សមាគមបណ្ដាញយុវជនកម្ពុជា (Cambodian Youth Network, CYN) នឹងរៀបចំវគ្គបណ្ដុះបណ្ដាលពិសេសស្ដីពីការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាពដោយឥតគិតថ្លៃរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅភោជនីយដ្ឋាន អរគីដេ ប៉ាស្ទ័រ។
វគ្គបណ្ដុះបណ្ដាលពិសេសនេះ គឺសម្រាប់តែ ២៥នាក់ប៉ុណ្ណោះ និងមានប្រធានបទបីសំខាន់ៗរួមមាន៖
- វិធីសាស្ត្រសរសេរ និងរាយការណ៍ព័ត៌មានខ្លី
- ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម និងសុវត្ថិភាពលើអ៊ីនធឺណិត
- បច្ចេកទេសថតរូប និងវីដេអូដោយប្រើទូរស័ព្ទដៃ
បើលោកអ្នកចាប់អារម្មណ៍ចង់ចូលរួមវគ្គបណ្ដុះបណ្ដាលនេះ សូមប្រញាប់ទំនាក់ទំនងទៅកាន់សមាគមបណ្ដាញយុវជនកម្ពុជា ដើម្បីចុះឈ្មោះចូលរួម។
វាគ្មិនដែលនឹងបង្ហាត់លោកអ្នកនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះរួមមាន៖
- លោក ម៉ៃ ទិត្យថារ៉ា ជាអ្នកសារព័ត៌មានខ្មែរថាមស៍
- លោក ខាន់ រិទ្ធីយ៉ា ជាអ្នកស្រាវជ្រាវសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត
- លោក សែម ជឿន ជាអ្នកជំនាញថតរូប
លក្ខខណ្ឌនៃការចូលរួម
លោកអ្នកដែលចង់ចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ត្រូវមានទូរស័ព្ទឆ្លាតវៃ (Smartphone) ឬកុំព្យូទ័រយួរដៃ (Laptop) និងមានពេលគ្រប់គ្រាន់ដើម្បីចូលរួមវគ្គសិក្សានេះរយៈពេលពីរថ្ងៃពេញ។
តើអ្នកចូលរួមវគ្គបណ្ដុះបណ្ដាលនេះ នឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាស្ដីពីការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព។ លើសពីនេះទៀត លោកអ្នកនឹងទទួលបានអាហារសម្រន់ និងអាហារថ្ងៃត្រង់សម្រាប់ពីរថ្ងៃនៃវគ្គបណ្ដុះបណ្ដាលនេះផងដែរ។
ទំនាក់ទំនងដើម្បីចុះឈ្មោះចូលរួម៖
- លោក ង៉ាន់ បញ្ញា តាមរយៈទូរស័ព្ទលេខ ០៩៣ ៧៦៧ ២៩៧ និងលេខ ០៩៧ ៦៣៣ ២០១៧
- អ៊ីមែល
- អាសយដ្ឋានផ្ទះលេខ ៤៣D ផ្លូវលេខ៣៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕