នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (ACCP) ប្រកាសទទួលពាក្យបណ្ដឹងតាមប្រព័ន្ធអនឡាញ ដើម្បីជួយសម្រួលដល់ជនរងគ្រោះ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ផង។
កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកថា ដើម្បីសម្រួលក្នុងការដាក់ពាក្យបណ្ដឹង និងអនុវត្តតាមសារាចរណែនាំស្ដីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបង្កើតវីដេអូណែនាំខ្លីមួយមានរយៈពេលជាង ២នាទី ណែនាំពីរបៀបដាក់ពាក្យបណ្ដឹងដល់ពលរដ្ឋដែលរងគ្រោះពីការបោកបញ្ឆោតតាមរយៈអនឡាញ ឬទូរស័ព្ទ មានដូចជា៖
- ការលួចយកគណនីបណ្ដាញសង្គមដើម្បីយកទៅបោកប្រាស់
- ការបោកបញ្ឆោតតាមរយៈការវេរលុយ
- និងបទល្មើសបច្ចេកវិទ្យាផ្សេងៗទៀត។
វិធីដាក់ពាក្យបណ្ដឹង៖
- បំពេញពាក្យបណ្ដឹងដែលអ្នកអាចទាញយកពីតំណភ្ជាប់នេះ https://bit.ly/ACCPKH
- ភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត ឬលិខិតឆ្លងដែន និងសូមថតរូបផ្ទាល់ជាមួយឯកសារនេះ
- ភ្ជាប់មកជាមួយនូវរូបភាព Screenshot ទាក់ទងនឹងការបោកបញ្ឆោត។
បន្ទាប់ពីអ្នកបានប្រមូលឯកសារទាំងបីរួចហើយ អ្នកអាចផ្ញើទៅនាយកដ្ឋានតាមរយៈអ៉ីមែល ឬ Messenger នោះក្រុមការងារនាយកដ្ឋាននឹងពិនិត្យ ហើយឆ្លើយតបក្នុងរយៈពេលសមស្រប។
ករណីអ្នកត្រូវការជំនួយក្នុងការដាក់ពាក្យបណ្ដឹង ឬព័ត៌មានបន្ថែម សូមទំនាក់ទំនងនាយកដ្ឋានតាមរយៈ៖
- ទូរស័ព្ទលេខ ០២៣ ៧២៦ ៨២២ (ថ្ងៃចន្ទ-សុក្រ ម៉ោង ៧:៣០-១១៖៣០នាទី និងម៉ោង ១៤:៣០-១៧:៣០នាទី៕