បណ្ដាញយុវជនកម្ពុជា (Cambodian Youth Network, CYN) ប្រកាសជ្រើសរើសសិក្ខាកាមចំនួន ២៥នាក់ ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលឥតគិតថ្លៃ ស្ដីពី «ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ដើម្បីពង្រីកវិសាលភាពព័ត៌មាន»។
វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលពីរថ្ងៃ ដែលនឹងរៀបចំនៅថ្ងៃទី១៩–២០ ខែមករា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ ៥:០០ល្ងាច នៅការិយាល័យបណ្ដាញយុវជនកម្ពុជា។
ប្រធានបទសំខាន់ៗដែលនឹងលើកយកមកបង្ហាត់នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះមានដូចខាងក្រោម៖
១. របៀបប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម
២. វិធីសាស្ត្រសរសេរ និងរាយការណ៍ព័ត៌មានខ្លី
៣. បច្ចេកទេសថតរូប និងវីដេអូតាមទូរស័ព្ទដៃ
៤. សុវត្ថិភាព និងឯកជនភាពនៅលើហ្វេសប៊ុក
៥. ក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិត
វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងដូចខាងក្រោម៖
- ពង្រឹងសមត្ថភាពយុវជន សកម្មជន និងអ្នកប្រើប្រាស់អ៊ីនធឺណិត ឲ្យចេះប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមប្រកបដោយសុវត្ថិភាព
- រួមចំណែកលើកកម្ពស់សេរីភាពបញ្ចេញមតិ និងការចែករំលែកផ្សព្វផ្សាយព័ត៌មាននៅលើបណ្ដាញសង្គម
- បង្កើនការយល់ដឹងដល់យុវជនជាអ្នកប្រើប្រាស់អ៊ីនធឺណិត ពីសុវត្ថិភាព និងឯកជនភាពនៅលើអ៊ីនធឺណិត
លក្ខខណ្ឌនៃការចូលរួម៖
- ជាសមាជិកបណ្ដាញយុវជនកម្ពុជា ឬជាសិស្សនិស្សិត
- ចូលរួមពេញលេញរយៈពេលពីរថ្ងៃ
តើអ្នកនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីវគ្គបណ្ដុះបណ្ដាលនេះ?
- វិញ្ញាបនបត្របញ្ជាក់ការសិក្សា
- ឯកសារមេរៀន
- អាហារសម្រន់+អាហារថ្ងៃត្រង់
តំណចុះឈ្មោះចូលរួម៖ https://goo.gl/forms/6DZknCxukcl0xgbX2
ព័ត៌មានបន្ថែម៖
- លោក អ៊ុល វ៉ាន់ ទូរស័ព្ទលេខ ០៩៣ ៩១៣ ០១១
- អ៊ីមែល
- អាសយដ្ឋានផ្ទះលេខ ៤៣D ផ្លូវលេខ៣៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
- ទីតាំងលើ Google Map៖ https://goo.gl/maps/CpTTREMEPoS2
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕