្យាឌីជីថល។ល។
នៅក្នុងកម្មវិធីសិក្ខាសាលាអាជីវកម្មខ្នាតតូច និងមធ្យមនេះ លោកអ្នកនឹងទទួលបានគំនិត និងការស្វែងយល់បន្ថែមនៅក្នុងការបើកមុខជំនួញ អាជីវកម្ម ការច្នៃប្រឌិត ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការងារប្រចាំថ្ងៃ ក៏ដូចជាការសិក្សា និងមុខជំនួញផងដែរ។
អានអត្ថបទផ្សេងទៀត៖
- ទទួលយកបទពិសោធន៍ថ្មីពីអ្នកជំនាញបច្ចេកវិទ្យាដែលនឹងប្រារព្ធនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨
- របៀបឆែកមើលថាតើមានគេលួច hack ចូលគណនីរបស់លោកអ្នកដែរឬអត់
- Instagram បន្ថែមមុខងារថ្មី៣ ដើម្បីបង្កើនសុវត្ថិភាពដល់អ្នកប្រើប្រាស់
ប្រធានបទនីមួយៗ នឹងត្រូវធ្វើឡើងក្នុង ៤បន្ទប់ផ្សេងគ្នា។ ប្រធានបទនីមួយៗមានរយៈពេល ១ម៉ោងកន្លះ។ អ្នកចូលរួមត្រូវពិនិត្យមើល និងស្វែងរកប្រធានបទដែលខ្លួនពេញចិត្ត ដើម្បីចូលរួមស្ដាប់តាមបន្ទប់ តាមម៉ោង និងតាមប្រធានបទនីមួយៗ។
លោកអ្នកដែលចាប់អារម្មណ៍ចូលរួមកម្មវិធីនេះ សូមចុះឈ្មោះតាមរយៈតំណភ្ជាប់នេះដោយឥតគិតថ្លៃ។
ព័ត៌មានបន្ថែម៖
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕