នៅពេលលោកអ្នកទាញយកកម្មវិធីដើម្បីដំឡើងលើទូរស័ព្ទ ដូចជា កម្មវិធីផ្ញើសារតាមអ៊ីនធឺណិត កម្មវិធីបណ្ដាញសង្គម ជាដើម សូមប្រុងប្រយ័ត្ន ព្រោះកម្មវិធីមួយចំនួនជាកម្មវិធីក្លែងក្លាយដែលបានក្លែងខ្លួនដូចនឹងកម្មវិធីពិតអ៊ីចឹង។
គោលបំណងរបស់កម្មវិធីក្លែងក្លាយទាំងនោះ គឺនឹងប្រមូលយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ឬក៏បញ្ចូល malware ទៅកាន់ទូរស័ព្ទរបស់លោកអ្នកតែប៉ុណ្ណោះ។
តួយ៉ាងនៅពេលថ្មីៗនេះ កម្មវិធី WhatsApp Plus ដែលមាននៅលើ Google Play Store និង Apple Store គឺជាកម្មវិធីបោកបញ្ជោត។ អ្វីដែលកម្មវិធី WhatsApp Plus ធ្វើការ គឺប្រមូលយកព័ត៌មានផ្ទាល់ខ្លួនពីទូរស័ព្ទរបស់អ្នក។
បើតាមការរកឃើញរបស់អ្នកស្រាវជ្រាវនៅឯ Malwarebytes បានពន្យល់ថា កម្មវិធី WhatsApp Plus នេះមាននិមិត្តសញ្ញាពណ៌មាស (golden logo) ដែលចង់បញ្ជាក់ថាជាប្រភេទកម្មវិធី Premium។ ទោះយ៉ាងណាក៏ដោយ កម្មវិធី WhatsApp Plus ដែលមាន logo ពណ៌មាសនេះជាកម្មវិធីក្លែងក្លាយទេ។
សរុបមក កម្មវិធី WhatsApp ពុំមានជំនាន់ផ្សេងទេ ក្រៅពីកម្មវិធីដែលអ្នកកំពុងប្រើ។ ដូច្នេះសូមកុំ download កម្មវិធីណាដែលអ្នកមិនស្គាល់ច្បាស់ឲ្យសោះ។
អានអត្ថបទផ្សេងទៀត
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕