នៅពេលថ្មីៗនេះ ហ្វេសប៊ុក (Facebook) បានដាក់ដំណើរការមុខងារថ្មីមួយដើម្បីជួយដល់អ្នករៃអង្គាសប្រាក់ក្នុងបុព្វហេតុអ្វីមួយ ឲ្យកាន់តែមានឥទ្ធិពល និងអាចចូលដំណើរការបានដោយងាយស្រួល។ មុខងារថ្មីនេះមានឈ្មោះថា Facebook Fundraisers ។
ហ្វេសប៊ុកបញ្ជាក់នៅលើវែបសាយ (website) របស់ខ្លួនកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ថា មុខងារថ្មីនេះ គឺក្នុងគោលបំណងជួយដល់អង្គការមិនរកប្រាក់កម្រៃ ដើម្បីរៃអង្គាសថវិកាឲ្យបានច្រើនពីអ្នកគាំទ្ររបស់ពួកគេ ហើយហ្វេសប៊ុកសន្យានឹងបន្តធ្វើកិច្ចការលើមុខងារនេះ ដើម្បីធ្វើឲ្យអ្នករៃអង្គាសប្រាក់កាន់តែមានអត្ថន័យបន្ថែមទៀត។
អានអត្ថបទផ្សេងទៀត៖
- ក្រសួងអប់រំបង្កើត AR App ជួយសិស្សថ្នាក់ទី១២ ក្នុងការត្រៀមប្រឡងបាក់ឌុប
- គន្លឹះ ៦ចំណុច ជួយការពារទូរស័ព្ទរបស់លោកអ្នកឲ្យកាន់តែមានសុវត្ថិភាព
- របៀបឆែកមើលថាតើមាន Hacker លួច hack គណនីហ្វេសប៊ុករបស់យើងដែរអត់
មុខងារនេះ ក៏អាចឲ្យ Brand និង Public figure page ធ្វើការរៃអង្គាសប្រាក់សម្រាប់អង្គការមិនរកប្រាក់កម្រៃ ហើយ Nonprofit page ក៏អាចចាប់ផ្ដើមរៃអង្គាសប្រាក់សម្រាប់បុព្វហេតុផ្ទាល់របស់អង្គការផងដែរ។
លើសពីនេះ អ្នករៃអង្គាសប្រាក់ ក៏អាចបន្ថែមមិត្តភ័ក្ដិរហូតដល់ ៣នាក់ដើម្បីឲ្យជួយគ្រប់គ្រងគម្រោងរៃអង្គាស ក្នុងការជួយពង្រីកបណ្ដាញអ្នកគាំទ្ររបស់ពួកគេថែមទៀតផង។
ទោះជាយ៉ាងណាក៏ដោយ មុខងារ Facebook Fundraisers នេះមិនទាន់ដាក់ឲ្យដំណើរការទូទាំងពិភពលោកនៅឡើយទេ។ ប្រសិនបើលោកអ្នកមិនទាន់អាចប្រើមុខងារនេះបាន មានន័យថា ហ្វេសប៊ុកមិនទាន់អនុញ្ញាតឲ្យដំណើរការនៅក្នុងប្រទេសរបស់អ្នកនោះទេ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកបានដឹងផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕