Facebook, Instagram និង WhatsApp ដើរ​រអាក់រអួល​ជា​ថ្មី​នៅ​ល្ងាច​នេះ

Facebook បាន​ចាប់ផ្ដើម​ជួប​បញ្ហា​បច្ចេកទេស​នៅ​ម៉ោង​ប្រហែល ៥:៣០​នាទី (ម៉ោង​នៅ​កម្ពុជា)។

2561
បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook)។
បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook)។

នៅ​ល្ងាច​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ថ្ងៃ​ទី​១៤ ខែ​មេសា Facebook, Instagram និង WhatsApp មាន​បញ្ហា​រអាក់រអួល​ជា​ថ្មី​ម្ដង​ទៀត ដែល​អ្នក​ប្រើប្រាស់​ស្ទើរ​ពេញ​ពិភពលោក ពិបាក​ក្នុង​ការ​ដំណើរការ​កម្មវិធី​ទាំងនេះ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

បើ​តាម​វេបសាយ Down Detector ឲ្យ​ដឹង​ថា បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) បាន​ចាប់ផ្ដើម​ជួប​បញ្ហា​បច្ចេកទេស​នៅ​ម៉ោង​ប្រហែល ៥:៣០​នាទី (ម៉ោង​នៅ​កម្ពុជា) ដែល​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​របស់​ខ្លួន​ទូទាំង​ពិភពលោក។

ចំណែក​កម្មវិធី Instagram និង WhatsApp ដែល​ជា​ផលិតផល​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​ដែរ​នោះ ក៏​ជួប​ប្រទះ​នឹង​ការ​ពិបាក​ចូល​ទៅ​ប្រើប្រាស់​ដែរ ដោយ​កម្មវិធី​ទាំងនេះ​មិន​បាន​បង្ហាញ​នូវ​មាតិកា​នៅ​លើ News Feed និង​មិន​បញ្ជូន​សារ​របស់​អ្នក​ប្រើប្រាស់​ឡើយ។

ផែនទី​អនឡាញ​របស់​វេបសាយ Down Detector បាន​បង្ហាញ​ថា អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook, Instagram និង WhatsApp នៅ​ប្រទេស​កាណាដា (Canada) សហរដ្ឋ​អាមេរិក (the United States) ប្រទេស​ថៃ (Thailand) ប្រទេស​ឥណ្ឌូនេស៊ី (Indonesia) ប្រទេស​ម៉ាឡេស៊ី (Malaysia) ប្រទេស​សិង្ហបុរី (Singapore) ប្រទេស​ឥណ្ឌា (India) និង​ប្រទេស​ហ្វីលីពីន (Philippines) ជួប​នឹង​បញ្ហា​នេះ។

ទោះ​បី​ជា​ប្រទេស​កម្ពុជា មិន​ត្រូវ​បាន​វេបសាយ Down Detector បង្ហាញ​នៅ​លើ​ផែនទី​អនឡាញ​របស់​ខ្លួន​អំពី​បញ្ហា​នេះ​ក៏ដោយ ប៉ុន្តែ​យើង​សង្កេត​ឃើញ​ថា នៅ​ល្ងាច​ថ្ងៃ​នេះ នៅ​លើ News Feed របស់​ហ្វេសប៊ុក Instagram មិន​បាន​ទាញ​បង្ហាញ​ព័ត៌មាន​ថ្មីៗ​អំពី​អ្នក​ប្រើប្រាស់​ប៉ុន្មាន​ទេ ទោះ​បី​ជា​យើង Refresh វា​ជា​ញឹកញាប់​ក៏ដោយ។

ផែនទី​របស់​វេបសាយ (Down Detector) ដែល​បង្ហាញ​ពី​ទីតាំង​របស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) ជួប​បញ្ហា​បច្ចេកទេស។
ផែនទី​របស់​វេបសាយ (Down Detector) ដែល​បង្ហាញ​ពី​ទីតាំង​របស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) ជួប​បញ្ហា​បច្ចេកទេស។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។