ថ្មីៗនេះ គ្រាន់តែទទួលការហៅចូលជាវីដេអូ (Video Call) នៅលើកម្មវិធី WhatsApp Messenger ទាំងនៅលើទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android និង iOS នោះ Hacker នឹងអាចគ្រប់គ្រងលើកម្មវិធី WhatsApp របស់អ្នកទាំងស្រុងពីចម្ងាយបានភ្លាម។
អ្នកស្រាវជ្រាវផ្នែកសន្តិសុខរបស់ក្រុមហ៊ុន Google ក្នុងគម្រោង Google Project Zero អ្នកស្រី Natalie Silvanovich បានរកឃើញចំណុចខ្សោយរបស់កម្មវិធី WhatsApp messenger ដែលអាចឲ្យក្រុមហេគឃឺ (Hackers) អាចគ្រប់គ្រងទាំងស្រុងលើកម្មវិធី WhatsApp របស់លោកអ្នកពីចម្ងាយ ដោយគ្រាន់តែ Video Call តាមរយៈកម្មវិធីនេះ។
ករណីនេះ Hackers គ្រាន់តែត្រូវការលេខទូរស័ព្ទរបស់អ្នក រួចធ្វើការហៅជាវីដេអូ (Video Call) ទៅកាន់អ្នក ហើយប្រសិនបើអ្នកទទួលការហៅចូលនេះ នោះមានន័យថា Hackers អាចគ្រប់គ្រងទាំងស្រុងលើគណនី WhatsApp របស់អ្នក និងអាចលួចមើលការសន្ទនាសម្ងាត់របស់អ្នកបានទៀតផង។
អានអត្ថបទផ្សេងទៀត៖
- WhatsApp បន្ថែមមុខងារថ្មី គឺ Delete Messages For Everyone
- WhatsApp ក្លែងក្លាយត្រូវបានរកឃើញនៅលើ Play Store
- កុំទាញយកកម្មវិធី WhatsApp Plus ឲ្យសោះ
ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុន WhatsApp ទទួលស្គាល់នូវចំណុចខ្សោយនេះ បន្ទាប់ពីទទួលបានរបាយការណ៍ពីអ្នកស្រី Silvanovich ដែលជាអ្នកស្រាវជ្រាវសន្តិសុខរបស់ Google Project Zero និងបានបញ្ចេញកំណែថ្មីដើម្បីដោះស្រាយបញ្ហានេះហើយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទប្រើ Android OS និងកំណែថ្មីសម្រាប់អ្នកប្រើ iOS នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨។
ដូច្នេះ ដើម្បីជៀសវាងនូវហានិភ័យនេះ សូមលោកអ្នកធ្វើបច្ចុប្បន្នភាពកម្មវិធី WhatsApp Messenger របស់លោកអ្នកឥឡូវនេះភ្លាមទៅ។
Google Project Zero ជាផ្នែកស្រាវជ្រាវសន្តិសុខនៅក្នុងក្រុមហ៊ុន Google ហើយក្រុមនេះមានតួនាទីស្វែងរកចំណុចខ្សោយដែល hacker អាចជ្រៀតចូលបាននៅលើ software ល្បីៗ រួមទាំង software បង្កើតឡើងដោយក្រុមហ៊ុន Google ផងដែរ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕