Facebook និង Instagram មានបញ្ហាគាំងមិនដំណើរការលើអ្នកប្រើប្រាស់ទូទាំងពិភពលោក ហើយបើមានអ្នកខ្លះនៅអាចបើកកម្មវិធីបានវិញ តែមិនអាចប្រើមុខងារសំខាន់ៗមួយចំនួនបានឡើយចាប់តាំងពីល្ងាចថ្ងៃទី១៣ រហូតដល់ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នេះ។
បញ្ហាដែលកើតមានទាំងនោះរួមមាន មិនអាចផ្ញើសារតាមកម្មវិធី Messenger មិនអាចផុសរូបនៅលើ Facebook, Instagram និង WhatsApp និងមុខងារមួយចំនួនទៀតផងដែរ។
ក្រុមហ៊ុន Facebook បានប្រកាសនៅបណ្ដាញសង្គម Twitter ប្រហែលមួយម៉ោងក្រោយពីអ្នកប្រើប្រាស់បានកត់សម្គាល់ពីបញ្ហាគាំងមិនដំណើរការនេះលើកដំបូង។ ក្រុមហ៊ុនបញ្ជាក់ថា បញ្ហានេះមិនជាប់ទាក់ទងនឹងការវាយប្រហារតាម DDoS ទេ។
ទោះយ៉ាងណា ក្រុមហ៊ុនកំពុងតែខំប្រឹងដោះស្រាយបញ្ហានេះហើយ ហើយគ្រប់យ៉ាងនឹងត្រឡប់មកសភាពប្រក្រតីវិញនៅពេលឆាប់ៗនេះ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕